សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជ​បណ្ឌឹត្យសភា​រៀបចំ​វេទិការ​គណបក្សនយោបា​យ​ពេល​គ្មាន​អង្គការ​អិន​ឌី​អាយ​(NDI)​និង​អាយ​អា​យ​(IRI)

រាជ​បណ្ឌឹត្យសភា​រៀបចំ​វេទិការ​គណបក្សនយោបា​យ​ពេល​គ្មាន​អង្គការ​អិន​ឌី​អាយ​(NDI)​និង​អាយ​អា​យ​(IRI)

ភ្នំពេញ​ ៖ ​រាជបណ្ឌិត្យសភា​កម្ពុជា​ដឹកនាំ​ដោយ​លោ​បណ្ឌឹតសុភា​ចា្យ​សុខ​ទូច​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ឧសភា​ឆ្នាំ​២០១៨​បាន​ចាប់ផ្តើម​រៀបចំ​វេទិកា​តុមូល​មួយ ដើម្បី​ឲ្យ​គណបក្ស​នយោបា​យនានា បង្ហាញ​កម្មវិធី​នយោបាយ​របស់​ខ្លួន សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ខែ​កក្កដា​។​មាន គណបក្សនយោបាយ ចំនួន​១៨​ក្នុងចំណោម​គណបក្ស​២០​ដែល​គជប​ទទួស្គាល់​បាន​ចូលរួម​។

​ឯ​គណបក្ស​ពីរ​មិន​ចូលរួម​គឺ​មាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ខឹម​វាសនា និង​បក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក​ក្រវាញ​ដា​រ៉​ន ។​

​សូមបញ្ជាក់​ថា​ទោះជា​គណបក្ស​ទាំង​ពីរ​នេះ​ដាក់ឈ្មោះ​ចូលរួម​បោះឆ្នោត​សកល​នា​ថ្ងៃទី​២៩​កក្កដា​ខាង​មុខ​ក៏ដោយ​តែ​មេគណបក្ស​ទាំងពីរ​មិន​បាន​ឈរឈ្មោះ​តំណាងរាស្ត្រ​ឡើយ​ដែល​មានន័យថា​បាន​បោះបង់​សិទ្ធ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ហើយ​បើ​គណបក្ស​គេ​មាន​សំណាង​ឈ្នះឆ្នោត​។​

​នេះ​គឺជា​លើកទីមួយ​ហើយ ដែល​រាជបណ្ឌិត្យសភា​កម្ពុជារ​បស់​លោក​បណ្ឌិត​សុខ ទូច បាន​រៀបចំ​ឲ្យមាន​វេទិកា​ប្រកួតប្រជែងក​ម្ម​វិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​នានា នៅ​មុន​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​នេះ​ដែល​កាល​មុន​វេទិកា​រចឹងៗ​ត្រូវបាន​រៀបចំឡើង​ដោយ​អង្គការ​អិន​ឌី​អាយ​(IDI)​និង​អាយ​អរ​អាយ​(IRI)​។​តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចាយលុយ​អាមេរិក​នេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​ស្រុក​ខ្មែរ​បាត់​អស់​ហើយ​។​
​វេទិកា​តុមូល​ស្តីពី​«​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​»​នេះ​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ឧសភា​នេះ រហូត​ដល់​ថ្ងៃ​ទី​០៤ មិថុនា ខែក្រោយ​។

​វេទិការ​រាជបណ្ឌិត្យសភា​កម្ពុជា​ដែល​មាន​លោក​បណ្ឌឹត​សុខ​ទូច​សម្របសម្រួល​បានអនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​នយោបាយ​នី​មួយៗ​លើកឡើង​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា​នៅ​កម្មវិធី​ថ្ងៃទី​១​។ ចំណែក​ចាប់ពី​ថ្ងៃ​ទី​២៩ ឧសភា និង​ថ្ងៃ​បន្តបន្ទាប់​ទៀត គណបក្ស​នយោបាយ​នីមួយៗ​នឹង​ពិភាក្សា​ដេញដោល​គ្នា​ពី​កម្មវិធី​នយោបាយ​របស់​ខ្លួន ហើយ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ឆ្នោត​ចូលរួម​សួរ​សំណួរ​ទៅកាន់​តំណាង​គណបក្ស​នយោបាយ​នី​មួយៗ​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ