សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ជ័យ​ឃ្លាំង​អាច​មាន​សមត្តកិច្ច​ខេត្ត​ជា​អ្នក​បោះមេ​!

បទល្មើស​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ជ័យ​ឃ្លាំង​អាច​មាន​សមត្តកិច្ច​ខេត្ត​ជា​អ្នក​បោះមេ​!

ស្នួល ខេត្ត​ក្រចេះ ៖ មជ្ឍដ្ឋាន​នានា​បាន​សង្កេតឃើញថា​ជំនួញ​ឈើប្រណិត​ល្មើស​ច្បាប់​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​ចាប់ធ្វើ​សកម្មភាព​កក្រើក​ឡើង​បែប​គគ្រឹគគគ្រេង​យ៉ាង​អ​នាធិ​តេ​យ្យ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​អាណាច​ក្រ​ខេត្តក្រចេះ​ពិសេស​ច្រក​ជ័យ​ឃ្លាំង​បន្ទាប់ពី​វត្តមាន​លោក​វ៉ា ថន​ត្រូវបាន រដ្ឋាភិបាល​ប្រកាស​តែងតាំង​ឡើង​ជា​អភិបាលខេត្ត​។​

​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា​នៅ​ចំណុច​ប៉ុស្ដិ៍​ច្រក​ជ័យ​ឃ្លាំង​ស្ថិតក្នុង​ភូមិ​ជ័យ​ឃ្លាំង​ឃុំ​ក្រញួង​សែនជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​មាន​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​ករណី​នេះ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​ម្នាក់​សុំ​លាក់​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​ថា​បទល្មើស​ដឹកជញ្ជូន​ឈើ​នៅ​ច្រក​ជ័យ​ឃ្លាំង​នេះ គឺ​មាន​ការបើក​ភ្លើង​ខៀវ​ពី​អស់លោក​មេ ថ្នាក់ដឹកនាំ​ខេត្ត​មាន​អំណាច​មួយ​រូប​ទើប​អាច​ធ្វើទៅបាន​។​

​ចំណែក​មន្ត្រី​៣​រូប​ដែល​កំពុង​បំពេញ​បេសកកម្ម​ពាក់ព័ន្ធ​នឹង​កិច្ចការ​ត្រួតពិនិត្យ​កា​ពារ​ព្រំដែន​ដែល​ស្ថិត​ក្នុង​ចំនុច​ភូមិ​ជ័យ​ខ្លាំង ឃុំ​ក្រញួង​សែន​ជ័យ ស្រុក​ស្នួល​ខេត្ត​ក្រចេះ រួមមាន​៖​ទី​១”​លោក​កែវ ណា​រឹទ្ធ ភារៈកិច្ច​ជា​ប្រធាន​ស្នាក់ការ​ច្រក​ជ័យ​ឃ្លាំង ។​ទី​២”​លោក​វរៈ​សេនី​ត្រី​សឹង្ហ សំណាង នឹង​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​២(​ឃ​2)​។​ទី​៣”​លោក ម៉ម ប៊ុន​បញ្ញា ជា​នាយ​ការពារ​ព្រំដែន​ជ័យ​ឃ្លាំង​គឺជា​មនុស្ស​ដែល​គេ​បាន​ស្គាល់​ច្បាស់​ស្ទើរតែ​គ្រប់ៗ​គ្នា​ថា​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ប្រចាំ​នៅ​ច្រក​នេះ​។​ទោះជា​យ៉ាងណា​មានការ​វា​យម​ត្លៃ​ថា​មនុស្ស​បីនាក់​នេះ គ្រាន់តែ​ជា​កូនជឹង​របស់​គេ​ចាំ​ស៊ី​ឡាក​តែប៉ុណ្ណោះ ………..!​។​

​បើ​តាម​ប្រភព​ខាងលើ​បាន​បង្ហើប​ប្រាប់​ថា​មន្ត្រី​ទាំង​៣​រូប​ខាងលើនេះ​គឺ​កំពុង ប្រឈម​ពី​ការតាមដាន​ពី​សំណាក់​មន្ទីរ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ក្រសួង​ថា តើ​មន្ត្រី​៣​រូប​នេះ​ពិតជា​មាន​ការប្រព្រឹត្ត​ពុករលួយ​ដូច​ការចោទប្រកាន់​ពី​សាធារណៈជន​ជាពិសេស​ដូច​តាម​គ្រប់​បណ្តាញ​សារពត៌មាន​នានា ផ្សាយ​ដែរ​ឬ​អត់​? ។ ការពិត សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញ​ទៅ​បរទេស​តាម​ច្រក​ជ័យ​ឃ្លាំង​គេ​ជឿ​ថា​មិន​អាច​គេចផុត​ពី​ភ្នែក​ចៅហ្វាយខេត្ត ពិសេស​ម​ជ្ឍទូទៅ​បានដាក់​ការសង្ស័យយ៉ា​ង​មុតមាំ​លើ​លោក​ស្នងការ​ខេត្ត​ក្រចេះ​នោះ​តែម្ដង​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​យើង​ដឹង​ថា​៖ នៅ​ប៉ុស្ដ៍​ច្រក​ជ័យឃ្លាំង​សកម្មភាព​ក្រុម​ឈ្មួញ​ឈើ​នៅ​តាម​ច្រក​នោះ​បាន​ផ្អាក​នៅ​ថ្ងៃទី​២៥​ឧសភា​ឆ្នាំ​២០១៨​។​ប៉ុន្តែ​ក៏​ទទួល​ពត៍​មាន​ពី​សមត្ថកិច្ច​នៅ​ទី​នោះ​ថា​មេ មេ​កំពុង​រត់​ចរចា​ទៅ​ថ្នាក់លើ​ដើម្បី​រៀបចំ​ដំណើរការឲ្យបា​នរលូ​ន​ចៀសអោយផុត​ពី​អ្នកកាសែត​ផ្សាយ​ញាប់​ដូច​ម៉ាស៊ីនដេរ​មួយ​រយះ​នេះ អញ្ចឹង​ទៀត ។​

​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​ព័ត៌មាន​អញ​អាង​ខាងលើ ភ្នាក់ងារ​យើង​នឹង​ព្យាយាម​តាម​ប្រម៉ា​ញ់​បទល្មើស​តាម​ច្រក​នេះ​បន្ត​ទៀត​! ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់