សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉ូលិស​វៀតណាម​ឆ្មក់​ចូល​គ្រញិច​ហាង​ខា​រា​អូ​ខេ​លំដាប់​ផ្កាយ​ចាប់​ស្រី​ស្រស់​ប្រុស​ស្អាត​ព្រោះ​វ៉ៃ​ស៊ិចនិង​សេព​គ្រឿងញៀន​!

​ប៉ូលិស​វៀតណាម​ឆ្មក់​ចូល​គ្រញិច​ហាង​ខា​រា​អូ​ខេ​លំដាប់​ផ្កាយ​ចាប់​ស្រី​ស្រស់​ប្រុស​ស្អាត​ព្រោះ​វ៉ៃ​ស៊ិចនិង​សេព​គ្រឿងញៀន​!

វៀតណាម ៖ នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី ២៦ ខែ​ឧសភា​នេះ ប៉ូលិស​ក្រុង​ហូជីមិញ ជាមួយ​នឹង​សមត្ថកិច្ច​ចម្រុះ ដោយ​ប្រើប្រាស់​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ជិត​១​វរៈ​សេនា​ធំ បាន​ហ៊ុំ​ព័ទ្ធ និង​ឆ្មក់​ចូល​ហាង Phoenix នៅ​សង្កាត់​លេខ​១ ចាប់ខ្លួន​បាន​នារី​ជាង ៣០​នាក់ ស្លៀកពាក់​របៀប​ខ្វះ​ក្រណាត់ កំពុង​បម្រើ​ភ្ញៀវ​យ៉ាង​ក្តៅគគុក​ក្នុង​ខារ៉ាអូខេ ។​

​នៅ​ទីនោះ​ក្រៅពី​ស្រី​សាច់​ស​ម៉ត់ខៃ ក៏​នៅ​មាន​ម្សៅ​ស សម្រាប់​បម្រើ​ភ្ញៀវ​ថែមទៀត​ផង​។ គេ​ក៏​បាន​ចាប់ខ្លួន “​ស្រី​ស្រស់​ប្រុស​ស្អាត​” ១០​គូ កំពុងតែ​ឡើងឋានសួគ៌​នឹង​គ្រឿងញៀន ។​នេះ​បើ​តាម​ព​តិមាន​ពី​កាសែត​វឿតណាម​។​
​កាល​ពី​អាធ្រាត​ថ្ងៃទី ២៥ ខែ​ឧសភា នគរបាល ក៏​បាន​ឆ្មក់​ចូល​សណ្ឋាគារ​ទេសចរណ៍ Sai Gon Star ស្ថិតក្នុង​សង្កាត់​លេខ ៣ ក្រុង​ហូជីមិញ​ដដែល នៅ​ទីនោះ​គេ​ក៏​ចាប់​បាន​មុខសញ្ញា​ស្រី​ប្រុស​កំពុងតែ​សប្បាយៗ​នឹង​គ្រឿងញៀន​ក្នុង​សម្លៀក​បំពាក់​ស៊ិច​ស៊ី ។​

​គួរកត់សម្គាល់​ថា នៅក្នុង​កន្លែង​ទាំងពីរ​នេះ មាន​ច្រក​រំដោះខ្លួន​ច្រើន ប៉ុន្តែ​មុន​ប្រតិបត្តិ​ការណ៍ ប៉ូលិស​បាន​សិក្សា​ប្លង់​លំអិត និង​ដាក់​កម្លាំង​បិទ​ច្រក​ទាំងនោះ​រួចស្រេច​ទៅ​ហើយ ។​នៅ​កន្លែង​ទាំងពីរ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការចោទប្រកាន់​ពី​បទល្មើស​យ៉ាងច្រើន ពិសេស​គឺ​ការសេព​គ្រឿងញៀន និង​ពេស្យាចារ ។ ចឹង​បាន​ថា​ខ្មែរ​យើង​កុំ​ចេះតែ​ហ៊ាន​ពេល​ទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ហើយ​លួច​សៅ​គ្រី​!៕

 

Filed in: អន្តរជាតិ