សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មណ្ឌលគិរី​សមត្តកិច្ច​ចំរុះ​រកឃើញ​សារធាតុ​ពុល​នៅក្នុង​ឃ្លាំង​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​រ៉ុង​ឆេង​ក្នុងពេល​នៅ​ភ្នំពេញ​រដ្ឋមន្ត្រី​បី​ក្រសួង​ប្រកាស​ថា​ពុល​ស្រា​និង​ថ្នាំ​សម្លាប់​ស្មៅ​!

​មណ្ឌលគិរី​សមត្តកិច្ច​ចំរុះ​រកឃើញ​សារធាតុ​ពុល​នៅក្នុង​ឃ្លាំង​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ចិន​រ៉ុង​ឆេង​ក្នុងពេល​នៅ​ភ្នំពេញ​រដ្ឋមន្ត្រី​បី​ក្រសួង​ប្រកាស​ថា​ពុល​ស្រា​និង​ថ្នាំ​សម្លាប់​ស្មៅ​!

ខេត្ត​មណ្ឌលគិរី​៖ សមត្ថកិច្ច​ចំរុះ​ជាង​១ រយ​នាក់ រួម​មាន​ក្រសួង​បរិស្ថាន​ក្រសួង​រ៉ែ​និង​ថាមពល អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាជ្ញាធរ​ផង​នោះ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​បាននិងកំពុង​រុករក ក្នុង​ទីតាំង​នានា របស់​ក្រុមហ៊ុន រ៉ុង ឆេង របស់​ចិន​និង​ក្នុង សហគមន៍ រ៉ែ​មាស ចុង​ផ្លាស់ ដែល​ស្ថិត​ក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

​កាលពី​ថ្ងៃ​ទី​២៤ ឧសភា​ឆ្នាំ​២០១៨ ពេល​ទៅ​ដល់​ក្រុម​អន្តរក្រសួង បាន​បើក​យុទ្ធនាការ ទ្រង់ទ្រាយ​ធំ ដោយ​បែងចែក ជា​៣​ក្រុម ដោយ​ត្រូវ​ទៅ​ស្រាវជ្រាវ នៅ​ចំណុច​៣​។ ក្នុងនោះ​១.​ក្នុង​ទីតាំង​ក្រុមហ៊ុន រ៉ុង ឆេង ២.​ចំណុច​អូរ​ក្លរ និង ៣.​អូរ​ទេរ​។
​លោក​អភិបាលខេត្ត​មណ្ឌលគិរី ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ លោក​នៅ​មិនទាន់​បាន​ដឹង ពី​លទ្ធផល ទទួល​មក យ៉ាងណា​ឱ្យបាន​ច្បាស់​នោះ​ទេ ស្ថិត​ក្នុង​ការរង់ចាំ លទ្ធផល​របស់​ក្រុម អន្តរក្រសួង​។​

​សេចក្តីរាយការណ៍​ពី​ទីតាំង មួយកន្លែង ជាប់​ក្រុមហ៊ុន រ៉ុង ឆេង សមត្ថកិច្ច បាន​រកឃើញ​អាចម៍ដី​រ៉ែ​មាស រាប់សិប​តោន អាង​ស្តុក​រ៉ែ ប្រលាយ​បង្ហូរ​កាកសំណល់ ចូល​អូរ​ធម្មជាតិ និង​ធុង​សារធាតុ​គីមី ជាច្រើន ដែល​លាក់​ទុក ក្នុង​បន្ទប់​ចាក់សោរ​ជាប់​។ នៅក្នុង​នោះ​មាន​ម៉ាស៊ីន បម្រើ​សកម្មភាព ចម្រាញ់​រ៉ែ​មាស ត្រូវបាន​ក្រុម​ជន ទុច្ចរឹត រំដោះ​ចេញ យក​ទៅ​ផ្លុង​ចោល ឆ្ងាយ​ពី​កញ្ច្រែង និង ជើង​ម៉ាស៊ីន​ផងដែរ​។​

​ក្នុង​យុទ្ធនាការ​នេះ ក្រោយ​ប្រទះឃើញ នូវ​វត្ថុតាង​ល្មើស​ជាច្រើន ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន រ៉ុង ឆេង បើ​តាម​មន្ត្រីជាន់ខ្ពស់ នៃ ក្រសួង​រ៉ែ​និង ថាមពល បាន​អះអាង​ភ្លាមៗ​ថា​៖ វា​ជា​អំពើ​ខុសច្បាប់ ដែល​ទីតាំង​នេះ ជា​អ្នក​បង្ហូរ​សារធាតុ​គីមី​ពុល ចូលក្នុង​ទឹកអូរ​ធម្មជាតិ ត្រូវតែ​រឹបអូស និង​បិទ​ភ្លាម​។​

​លោក លី ម៉ាន់​ជី​ង នាយករង​ក្រុមហ៊ុន Rong Chheng Industrial (Cambodia) Co.,Ltd បាន​ប្រាប់​កាសែត​ថា កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​មកទល់ពេលនេះ​នៅ​ពុំទាន់​បាន​ដំណើរការ​ជីក​អណ្ដូងរ៉ែ​មាស​ទេ ហើយក៏​ពុំ​បាន​នាំចូល​សារធាតុ​ស្យា​នី​ដ នេះដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពេល​នេះ​ក្រុមហ៊ុន​យើង​កំពុង​ដំណើរការ​សាងសង់​ការដ្ឋាន​នៅ​មិនទាន់​មាន​ការជីក​ខួង​អណ្ដូងរ៉ែ ទេ ហើយក៏​មិន​មាន​ការ​នាំចូល​សារធាតុ​ស្យា​នី​ដ នោះដែរ​។ យើង​រីករាយ​ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការស្រាវជ្រាវ​លើ​ករណី​នេះ »​។​

​ដោយឡែក ក្រោយ​បញ្ចប់​សុន្ទរកថា ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដីពី «​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង យុវជន​រាជធានី​ភ្នំពេញ​» នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ឧសភា លោក ទិន ពន្លក អគ្គលេខា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​ថា ការធ្វើ​សំណាក​ឈាម​លើ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ពុល នៅ​ខេត្ត​ក្រចេះ​កាលពី ៣ សប្ដាហ៍​មុន​នេះ បាន​រកឃើញ​មាន​សារធាតុ «​ហ្សា​នី​ដ​» ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​បំផុត​។​

​ក៏​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា​ពី​ក្នុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់ឲ្យដឹង​ថា​ថា​រដ្ឋម​ន្ត្រី​បី​ក្រសួង​មាន​សុខាភិបាល​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្រសួង​រ៉ៃ​និង​ឋាម​ពលបាន​ចុះហត្ថលេខា​លើ​ប្រកាសរួម​អន្តរក្រសួង​បញ្ជាក់​ជា​ថ្មី​ឡើងវិញ​ថា​មនុស្ស​រងគ្រោះ​នៅ​ភូមិ​និង​ភូមិ​អាល់​ច​ឃុំ​កន្ទួតស្រុក​ចិត្ត​បុរី​គឺ​ដោយសារ​ពុល​ស្រា​និង​ថ្នាំ​សម្លាប់​សត្វល្អិត​និង​ស្មៅ​(​មិនមែន​ដូច​លោក​ចម​ប្រសិទ្ធ​និយាយថា​បណ្តាលមកពី​សារធាតុ​ស្យា​នី​ដ​ដូច​លោក​ចម​ប្រសិទ្ធ​និយាយ​ទេ​)​។​

​ករណីយ៍​នេះ​សម្តេច​តេជោ​បានព្រមាន​ដក​លោកច​ម​ប្រសិទ្ធ​ចេញ​ពី​រដ្ឋមន្ត្រី​ដោយសារតែ​លោក​មោន​គោរព​សម្តេច​(​គឺ​ហ៊ាន​ប្រាប់​កាសែត​មុន​របាយការណ៍​ទៅ​ដល់​សម្តេច​)?! ៕

 

Filed in: ព័ត៌មានជាតិ