សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកមាន​លុយ​អាច​ទិញ​កន្ទុំរុយ​ជិះ​បានតេជោ​បើកភ្លើង​ខៀវ​ហើយ​

​អ្នកមាន​លុយ​អាច​ទិញ​កន្ទុំរុយ​ជិះ​បានតេជោ​បើកភ្លើង​ខៀវ​ហើយ​

ភ្នំពេញ ៖ ស្រុក​ខ្មែរ​អាលូវ​សេដ្ឋី​ខ្ទង់​ពាន់នាក់​ហើយ​បើ​គិត​តាម​គោ​រម្យ​ងារ​ឧកញ៉ា​។​សម្រាប់​សេដ្ឋី​មាន​លុយ​ពិតៗ​ក្រៅពី​ទិញ​ឡាន​ថ្លៃៗ​ដូចជា​ប្រភេទ​រ៉់​រ៉យ​ដែល​មាន​តម្លៃ​ចាប់ពី​៣០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​បើ​សល់​លុយ​ច្រើន​អាច​ទិញ​កប៉ាល់​ហោះ​ជិះ​ជា​ឯកជន​បាន​ព្រោះ​តេជោ​ហ៊ុន​សែន​បើកភ្លើង​ខៀវ​ឲ្យ​ទិញ​ហើយ​!​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​បែបនេះ នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតី​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​សម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​វឌ្ឍនៈ​កា​ពី​តាល់ នៅ​ជាន់​ទី ៣៦​នៃ​អគារ​វឌ្ឍនៈ​កា​ពី​តាល់ នា​ល្ងាច​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ។​

​សម្តេច​តេជោ​បានលើកឡើ​ង​ថា ឧត្ថម្ភាគចក្រ​មួយ​តម្លៃ​ត្រឹមតែ​៥​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ដូចនេះ អស់លោក​គួរតែ ទិញ​វា​ជិះ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ។ អស់លោក​អាច​ទិញ​មក​ប្រើប្រាស់ ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យមាន​ការនាំចូល​ឧទ្ធម្ភាគចក្រ​មក​កម្ពុជា ហើយ​យើង​អាច​ស្នើឲ្យ​កង់ទ័ព​អាកាសជា​អ្នកជួយ​គ្រប់គ្រង ។ វា​ក៏​ជា​មធ្យោបាយ​ល្អ​មួយ​សម្រាប់​ជួយ​ដល់​រាជរដ្ឋាភិបាល​ផងដែរ ក្នុង​ការអន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នៅពេល​មាន​គ្រោះធម្មជាតិ​។​

​សូម​បញ្ជាក់​ស្រុក​ខ្មែរ​អ្នក​ដែល​មាន​យន្តហោះ​ឯកជន​ក្រៅពី​ក្រុមហ៊ុន​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ហុក​ឡងឌី​ដែល​មាន​ឧទ្ធម្ភាគចក្រ​សម្រាប់​ជួល​ជិះ គឺ​ថៅកែ​កាស៊ីណូ​ណាហ្គា លោក ជិន លិ​បគឿង ដែល​យន្តហោះ​ប្រភេទ​Jet Fly​បាន​ជួយ​ដឹក​មន្ត្រីជាន់ខ្ពស់​ខ្មែរ​ហ្វ្រី​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ