សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៃ​កា​សាលា​រាជធានី​ភ្នំពេញ​ចុះហត្ថលេខា​ស្តី​ពី​ការសិក្សា​គម្រោង​កសាង​រោងចក្រ​ចម្រាញ់​ទឹក​សម្អុយ​ពី​បឹង​ជើងឯក

​ចៃ​កា​សាលា​រាជធានី​ភ្នំពេញ​ចុះហត្ថលេខា​ស្តី​ពី​ការសិក្សា​គម្រោង​កសាង​រោងចក្រ​ចម្រាញ់​ទឹក​សម្អុយ​ពី​បឹង​ជើងឯក

ភ្នំពេញ ៖ នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៨​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​អ៊ី​តូមិ​មប៉ៃ​(ItoMimpei)​ប្រធាន​ដឹកនាំ​ក្រុមការងារ ត្រៀម​ការសិក្សា​ស្រាវជ្រាវ របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ពិភាក្សា​កាល​សិក្សា​មូលដ្ឋាន​អំពី​គំរោង​អភិវឌ្ឍ​ន៏​ប្រពន្ធ័​ប្រឡាយ លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​។

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖​ក្នុង​កំណត់ហេតុ​បានបញ្ជាក់​ថា​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​សំរេច​ដាក់ចេញ​នូវ​ការសិក្សា​មូលដ្ឋាន​សំរាប់​គំរោង​អភិវឌ្ឍ​ន៏​ប្រពន្ធ័​ប្រឡាយ​លូទឹកកខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​បាន​ប្រគល់​ការសិក្សា​គំរោង​នេះ​ទៅអោយ​JICA​ជា​អ្នកអនុវត្ត​។
​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូន​ក្រុម​បេសកកម្ម​ចំនួន​៣​ក្រុម​ដើម្បី​ការប្រមូល​រាល់​ទិន្ន័យ​ដែល​ពាក់​ពន្ធ័​ក្នុង​នោះ​ក្រុម​បេសកកម្ម​របស់​JICA​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ត្រៀម​រៀបចំ​ឯកសារ​សំរាប់​ឈាន​ទៅ​ដល់​ការអនុមត័​ផ្តល់​ជំនួយ​លើ​គំរោង​នេះ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​។​គោលបំណង​របស់​គំរោង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ជា​អ​ប្បរិ​មា​នូវ​បន្ទុក​នៃ​ការបំពុល​ទឹក​ក្នុង​បឹង​ជើងឯក​តាមរយះ​ការសាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ​ថ្មី ដែល​នឹង​រួមចំណែក​ការពារ កែលំអរ​ទឹក​អនាម័យ​នឹង​បរិស្ថាន​នៅ​បឹង​ជើងឯក​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ឆ្នាំ​២០១៨​លោក​ឃួង​ស្រេង បានសម្រេច បង្កើត​ក្រុមការងារ​ការចុះពិនិត្យ និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​-​លូ ទាំង​ប្រាំពី​សង្កាត់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​, ការបង្កើន​សមត្ថភាព​បូម​របស់ ស្ថានីយ៍​បូមទឹក​បឹងទំពុន​,​ការសាងសង់​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​, ការងារ​ស្តារ​ប្រឡាយ​បឹង​សាឡាង ប្រឡាយ​បឹងទំពុន និង​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​ធានា​មិនអោយ​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា ដែល​កំពុង​
​ចាប់ផ្ដើម​មក​ដល់​នេះ ។​

​បញ្ជាក់​៖ គម្រោង​ស្តារ​លូ និង​ការងារ​ជួសជុល​អណ្តូង​លូ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ រួមមាន ៖
– ការងារ​ជួសជុល​អណ្តូង​លូ គម្រប​លូ ចំនួន ១៥៨​កន្លែង​
– ស្តារលូ ផ្លូវ​សរុប​ចំនួន​៨៩​ខ្សែ ប្រវែង​សរុប​ចំនួន​៤៣,៨០០ ម៉ែត្រ ៕

 

Filed in: ព័ត៌មានជាតិ