សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​(​ស៊ី​ង​បាយ​អូ​ថេក​)​ចំនួន​២​គ្រឿង​ក្រឡាប់​ធ្លាក់​ទឹកទន្លេរ ក្នុង​ចំណោម​រថយន្ត​យ​ជាង​១០​គ្រឿង​

រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​(​ស៊ី​ង​បាយ​អូ​ថេក​)​ចំនួន​២​គ្រឿង​ក្រឡាប់​ធ្លាក់​ទឹកទន្លេរ ក្នុង​ចំណោម​រថយន្ត​យ​ជាង​១០​គ្រឿង​

ខេត្ត​ក្រចេះ​៖ រថយន្ត​យី​ឌុប​ដឹកឈើ បើក​ចុះ​ទូកដរ​ចម្លង​ឬ​ស្សីចារ​ខុស​បច្ចេកទេស ត្រូវបាន​ក្រឡាប់​ធ្លាក់ចូល​ទន្លេរ​ចំនួន​២​គ្រឿង ក្នុង​ចំណោម​រថយន្ត​ជាង​១០​គ្រឿង​ដែល​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​វិនិយោគ​របស់​កូរ៉េ​មួយ​ឈ្មោះថា​(​ស៊ី​ង​បាយ​អូ​ថេក​) កាលពី​យប់​ថ្ងៃ​ទី​២៥​ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​កំពង់ចម្លង​ត្រើយ​ខាងលិច​ស្ថិតក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ហេតុ​ការ​ក្រឡា​ប់ដរ​ចម្លង​ដែល​បណ្តាលអោយ​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿង​របស់​ក្រុមហ៊ុន​កូរ៉េ ធ្លាក់​ចូល​ទឹកទន្លេរ បាន​កើតឡើង​កាល វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​សុក្រ ១១​កើត ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ត្រើយ​ខាងលិច ស្ថិតក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែ​ប្រសព្វ ខេត្ត​ក្រចេះ តែ​មិន​តែ​មិន​មាន​អ្នកណាម្នាក់​រងរបួស​នោះ​ឡើយ​ដោយ​លោត​ចូល​ទឹក​ទាន់​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បា​អោយដឹងថា រថយន្ត​យី​ឌុប​ខាងលើនេះ​បាន​បើក​ចូល​បាន​មួយ​គ្រឿង​ចត​នៅលើ​ដរ​ចម្លង​រួចហើយ អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ចុះ​ទៅ​ជួយ​ព្រូ​រថយន្ត​មួយ​គ្រឿង​ទៀត​ដើម្បី​ជួយ​គ្នា ប៉ុន្តែរ​ពេល​រថយន្ត​ទី​២​បើក​ចុះ​ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី ក៍​ជ្រុល​ទៅ​ប៉ះ​គ្នា​រំកិល​ផ្អៀង​បណ្តាល​អោយ​ទូកដរ​ចម្លង​ក្រឡាប់​ផ្កាប់​ធ្លាក់​រថយន្ត​ទាំង​២​គ្រឿង​នោះ​ចូល​ទៅក្នុង​ទឹកទន្លេរ​ទៅ​។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ លោក ទៀប គន្ឋពិ​ដោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បឹង​ចារ បាន​អះអាង​ថា រថយន្ត​ដឹកឈើ​ទាំងនោះ​មាន​ចំនួន​១១​គ្រឿង គឺជា​ឈើ​ស្រប​ច្បាប់​ដែល​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ក្រុមហ៊ុន​(​ស៊ី​ង​បាយ​អូ​ថេក​)​ដែលជា​ក្រុមហ៊ុន​របស់​កូរ៉េ ។

​នៅក្នុង​ហេតុ​ការ​ក្រឡាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​នេះ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កំពង់ដ​រ​ចម្លង​នេះ បានបញ្ជាក់​ថា​ក្រុម​រថយន្ត​ដឹកឈើ​ធំ​បែប​នេះ​គឺ​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ពេលយប់ ដោយ​ពេល​ខ្លះ​ឆ្លងតាម​ដរ​ចម្លង​ព្រលូង​ពាម​តេ ខ្លះ​ទៀត​ឆ្លងតាម​ដរ​ចម្លង​ឬ​ស្សីចារ​នេះឯង ក្រៅពី​នោះ​ក៍​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ឆ្លងតាម​ដរ​ចម្លង​មួយ​នេះ​ដែរ ។​

​ពលរដ្ឋ​មួយចំនួន​ដែល​នៅ​កន្លែងកើតហេតុ​បាន​រិះគន់​ចំពោះ​ដរ​ចម្លង​មួយ​នេះ​ថា ទូកដរ​ចម្លង​នេះ បាន​ចម្លង​រថយន្ត​ដឹកឈើ​ទាំង​តូច​ទាំង​ធំ អោយ​តែ​គេ​ហៅ​ចម្លង​យប់​ថ្មើ​ណាក៍​បាន តែ​បើ​ប្រជាពលរដ្ឋ​ធម្មតា​វី​ញ​តឹងតែង​ណាស់ ពួក​គាត់​បន្តរ​ថា បើ​ពលរដ្ឋ​ធម្មតា​នៅពេល​មាន​ការចាំបាច់​ម្តងម្កាល ដូច​ជា​បញ្ចូន​អ្នកជម្ងឺ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាលកូន​នៅ​មន្ទី​ពេទ្យ​ជាដើម នោះ​គឺ​មិន​ងាយ​ទេ ទម្រាំ​បាន​ចម្ង​ង​អោយទល់​តែ​មាន​ការជួយ​អន្ត​រគ​មន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ទាក់ទង​អោយ ឬ​អោយ​តម្លៃ​និយាយ​ត្រូវ​គ្នា​ទើប​បាន​ឆ្លង ។

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​ជួយ​ពិនិត្យមើល​កំពង់ដរ​ចម្លង​មួយ​នេះ​ផង ពេល​ពួកគាត់​មាន​ជម្ងឺ​ឈឺ​ថ្កាត់​ម្តងៗ សូម​ជួយ​ចម្លង​ផង កុំ​ឃើញ​ឡាន​ដឹក​ឈើ​ទោះ​ថ្មើ​រណា​ក៏​ចម្លង​ដែរនោះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់