សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​៣​ក្រសួង​ថា​ស្រា​និង​ថ្នាំ​គីមី​សម្លាប់​ប្រជាជន​នៅ​ស្រុក​ចិត្រ​បុរី​

​រដ្ឋមន្ត្រី​៣​ក្រសួង​ថា​ស្រា​និង​ថ្នាំ​គីមី​សម្លាប់​ប្រជាជន​នៅ​ស្រុក​ចិត្រ​បុរី​

​រដ្ឋមន្ត្រី​ចំនួន​៣ ក្រសួង រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​, លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧសហកម្ម និង​សិប្បកម្ម និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​
​នៅ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៨ បានរួម​គ្នា​ចេញ​សេចក្តីប្រកាស​ព័ត៌មួយ ដើម្បី​បញ្ជាក់​មូលហេតុ​ជុំវិញ​ករណី​ពុល របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ បណ្តាលឲ្យ​ស្លាប់​១៣​នាក់​កាលពី​ពេល​ថ្មីៗ​នេះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ថា «​ការពុល​នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បណ្តាលមកពី​ស្រាស ដែល​មាន​លក់ ឬ​ផលិត​នៅក្នុង​មូលដ្ឋាន ហើយ​ដែល​មាន​សារធាតុ​មេ​តា​ណុល កម្រិត​ខ្ពស់ និង​ទឹក​ព្រែក​ទេ និង​អូរ​គគី មាន​សារធាតុ​គីមី មាន​កំហាប់​ខ្ពស់ ដែល​បណ្តាល​មក​ពី​ថ្នាំ​សម្លាប់​ស្មៅ និង​ថ្នាំ​សម្លាប់​សត្វល្អិត​»​។​

​ជាមួយគ្នានេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​សហការ​គ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ជៀសវាង​នូវ​បញ្ហា​ដែល​កើតឡើង​ជា​យថាហេតុ ។ សេចក្តីប្រកាស​នេះ​គឺ​កើតឡើង ក្រោយពី​មាន​ការខ្វែងគំនិត​គ្នា រវាង​រដ្ឋមន្ត្រី​ទាំង​បី​អំពី​ករណី​ប្រជាពលរដ្ឋ​ស្លាប់​នៅ​តំបន់​ខាងលើ ។​

​ទោះជា​យ៉ាងណា មាន​ការកត់សម្គាល់ថា សេចក្តីប្រកាសព័​តិមាន​នេះ ហាក់បីដូចជា​ទះកំភ្លៀង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​កសិកម្ម ព្រោះ​បណ្តែតបណ្តោយ​ឲ្យមាន​កា​រ​ផលិត​ស្រា និង​ប្រើប្រាស់​ថ្នាំ​គីមី​មិន​ត្រឹមត្រូវ ៕

 

Filed in: ព័ត៌មានជាតិ