ក្រចេះ ៖ ថ្ងៃទីទី ២៥ ឧសភា ២០១៨ នេះ វេលាម៉ោង ០១ និង ២០ នាទីយប់ មានករណីក្រឡាប់ដរចម្លងឬស្សីចារ-ជ្រោយបន្ទាយ នៅត្រើយខាងលិច ក្នុងឃុំជ្រោយបន្ទាយ ។
សេចក្តីរាយការណ៍ឲ្យដឹងថា មូលហេតុគឺដោយសារថយន្តយីឌុបដឹកឈើចំនួនពីរគ្រឿង រថយន្តទី ១ បានបើកចូលសាឡង់ ជាស្ថាពរ រថយន្តទី២បើកចូលបន្តទៀត នៅពេលចូលទៅដល់ សាឡង់ចាប់ផ្តើមផ្អៀងម្តងបន្តិចៗ ក្រឡាប់ទៅ ។
ចំណែកអ្នកជិះ មិនមានរងគ្រោះថ្នាក់នោះទេ ដោយសារនាំគ្នាលោតគេចចេញអស់ទាន់ពេលវេលា ៕