សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្មាន​ឡាន​ដឹក​ទំនិញ​ណា​រួចពីដៃ​គយ​ច​ល​ត័គ​ល​ស្ពាន​ទឹកថ្លាក្រុ​សេរី​សោភណ្ឌ័​ឡើយ​?!

គ្មាន​ឡាន​ដឹក​ទំនិញ​ណា​រួចពីដៃ​គយ​ច​ល​ត័គ​ល​ស្ពាន​ទឹកថ្លាក្រុ​សេរី​សោភណ្ឌ័​ឡើយ​?!

មានជ័យ ៖ មន្ត្រី​គយ​បោះ​ទីតាំង នៅ​ជិត​គល់ស្ពាន​ទឹកថ្លា​ក​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ម្ចាស់​ឡាន​ដឹក​ចោទថា ប្រើ​អំណាច​រដ្ឋ​កំណត់​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹក ទំនិញ​បង់លុយ​តាមរបៀប​ពុករលួយ​។​

​ប្រភព​ដដែល បានឲ្យដឹង​ទៀតថា មន្ត្រី​គយ​ប្រចាំការ​នៅ​ចំណុច​ខាងលើ​នេះ បាន​ចាប់​ឡានក្រុង​ដឹក​ទំនិញ​គេច​ពន្ធ​បាន​ហើយ មិន​ចាប់​ឱ្យ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះទេ​…! គឺ​ដោះលែង​ឡាន​ដឹក​ទំនិញ​នោះ​វិញ ជា​ថ្នូរ​និង​ប្រាក់​រាប់​លាន​តែ​មិនដឹងថា​បាន​បង់​ចូល​រដ្ឋ​ប៉ុន្មាន​ទេ​ព្រោះ​គ្មាន​វិក័យ​ប​ត្រ័​(sic)​។​

​ក្រៅពីនេះ មន្ត្រី​គយ និង​ក្រុម​ឈ្មួញ ចរចា​ត្រូវ​គ្នា កំណត់​ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ បើ​រថយន្ដ​ក្រុង​ក្នុង​១​គ្រឿង តម្រូវឲ្យ​បង់​លុយបាយ​ទឹក​ប្រចាំខែ ចំនួន​១​លាន​រៀល បើ​រថយន្ដ​៥​គ្រឿង ត្រូវ​បង់​មួយខែ​៥​លាន​រៀល ។ ហើយ​ត្រូវ​កត់​ស្លាក់​លេខ​រថយន្តក្រុង​ទាំងនោះ​អោយទៅ​ក្រុមការងារ គយ​ច​ល​ត័ ដែល​មាន​ទីតាំង​នៅ​ជិត​គល់ស្ពាន​ទឹកថ្លា​ដើម្បីអោយ គេ​ស្គាល់​ថា ជា​ក្រុម​ឡាន ដែល​បាន​បង់លុយ​បាយ ទឹក​ប្រចាំខែ​រួចហើយ ។​

​បើ​រថយន្ដ​ឈ្មួញ​មួយណា មិន​ព្រម​ជួបចរចា បង់លុយ​ប្រចាំ​ខែ​នោះទេ​…! នឹង​ត្រូវ​ក្រុម​ការងារ​គយ ចាំ​សង្កេត​តាមដាន​មើល ហើយ​បើ​ដឹង​ថា​លួច​បង្កប់​ដឹកទំនិញ មិន​បង់ពន្ធ​ផ្សេងៗ និង​ត្រូវ​ចាប់​មក​ទីតាំង​គយ​រើ​ទំនិញ​ចេញពី​ឡាន​យក​មក​ថ្លឹង ហើយ​ប្រាប់​ពី​ការផាកពិន័យ​ដូចខាងក្រោម ៖
១.​ពិន័យ​ក្បាល​ឡាន ចំនួន ៣០០០​ដុល្លារ ទៅ​៤០០០ ដុល្លារ
២.​ត្រូវ​បង់​អត្រាពន្ធ នៃ​ទំនិញ​ដែរ បាន​ដឹក​មិន​បង់ពន្ធ ឧទាហរណ៍​៤០០០​ដុល្លារ បើ​សរុប​គឺ​៧០០០​ដុល្លារ ទៅ ៨០០០​ដុល្លារ ប៉ុន្តែ​ដោយ​មាន​ការ​ពុករលួយ មេ​គយ​ក្រសួង​ដែល​ប្រចាំការ​នៅ​ជិត​គល់ស្ពាន​ទឹកថ្លា​បាន​ឃុបឃិត យក​លុយ​ក្រៅផ្លូវការ​ជាមួយ​ថៅកែ​ឡានក្រុង​ដោយ​មិនចាំបាច់​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​ទេ ដោយ​ថៅកែ​ឡាន​សុំ​ចរចារ​អោយ​លុយ ចំនួន ៦,០០០,០០០​រៀល រឺ ៧០០០០,០០០​រៀល​ដែល​អាច​ចរចារ​បាន​ដោយ​មិនចាំបាច់​បង់ពន្ធ​ហើយ​ដោះលែង​ឡាន​ដែល​ដឹក​ទំនិញ​គេច​ពន្ធ​ទាំងនោះ​ទៅ​វិញ​ហើយ​មុន​និង​ដោះលែង​ឡាន​ចេញ មេ​គយ​បាន​ប្រាប់​ថៅកែ​ឡានក្រុង​ទាំងនោះ​អោយមក​កត់​ស្លាក​លេខ​ឡាន​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ទុក​អោយ​ក្រុម​ការងារ​គយ​គេ​ស្គាល់​ហើយ​ឡាន​១​គ្រឿង​ត្រូវ​បង់​ថ្លៃ​បាយ​ទឹក​ឱ្យ​មេ​គយ​ក្រសួង ១,០០០,០០០​រៀល​ក្នុង​មួយខែ ជា​ថ្នូរ​មិន​ចាប់​ឆែក​ឡាន​ទាំងនោះ ចង់​ដឹក​អី​ដឹក​ទៅ​។ ការិយាល័យ​និពន្ធ​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី ម​ន្ម​ន្ត្រី​គយ​ខាងលើ​ចំពោះ​សេចក្តីរាយការណ៍​នេះ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់