សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គីភ័យ​ឆាបឆេះ​លំនៅ​ឋាន​មួយ​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ស្រុក​ឆ្លូង ឆក់យក​ជីវិត​ស្ត្រី​ម្ចាស់ផ្ទះ និង​សម្ភារៈ​មួយចំនួនធំ​

អគ្គីភ័យ​ឆាបឆេះ​លំនៅ​ឋាន​មួយ​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ស្រុក​ឆ្លូង ឆក់យក​ជីវិត​ស្ត្រី​ម្ចាស់ផ្ទះ និង​សម្ភារៈ​មួយចំនួនធំ​

ខេត្ត​ក្រចេះ ៖ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​ត្រូវបាន​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​គួរឲ្យ​រន្ធត់​នៅក្នុង​ផ្ទះ​របស់​ខ្លួន ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​១៧ មីនា ឆ្នាំ​២០១៦​ម្សិលមិញ​ស្ថិតនៅ​តំបន់​ជនបទ​ដាច់ស្រយាល​ខាងក្រោយ​ភូមិ​បឹង​កៀប ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​អោយដឹងថា ស្ត្រី​រងគ្រោះ​ដែល​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​មានឈ្មោះ អ៊ុន ចន្ធី​ណា អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​គឺ​ធ្វើ​ពី​ឈើ ប្រក់​សង្ក័សី មាន​ទំហំ ៨​ម៉គុណ​៦,៥​ម៉ ហើយ​សង់​នៅ​ដាច់​ឆ្ងាយ​ពី​គេ ។​

​នគរបាល​បាន​បន្តថា សព​ស្ត្រី​រងគ្រោះ​មាន​សភាព​ឆេះ​រោល​ដូច​ដុំ​ធ្យូង ដោយ​ត្រូវ​រក​ឃើញ​នៅ​ក្រោម​គំនរ​ភ្លើង​ក្នុង​លំនៅឋាន​នេះ ក្នុងនោះ​ក៏​មាន​សម្ភារ​ប្រើប្រាស់ រួម​មាន​ម៉ូតូ​២​គ្រឿង ស្រូវ អង្ករ ជាច្រើន​បាវ រង​ការឆេះ​ហ្មត់​គ្មាន​សល់​ផងដែរ តែ​ក្នុង​រយៈពេល​ជាង​១​ម៉ោង​ប៉ុណ្ណោះ ។​

​ករណី​អគ្គិភ័យ​នេះ​ត្រូវ​គេ​អះអាងថា គឺ​ផ្តើមចេញ​ពី​ភ្លើងចង្ក្រាន តែ​យ៉ាងណាក៏ដោយ លោក វរសេនីយ៍ត្រី ឆុង តូ​រ៉ា​ន់ អធិការរង​ទទួល​យុត្តិធម៏​ស្រុក​ឆ្លូង បាន​បញ្ជាក់​ឲ្យដឹងថា ពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ សើុបអង្កេត​យ៉ាង​ល្អិតល្អន់​ដើម្បី​រក​មូលហេតុ​ឱ្យ​បានដឹង​ពិតប្រាកដ ៕ ដោយ កិះ ខន​

 

IMG_2894 IMG_2895

Filed in: សន្តិសុខសង្គម