សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ចំរុះ​ក្រសួង​រ៉ែ​បរិស្ថាន​ប៉េអឹម​អាជ្ញាធរ​ប្រមាណ​១០០​នាក់​ចុះ​ស្រាវជ្រាវ​ទីតាំង​រុករក​រ៉ែ​មាស​ឃុំ​ពូ​ទុង​ស្រុក​កែវ​សីមា​ដែល​សង្ស័យ​ថា​ប្រើ​សារធាតុពុល​!

មន្ត្រី​ចំរុះ​ក្រសួង​រ៉ែ​បរិស្ថាន​ប៉េអឹម​អាជ្ញាធរ​ប្រមាណ​១០០​នាក់​ចុះ​ស្រាវជ្រាវ​ទីតាំង​រុករក​រ៉ែ​មាស​ឃុំ​ពូ​ទុង​ស្រុក​កែវ​សីមា​ដែល​សង្ស័យ​ថា​ប្រើ​សារធាតុពុល​!

ខេត្ត​មណ្ឌលគិរី​៖ មាន​សេចក្តីរាយការណ៍​ថា​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១៨​នេះ​គេ​ឃើញ​មាន កម្លាំង​ជំនាញ​ចម្រុះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល រួមជាមួយ​អាជ្ញាធរ​ខេត្ត​-​ស្រុក​ប្រមាណ​ជាង​១០០​នាក់ ធ្វើដំណើរ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់​
​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ទំនាស់​ជាមួយ​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​និង​ស្វែង រក​ការពិត​ពី​សារធាតុ​គីមី​ពុល​ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​។​តែ​រហូតមកដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ប្រតិ​ប​ត្ត​ការ​ខាង​លើ​នៅ​មិនទាន់​ចាប់ផ្តើម​នៅឡើយ ។​

​សូម​បញ្ជាក់​ដែរ​ថា​ក្រោម​ពី​ផ្ទុះ​បា​តុ​ប្រជាពលរដ្ឋ​ពុល​ទឹក​ព្រែក​ទេ​ដែល​ក្រសួង​សុខាភិបាល​ប្រាប់ថា​ពុល​ស្រា​ស្លាប់​អស់​១៣​នាក់​នៅ​ស្រុក​ចិត្ត​បុរី​ខេត្ត​ក្រចេះ​ហើយ​ក្រោយ​មក​មន្ត្រី​ជំនាញ​ក្រសួង​ឧស្សាហកម្ម​សិប្បកម្ម​រក​ឃើញ​ថា​មកពី​ជាតិពុល​ដែល​បង្កឡើង​ដោយសារ​សារធាតុពុល​ដែល​គេ​ចម្រាញ់​យក​មាស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រែក​អូរ​ទេ និង​ប្រជា​ហគ​មន៍​រ៉ែ​មាស​ចុង​ផ្លាស​បាន​សម្តែង​ក្តីសោកស្តាយ​គ្រាដែល​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​មិន​បាន​ធ្វើដំណើរ​មក​ដល់​ទីតាំង​ស្វែងរក​រ៉ែ​មាស​របស់​សហគមន៍​និង​ទីតាំង​រុករក​រ៉ែ​មាស​របស់​
​ក្រុមហ៊ុន​រ៉ុង​ឆេង​គ្រា​ដែល​ទីតាំង​ទាំងពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ការសង្ស័យ​ថា​បាន​ប្រើប្រាស់​សា​ធាតុគីមី​ពុល ធ្វើការ​ចម្រាញ់​មាស ហើយ​ហូរ​កាកសំណល់​ចូល​ទឹក​បង្ករ​ឲ្យេ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ពុល​រហូត​មានការ​ស្លាប់​ចំនួន​១៣​នាក់​កន្លងមក​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​កងកម្លាំងប្រដាប់អាវុធ ជាច្រើន​នាក់​ចុះ​ទៅ​ភូមិ​ពូ​ទុង​ឃុំ​ចុង​ផ្លាស់​(​តំបន់​ព្រៃ​មាស​)​ដើម្បី​ស្វែងរក​សា​ធាតុ​ពុល​ឈ្មោះ​(​សានី​ត​)​ដែល​បង្ករ​ឲ្យមាន​ការពុល​តាម​រយៈទឹក ប៉ុន្តែ​ក្រុម​ការងារ​បាន​ត្រឡប់​ក្រោយ​វិញ​ដោយសារ​តែ​ផ្លូវ​មិនអាច​ធ្វើដំណើរ​ទៅ​បាន ព្រោះ​ក្រុមហ៊ុន​បាន​ប្រើ​រថយន្ត​ប៉ា​កុង​ជាច្រើន​គ្រឿង​ដឹក​ប្រេង​ជាង​១​សប្តាហ៍​នេះ បំផ្លាញ​ផ្លូវលំ​ទាំងស្រុង​តែ​ម្តង​។​

​កាលពី​ថ្ងៃ​១៩ ខែ​ឧសភា ឆ្នាំ​២០១៨​នោះ​ដែរ​ប្រជា​សហគមន៍​រ៉ែ​មាស​ក៏​បាន​មក​ជួបជុំគ្នា​នៅ​សាលាឃុំ​ចុង​ផ្លាស់ ប្រមាណ​ជាង​៣០០​នាក់​ក្នុង​គោលបំណង​ស្វែងរក​ការជួយ​អន្តរាគមន៍​លើ​ការ​រុក​រាន្ត​រណ្តៅ​រ៉ែ​មាស​របស់​សហគម​ន៍​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង​និង​សូមក្តី​អនុគ្រោះ​ពី​ប្រមុខ​ថ្នាក់ដឹកនាំក​ម្ពុ​ជា​ផងដែរ​លើ​ការបន្ថែម​ជម្រៅ​រណ្តៅ​លើសពី​២០​ម៉ែត្រ​ឲ្យបាន​ដល់​១៥០​ម៉ែត្រ ។ តែ​កន្លងមក​ក្រសួង​រ៉ែ​មិន​ឯកភាព​ឡើយ​។​

​លោក ពៅ សាវា​ត​តំណាង​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​បាន​ចោទ ថា ក្រុមហ៊ុន​រ៉ុង​ឆេង​បាន​បំពាន​លើ​រណ្តៅ​រ៉ែ​មាស​របស់​សហគមន៍​ចំនួន​៤​អណ្តូង​ប៉ុន្តែ​មិនមាន​វិធានការណ៍​ទប់ស្កាត់​ណាមួយ​ពី​អាជ្ញាធរ​នោះ​ទេ​។​តំណាង​សហគមន៍​ដដែល​បន្ត​ថា​ក្រុមហ៊ុន​កំពុង​ស្តុក​កាកសំណល់​សា​ធាតុ​ពុល​រាប់​លាន​តោន​ក្នុង​ក្រុមហ៊ុន​ហើយ​បាន​បង្ហូរ​ជាតិ​គីមី​ពុល​ចូល​ទឹកអូរ​ក្លរ បង្ករ​ការពុល​ពលរដ្ឋ​ថែមទៀត​។​

​ប្រភព​មួយ​ពី​មន្ត្រី​កា​ពារ​បរិស្ថាន​បាន​បង្ហើប​ថា ក្រុមការងារ​របស់​គេ​កាលពី​ជាង​១០​ថ្ងៃមុន (​ក្រោយ​ពុល​ទឹក​នៅ ក្រចេះ​)​បាន​យក​ទឹកអូរ​ក្លរ ក្បែរ​ក្រុមហ៊ុន​រ៉ុង​ឆេង​ទៅ​ពិសោធន៍​នៅក្នុង​មន្ទីរពិសោធន៍​ហើយ​លទ្ធផល គឺ​បាន​រកឃើញ​ជាតិ​គីមី​ពុល​ឈ្មោះ​ស្យា​នី​ត​មាន​កម្រិតជាតិពុល​ដល់​ទៅ​៣០០ ដែល​ជា​កម្រិត​មួយ​បង្ករ​ឲ្យ​មនុស្ស​ស្លាប់​បាន​ភ្លាមៗ​ពេល​ផឹក​ទឹកអូរ​ក្លរ​នេះ ក្រុម​កា​ងារ​ខាងលើ​បញ្ជាក់ថា ជាតិពុល​ឈ្មោះ​សានី​ត​ស្ថិត​ក្នុង​អូរ​ក្លរ​ជាប់​ទីតាំង របស់​ក្រុមហ៊ុន​រ៉ុង ឆេង​ហើយ​មិន​បាន​ហូរ​ចេញពី​រ៉ែ​មាស​របស់​សហគមន៍​នោះទេ​។​

​ករណីនេះ កាលពី​ថ្ងៃ​ទី​១៦​ឧសភា​លោក​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បាកម្ម​បានប្រកាសជា​ចំហរ​ថា​សារធា​តុស្យា​នី​ត​ដែល​ចេញពី​ការកែច្នៃ​មាស​គឺជា​ដើមចម​នៃ​កា​ធ្វើឲ្យ​ទឹក​ព្រែក​ទេ​ពុល​។​តែ​ករណីយ៍​នេះ​នៅ​ថ្ងៃ​ទី​២២​ឧសភា​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ឋាម​ពល​បដិសេធដោយ​សំអាង​ថា​ក្រសួង​សុខាភិបា​ល​ថា​មកពី​ពុល​ស្រា​និង​លោក​ថា​មកពី​ថ្នាំ​សម្លាប់​ស្មៅ​?!​។​

​ពាក់ព័ន្ធ​និង​សា​ធាតុគីមី​ពល​នេះដែរ​ប្រសិនបើ​រក​ឃើញថា​ទីតាំង​ក្រុមហ៊ុន​រ៉ុង ឆេង និង​សហគមន៍​រ៉ែ​មាស​ប្រើប្រាស់​បណ្តាលឱ្យ​ពុល​ពិតមែន​អ្នក​ទាំងនោះ​និង​ទទួល​ទោស​តាម​ច្បាប់​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​តំណាង​ក្រម​ហ៊ុន​រ៉ុង ឆេង​ភ្នាក់ងារ​ព័ត៍មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ណាមួយ​ជំ​ុ​វិញ​រឿងហេតុ​ទាំងនេះ​បាន​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​។​

​ចាំ​មើល​ថា​តើ​ក្រុមចំរុះ​ខាងលើ​ជាំ​ង​១០០​នាក់​ហ្នុង​រកឃើញ​អី​ខ្លះ​?​ព្រោះ​ប្រសិនបើ​គេ​រកឃើញ​ថា​ក្រុមហ៊ុន​ចិន​ប្រើ​សារធាតុពុល​ស្យា​នី​ត​មែន​គេ​ត្រូវតែ​មាន​សំណង​ដល់​ប្រជាពលរដ្ឋ​១៣​នាក់​ស្លាប់​និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​នៅ​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ​ដែល​ពុល​៕

 

Filed in: ព័ត៌មានជាតិ