សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋ​មន្ត្រី​ពីរ​និយាយ​ខុស​គ្នា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពុលមនុស្ស​១៣​ស្លាប់​នៅ​ក្រចេះ​!

​រដ្ឋ​មន្ត្រី​ពីរ​និយាយ​ខុស​គ្នា​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពុលមនុស្ស​១៣​ស្លាប់​នៅ​ក្រចេះ​!

ភ្នំពេញ​៖ លោក ស៊ុយ សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​បដិសេធថា អ្នកភូមិ​នៅ​ខេត្ត​ក្រចេះ​(​ស្លាប់​១៣​នាក់​) មិនមែន​ពុល​ទឹក​ផ្ទុក​ទៅ​ដោយ​សារធាតុ​ស្យា​នី​ត (Cyanide) ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​រ៉ែ​មាស​ដូច​ដែល​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​និយាយ​ទេ គឺ អ្នកភូមិ​ស្លាប់​ដោយសារ​ពុល​ថ្នាំ​គីមីកសិកម្ម​។​

​កាលពី​ថ្ងៃ​១៧​ឧសភា​ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ បាន​អះអាង​ថា​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ថា បាន​ប្រើប្រាស់​សារធាតុ​គីមី​ពុល​ស្យា​នី​ត​នៅ​ក្នុង​សកម្មភាព​រុករក​រ៉ែ​មាស ដែល​បង្ក​ឲ្យមាន​សារធាតុពុ​ល​នេះ​ហូរ​ចូល​អាងទឹក​ព្រែក​ទេ​រ និង​បង្ករ​ឲ្យ​ពលរដ្ឋ​ពុល ក្រោយ​ប្រើប្រាស់​ទឹក​នោះ​។​«​ឃើញ​កម្រិត​នៅក្នុង​ទឹក​ហ្នឹង មាន​ជាតិ​ក្រូម​។ អា​ក្រូម​ហ្នឹង ប៉ះពាល់​ដល់​គ្រឿងក្នុង​យើង​ច្រើន​ណាស់​។ ទី​២ យើង​ឃើញ​ស្យា​នី​ដ​ទៀត​។ ស្យា​នី​ដ គឺជា​ជាតិពុល អញ្ចឹង អា​ស្យា​នី​ដ​ហ្នឹង វា​មាន​ពី​ណា យើង​ទៅ​ស្រាវជ្រាវ ស្យា​នី​ដ គេ​ប្រើ​សម្រាប់​លាង​មាស​ឲ្យ​ស្អាត​។ យើង​ទៅ​រក​ឃើញ​កន្លែង​មួយចំនួន ដែល​ធ្វើ​រ៉ែ​មាស មាន​អាជ្ញាប័ណ្ណ មិន​មាន​អាជ្ញាប័ណ្ណ ឃើញ​ទាំង​ធុង​ស្យា​នី​ដ​នៅ​កន្លែង​ហ្នឹង​ទៀត​»​។​

​ប៉ុន្តែ នៅ​ថ្ងៃ​ទី​២២​សភា​នេះ លោក ស៊ុយ សែម បាន​និយាយ​ផ្ទុយ​វិញ​ថា ការពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ កន្លងមក បណ្ដាលមកពី​ពុល​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ ដែល​ប្រជាពលរដ្ឋ​បោះចោល​នៅ​មាត់​ស្ទឹង និង​មាត់​ព្រែក​ជាប់​នៅ​ទីកន្លែង​នោះ​។​ក្រសួង​បរិស្ថាន​បាន​យក​ឈាម​អ្នកស្លាប់​ទៅ​ពិនិត្យ​នៅ​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ ពុំ​បាន​រកឃើញ​សារ ធាតុគីមី​ស្យា​នី​ដ​នៅក្នុង​ឈាម​អ្នក​ស្លាប់​ទេ​?!​។​ក្រសួង​សុខាភិបាល គេ​ប្រកាស​រួច​ហើយ​តើ មិនមែន​ស្យា​នី​ត​ទេ គឺ​ពុល​ស្អី​ផ្សេង​។​ក្រសួង​សុខាភិបាល បានឲ្យដឹងថា អ្នកភូមិ ១៣​នាក់​នៅ​ស្រុក​ចិត្រ​បុរី បាន​ស្លាប់ ហើយ ២៣៤​នាក់​ទៀត ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​កាលពីដើម​ខែ​ឧសភា​នេះ ក្រោយពី​មាន​អការៈ​ឈឺពោះ ក្អួតចង្អោ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ ថប់ដង្ហើម សន្លប់ និង​បណ្ដាលឲ្យ​ស្លាប់​។​បើ​ចឹងមនុស្ស​១៣​នាក់​ប្រាកដ​ជា​ស្លាប់​ដោយ​គ្មាន​អ្នទទួលខុសត្រូវ​ហើយ​!!៕

 

Filed in: ព័ត៌មានជាតិ