សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាគម​យុវជន​និង​ការ​តបស្នង​ដឹកនាំ នាំ​យក​គ្រឿង​បរិភោគ​និង​ថវិការ ចែកជូន គ្រួសារ​សព​ដែល ពុល​ទឹក​និង​ស្រា​

សមាគម​យុវជន​និង​ការ​តបស្នង​ដឹកនាំ នាំ​យក​គ្រឿង​បរិភោគ​និង​ថវិការ ចែកជូន គ្រួសារ​សព​ដែល ពុល​ទឹក​និង​ស្រា​

ក្រចេះ ៖ សមាគម​យុវជន​និង​ការ​តបស្នង​ដឹកនាំ​ក្រុមការងារ​នាំយក​គ្រឿង​បរិភោគ​និង​ថវិការ​ទៅ​ចែកជូន​ដល់​គ្រួស​សារ​សព​ដែល​រងគ្រោះ​ដោយសារ​ពុក​ទឹក​និង​ស្រា​បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត ចំនួន​១៣​នាក់​កាលពី​ដើមខែ ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​នន ឃុំ កន្ទួត ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ ។​ ​ការបរិចាក​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​ឧសភា ដឹកនាំ​ដោយ​លោក ឩ​ត្ត​ម​សេនីយ៍​ត្រី ថន​ប៊ុន ធី ប្រធាន​គ្រុមប្រឹក្សាភិបាល​សមាគមយុវជន​និង​ការ​តបស្នង ដោយ​មាន​វត្តមាន លោក ប៉ែន លី​ណាត​អភិបាលរង​ខេត្ត អាជ្ញាធរ​ស្រុក និង​កងកម្លាំង​ផងដែរ

​លោក វេជ្ជ​បណ្ដិត​ឡាច សុខ​វង្ស ប្រធាន​ប្រតិ​ប​តិ សមាគម​យុវជន​និង​ការ​តបស្នង បានឲ្យដឹងថា ការចែក​ក្រឿង​បរិភោគ និង​ថវិការ​ដល់​គ្រុមគ្រួសា​រងគ្រោះ​នោះ​មាន​ចំនួន​១៥​គ្រួសារ ដោយ​យ​១​គ្រួសារ ទទួលបាន អ​ង្ក​១​បេ​៥០​គីឡូគ្រាម ទឹកត្រី​១​យួ ទឹកស៊ីអ៊ីវ​១​យួ ស្កសរ​១​គី​ឡូ បិ​ុ​ចេង​មួយកញ្ចប់ និង​ថវិការ​ចំនួន ២០ ម៉ឺន​រៀល ហើយ​ក្នុងនោះ​ក៍​មាន​សប្បុរសជន​ឧបត្ថម​ទឹក​សុទ្ធ​ចំនួន​៣០០​យួតាម​សមាគម​របស់​លោកផ​ង​ដែរ​ដើម្បី​ជួយ​បន្ថយ​ភាព​លំបាក​របស់​ពួកគាត់​។ ហើយ​នៅ​រសៀល​នេះ សមាគម​និង​យុវជន​និង​ការ​តបស្នង និង​បន្ដ​នាំយក​អំណោយ​ចែកជូន​គ្រួសារ​ទី​ទល់​ក្រ​នៅ​ភូមិ​សំរោង ឃុំ ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​មាន​ឱ​ពុក​ពិការ​ជើង ម្ដាយ​ពិការភ្នែក និង​កូនស្រី សតិ​មិន​គ្រប់​។​

​លោក វេជ្ជ​បណ្តិត​បញ្ជាក់ទៀតថា គោល​បំ​បំណង​សមាគម​និង​ការ​តបស្នង របស់លោក គឺ​បង្កេី​ត​ឡើងដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​លំបាក់ កុមារកំព្រារ ចាស់ជរា ទូរ​គត់​ជន ដែល​មាន​ភាពលំបាក់ គ្រោះថ្នាក់​កក្តា​ផ្សេងៗ រក្សា​វ​ប្បធ​ម៍ សិល្ប​បុរាណ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ អនាមយ័​បរិស្ថាន​ជួយ​មួយ​ចំណែក​របស់​រាជរដ្ឋាភិបាល ដោយ​មិន​ប្រកាន់​នា​ការ​នយោបាយ​។​ហើយ​សមាគម​និង​ការ​តបស្នង ក៍​ស្វែងរក​សប្បុរសជន​ក្នុង​ការជួយ​ឧបត្ថម​ដើម្បី​ជួយ​ដល់​ជនក្រីក្រ​បន្ថែមទៀត​។​

​លោក ប្រធាន​ប្រតិ​បតិ​បានឲ្យដឹង​ទៀត​ថា សមាគម​យុវជន​និង​កា​តបស្នង ទើបតែ​បង្កើតឡើង​នៅ​ថ្ងៃ ទី​២២​ខែ កុម្ភៈ ឆ្នាំ​២០១៨​នេះ ដែល​មាន​ទីតាំង​នៅ បុរី​លឹម គានហោ ខណ្ឌ័ដង្កោ រាជធានី​ភ្នុំពេញ ៕

 

Filed in: ព័ត៌មានជាតិ