សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​ក្រចេះ ប្រារព្ធ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា​

មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្ត​ក្រចេះ ប្រារព្ធ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១ មិថុនា​

ក្រចេះ ៖ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា រៀប​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា ដែល​មាន​អតីតយុទ្ធជន​ប្រមាណ​២៥០​នាក់​និង ប្រធាន​អនុប្រធាន មន្ទីរ​ពាក់​ព​ន្ទ័ និង កងកម្លាំង​ទាំង​៣​ប្រភេទ គ្រោម​អធិបតីភាព លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​។​ ពិធី​នេះ​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព ខេត្ត​ក្រចេះ​។​

​លោក ថា​ន់​សុ​គុណ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បា ខេត្ត​ក្រចេះ បាន​លើកឡើង​ថា ការ​ប្រារព្ធ​ខួប​លើក​ទី​១១ ទិវា​អតីតយុទ្ធជន​កម្ជុជា​នា​ឱកាស​នេះ គឺជា​ព្រិត្តការណ៍​ជា​តិមួយ ដ៍​សំខាន់ ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៍​មោះមុត និង​គុណបំណាច​ដ៍​ធំធេង​របស់​វីរ​យុទ្ធជន យុទ្ធ​នារី កម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដែល​បាន​ធ្វើ​ពលី​ក​ម្មយ៉ាង​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ដ៍ប​វរ​នៃ​យើង ។​

​ពលី​កម្ម​ប្រកបដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​វិរ​អតីតយុទ្ធជ​ន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ គ្រប់​ដំណាកកាល​នៃ​ប្រវត្តិ​សា​ស្រ គឺ​កា​រួមចំណែក យ៉ាង​សំខាន់​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី កសាង​សន្តិភាព និង ស្ថេរភាព​សម្រាប​ប្រទេស​កម្ពុជា សំដៅ​ធានា ឲ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដើម្បី​ជា​ប្រយោជន៍​សម្រាប​ជាតិ​មាតុភូមិ​។​

​ក្នុងឱកាស​ដ៍​ថ្លៃថ្លា​នេះ សូម​គោរព​ដល់​វិញ្ញាណក្ខន វីរ​យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​បូជា​ជីវិត ដើម្បី​បុព្វហេតុ​ជាត​មាតុភូមិ និង​សូម​គោរព​កោត​ស​សើរ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បំពេញ​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នប់​សាធា​រណះ គ្រប់​ទីកន្លែង​។


​ប្រវតិសាស្ត្រ​កម្ពុជា បាន​ឆ្លងកាត់​សង្គ្រាម នង​របប​ប្រល័យពូជសាសន៍​ប៉ុលពត បាន​បំផ្លិចបំផ្លាញ សង្គមជាតិ​ខ្ទិចខ្ទី និង​បន្សល់ទុក​នូវ​ផល​លំបាក​ជាច្រើន ។​គ្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ គឺជា​ប្រវត្តិសាស្ត្រ ដែល​ប្រទេស​កម្ពុជា​យើង បាន​រួចផុត​ពី​របប​ប្រល័យ​ពូជ​ន៍​សាសន៍​ប៉ុលពត ដែល​បាន​បំផ្លិចបំផ្លាញ់ សង្គម​សេដ្ឋកិច្ច ឲ្យ​ខ្ទិចខ្ទី ដល់​ឬ​សគល់​នោះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​គោលនយោបាយ​នានា ដើម្បី​លើក​កំពស់​សុខ​មា​ភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន និង​គ្រួសារ​ឲ្យបាន​ល្អ​ប្រ​សេីរ ជា​បន្តបន្ទាប់​ស្របតាម​ស្ថានភាព​នៃ​សេដ្ឋកិច្ច​ជាតិ​។​

​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​កតិប​ណ្ដិ​ត និង​ឈ្លាសវៃ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុង​ការផ្ដល់​អាទិភាព​ដល់​កា​អនុវត្តន៍​គោលនយោបាយ ចំពោះ​អតីតយុទ្ធជន ដើម្បី​ឆ្លេី​យត​ប​ឲ្យបាន​សក្ក័​សម​ទៅ​នឹង​គុណ​បំណាច់រប​ស់​អតីតយុទ្ធជន ដែល​បាន​ពលី​កម្ម​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​ក្នុងឱកាស​នោះ​ដែរ លោក វ៉ា ថន​អភិបាល​ខេត្ត​ក្រចេះ បាន​ឡើង​អាន​សារលិខិត សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សំណេះសំណាល​ជាមួយ​បងប្អូន អតីតយុទ្ធជន និង​ផ្ដាំផ្ញើ​ឲ្យ​បងប្អូ​ន​ទៅបាះ​ឆ្នោត​នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យបាន​គ្រប់​គ្នា និង​បោះឆ្នោត​ជូន​អ្នក​ដឹកនាំ ដែល​នៅ​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន និង​សូម​កុំ​ចូលរួម​សកម្មភាព​ទាំងឡាយណា ដែល​បង្ក​អសន្តិសុខ និង​បង្កចលាចល ដល់​សង្គមជាតិ​។​

​ក្នុងឱកាស​នេះ​ដែរ​មន្ទីរ​សង្គមកិច្ច ផ្ដល់ជូន​ដល់​អតីត​យុទ្ធ​ចំនួន​២៥០​នាក់​ក្នុង​១​នាក់​សា​រ៉ុង​១ និង​មី​១​កេះ ដោយឡែក លោក វ៉ា ថន អភិបាលខេត្ត​បាន​ឧបត្ថម​ជូន​ថវិការ​ជូន​បងប្អូន​អី​ត​ត​យុទ្ធជន ក្នុង​១​នាក់​២០០០០​រៀល​ផង​ដែរ ៕

 

Filed in: ព័ត៌មានជាតិ