សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ាប់​ហៅ​ក្របី​បាននិងកំពុង​ឡើងចាង​ដឹក​ឈើ​ទៅ​ស្រុក​យួន​!

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ាប់​ហៅ​ក្របី​បាននិងកំពុង​ឡើងចាង​ដឹក​ឈើ​ទៅ​ស្រុក​យួន​!

​មណ្ឌល​ល​គិរី ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់​ដាំ​ខេត្តមណ្ឌលគិរី​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធើ​ឬ​កន្ទេល​ធំ​បន្លំ​ដេក​តាម​រយៈ​ថា​មិន​ហ៊ាន​ប៉ះពាល់​ជាមួយ​និង​មេ​ឈ្មួញ​នោះទេ​? ។​

​ឈ្មួញ​ដែល​គេ​រាយការណ៍​ថា​សកម្ម​ជាង​គេ​អាឡុវ​នោះ​មាន ឈ្មោះ ម៉ាប់​រហ័ស្ស​នាម​ក្របី​ដែល​កន្លងមក​គេ​ដឹង​ថា​ម្សៀ​នេះ​ជា​មនុស្ស​ជិតស្និទ​ជាមួយ​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ហ៊ុន​ជា​ដែល​កំពុង​ជាប់ទោស​គុក​ព្រោះ​បាញ់បោះ​សេរី​គម្រាម​សម្លាប់​។​

​អា​ឡូ​វ​ម្សៀ​ម៉ាប់ឬ​អាក្រ​បី​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​សែន ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​និង​ច្រក​ប្រាំពីរ​(​ណាំ​លៀ​)​ខេត្ត​មណ្ឌលគិរី គគ្រឹកគគ្រេង​ដូច​គេ​ហែ​រក​ឋឹន​ជា​រៀងរាល់​យប់ តាម​រថយន្ត​សាំ​យ៉ុង​យ៉ាងតិច​៦០​គ្រឿង​ដោយ​មាន​រថយន្ត​ឡង់​គ្រីសរ័​ពាក់​ស្លាក​លេខ​០០៧​នាំមុខ​គ្មាន សម្ថ​កិច្ច​ណា​ធើ​ដឹង​ក្រៅពី​ដេកចាំ​ទទួល​លាភសក្ការៈ​នោះឡើយ​? ។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់​អ្នក​ការពារ​ព្រៃឈើ​បី​នាក់​នៅ​ប៉ុស្តិ​ព្រុំដែន អូរ​លែរ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​ហើយ​ជនបង្ក​មិនទាន់​ឃើញ​ផ្តន្ទាទោស​ដាក់​គុក​ប៉ុន្មាន​ឆ្នាំ​ផង​នោះ​គេ​ឃើញថា ឈ្មោះ ម៉ាប់​ហៅ​ក្របី​នេះ​ហាក់បីដូចជា កំពុង​ជិះសេះ​លែងដៃ​មិន​ខ្វល់ខ្វាយ ពី​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចូល​ទៅ​តំបន់​នោះ​ទៀត​ទេ ទើប​ក្រុម​រថយន្ត​ដឹក​ឈើ​របស់​លោក ម៉ាប់ បាន​ដំណើរការ​យ៉ាង​រលូន​ជាមួយ​សមត្ថកិច្ច​គ្រប់​ផ្នែក​ទាំងអស់ ដែល​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ​នេះ​តែម្ដង ។​

​សូម​បញ្ជាក់​ដែរ​ថា​កាល​ពី​អ​ឡុង​ខែ​ក​ញ្ញ​ឆ្នាំ​២០១៦​ម្សៀរ​ម៉ាប់​នេះ​បាន​ប្រើ​កាំភ្លើង​អាកា​បាញ់​គម្រាម​គេឯង​នៅមុខ​បញ្ជាការ​ប៉េអឹម​ស្រុក​អូ​រាំង​អស់​ចិត​មួយ​បង់​តែ​គ្មាន​អ្នក​ណា​ហ៊ាន​ធើ​ប្រដាប់​អី​ម្សៀ​ម៉ាប់​ឡើយ​ដោយ​ពួកគេ​ខំ​ជួយ​បន្លប់​បំបិទរឿង​ទៅវិញ​!​។​

​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់​រថយន្ត​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​របស់​លោក​ម៉ាប់​ហៅ​លោក​ក្របី​ជា​មេការ​ឈ្មួញ​ឈើ​ល្បី​ផ្អៀង​ប្រទេស​បាន​រត់ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​រួច​អស់​ហើយ​បានជា​ស្ងាត់ឈឹង​ចឹង​នោះ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឡោក​សុខា​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ដែល​មាន​អំណាច​ម៉ា​ខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ផង​បើ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ ការរិះគន់​ថា​ម្សៀ​ម៉ាប់​ហៅ​ក្របី​និង​ចៅហ្វាយខេត្ត​គឺ​តែមួយ​!?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់