សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម សរ ចំ​រុង អញ្ចើញ​សម្ពោធ​អគារសិក្សា​១​ខ្នង​១២​បន្ទុប់ តម្លៃ​ជាង​២១​ម៉ឺន​ដុល្លា​

​ឯកឧត្តម សរ ចំ​រុង អញ្ចើញ​សម្ពោធ​អគារសិក្សា​១​ខ្នង​១២​បន្ទុប់ តម្លៃ​ជាង​២១​ម៉ឺន​ដុល្លា​

ក្រចេះ​ ៖ ​កាលពី​ថ្ងៃ​ទី​០៤ ខែ​មិនា ឆ្នាំ​២០១៦​នេះ អគារសិក្សា ១​ខ្នង មាន​១២​បន្ទុប តម្លៃ​ជាង ២១​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​ត្រូវបាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​ឯកឧត្តម រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​វិទ្យាល័យ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​ដោយ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់​ឯក​ឧត្តម លោកជំទាវ លោក លោកស្រី អភិបាល អភិបាលរង​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ យុវជន​កាយ​រឹទ្ធ យុវជន​កាកបាតក្រហម យុវជន​ស​.​ស​.​យ​.​ក យុវជន​សម្ព័ន្ធ​សេនា​នាគ យុវជន​ក ១៥៧ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១៥​រយ​នាក់​។​

​ព្រះ​គ្រូសូត្រស្ដាំ ព្រះនាម ប៉ាវ ពិសិដ្ឋ មាន​សង្ឃដីកា​ឲ្យដឹងថា អគារសិក្សា ដែល​បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នា​ពេល​នោះ​គឺ​ត្រូវ​ចំណាយ​ថវិការ​សរុប​អស់​ចំនួន ២១០.៦៧៩​ដុល្លា​អាមេរិក ដោយ​ក្នុង​នោះ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិការ​ពី​មូលនិធិ​ទាន​ចិត្ត​សង្ហ​បុរី ចំនួន ១២៥.០០០​ដុល្លា​អាមេរិក រួម​ជាមួយ​សប្បុរសជន​ជិត​ឆ្ងាយ​ចំនួន ៧១.៣៥០​ដុល្លា​អាមេរិក​។​

​ព្រះគ្រូ ប៉ាវ ពិសិដ្ឋ បាន​មាន​សង្ឃដីការ​បន្តថា កន្លងមក ក្រៅពី​អគារសិក្សា​នេះ មូលនិធិ​ទាន​ចិត្ត​សង្ហ​បុរី និង​សប្បុរសជន​ជិត​ឆ្ងាយ បាន​ជួយ​កសាង​សមិទ្ធផល​នៅ​ក្នុង​វត្ត​ថ្ម​គ្រែ អស់​ជាច្រើន​ម៉ឺន​ដុល្លា​ថែមទៀត​ផង ដែល​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌​ដ៏​ថ្លៃថ្លារ​ក្នុង​ការលើកស្ទួយ​វិស័យ​អប់រំ និង​វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​ខេត្ត​ក្រចេះ ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​។​

​មាន​ប្រស​សាសន៍​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នា​ពេល​នោះ ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ សូម​រូ​ល​រួម​អបអរសាទរ​ចំពោះ​ការរៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​ដ៏​ប្រសើ​ថ្លៃថ្លារ​នេះ ដើម្បី​បំរើ​ដល់​តម្រូវការ​របស់​ក្មួយៗ​សិស្សានុសិស្ស​នៅ​ទីនោះ​ក៏​ដូចជា​នៅ​ទី​ក្បែរៗ​នោះ ព្រមទាំង​បាន​ចូល​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​ក្នុង​ខេត្ត​ក្រចេះ ឲ្យមាន​ការរីចចំរើន ស្របតាម​កម្មវិធី​ន​យោ​យ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម មាន​ប្រស​សាសន៍​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​គតិបណ្ឌិត​ខ្ពស់​ប្រកប​ដោយ​ភាព​ប្រក​ដ​និយម របស់​សម្ដេច បាន​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ចាប់​ពី​លេខ​សូន្យ​រហូត​មាន​ការវិវត្ត ផ្លាស់ប្ដូរ រីកចំរើន​យ៉ាង​ធំធេង​ហួស​ពី​ការ​ស្មាន​។ ដោយឡែក​ខេត្ត​ក្រចេះ លើ​ការងារ​ការពារ ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​មាន​ភាពល្អប្រសើរ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ បាន​សហការ​ធ្វើ​ប្រតិបត្តិ​ការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ​បាន​ទាន់ពេលវេលា ជាពិសេស​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុខ​សុវត្ថិភាព​។​

​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ចំពោះ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​ក្រចេះ បច្ចុប្បន្ន មាន​វិទ្យាល័យ​ចំនួន ១០​កន្លែង អនុវិទ្យាល័យ ៤១​កន្លែង សាលា​បឋមសិក្សា​ចំនួន ២៥៧​កន្លែង និង​សាលា​ម​តេ្ត​យ្យ ៦៥​កន្លែង និង​មាន​អគារ​សរុប​ចំនួន ៤៦៥​ខ្នង ស្មើនឹង​១៨៣៣​បន្ទុប់ ដែល​កំពុង​សេវា​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​រៀនសូត្រ​បាន​កាន់តែ​មាន​ភាពងាយស្រួល​។ ដោយឡែក​ក្នុង​ស្រុក​ចិត្រ​បុរី មាន​វិទ្យាល័យ ២​កន្លែង អនុវិទ្យាល័យ ១០​កន្លែង សាលា​បឋម​សិក្សា​មាន ៥៨​កន្លែង និង​មត្តេយ្យ​សិក្សា​មាន ១៥​កន្លែង ហើយ​ពេលនោះ នៅ​ក្នុង​វិទ្យាល័យ​ថ្ម​គ្រែ បាន​ទទួល​អគារសិក្សា​ថ្មី ១​ខ្នង ២​ជាន់ មាន​១២​បន្ទុប់​បន្ថែម​ទៀត​ពី​មូលនិធិ​ទាន​ចិត្ត​សង្ហ​បុរី  និង​សប្បុរសជន ដោយ​ចំណាយ​អស់​ថវិការ​សរុប​ចំនួន ២១០.៦៧៩​ដុល្លា​អាមេរិក​៕​ដោយ កិះ ខន​

 

4e955615356c1fdb8facf4aab515a4cd

d56d62ebc845392b6a6bcb4a68ece9df-(1)

60be5f10ea476d73b9d40ceb116a65e7

b96aaee45f245b4827ff941a4be9ffa6

Filed in: ព័ត៌មានជាតិ