សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ឈ្មួញ​ឈើ​ឈ្មោះ​តាំង អៀង​មាន​ងារ​ជា​ឧកញ្ញា មាន​អំណាច​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​អាជ្ញាប័ណ​ខ្មោច​ក្រុមហ៊ុន​(MDS)​របស់​លោក​ឧញ្ញ៉ា​ទ្រី ភាព​

​មេ​ឈ្មួញ​ឈើ​ឈ្មោះ​តាំង អៀង​មាន​ងារ​ជា​ឧកញ្ញា មាន​អំណាច​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​អាជ្ញាប័ណ​ខ្មោច​ក្រុមហ៊ុន​(MDS)​របស់​លោក​ឧញ្ញ៉ា​ទ្រី ភាព​

ពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​កាល​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨​មាន​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ និង​កម្លាំង​ស្រុក​វាលវែង ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឌុ​ច សម្ផស្ស​បាន ឃាត់​បាន​រថយន្ត​១​គ្រឿង​ដឹក​ឈើ​គឺ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A ៤៣៩២ ដឹកឈើ​ប្រភេទ​លេខ ២ (​គ្រឿង​ផ្ទះ​) ចំនួន​៣៦,៩៦០ ម៉ែត្រគូប ត្រូវបាន​រឹបអូស​នៅក្នុង​ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។ តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​ពី​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មិន​បាន​សាទរ​ទេ​ដោយ​គាត​និយា​យាយថា​រថយន្ត​យី​ឌុប​ដឹកឈើ​ដោយ​ដាក់​ប្រភេទ​ឈើ​លេខ​២​ខាងលើ​ឈើប្រណិត​នៅ​ខាងក្រោម​នេះ​មាន​ស្ទើ​ជា​រាងរាល់​ថ្ងៃ​ជា​ពិសេស​រថ​យន្ត​ដឹកអុស​ពីលើ ឈើប្រណិត​ពីក្រោម ឬ​អង្កាម​ពីលើ​ឈើ​ពី​ក្រោម​ដើម្បី​បំភាន់​ភ្នែក​មហាជន​ក្នុងនោះ​គឺ​បំភាន់​ភ្នែក​អ្នកកាសែត​តែ​ម្ដង ។​

​បទល្មើស​នេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពួកគេ​សុទ្ធតែ​ដឹង​ច្បាស់​នូវ​ស្លាក​លេខ​និង​ភិនភាគ​គ្រប់​រថយន្ត​ដឹកឈើ​មុន​ធ្វើដំណើរ​ម្ចាស់​ឈើ​គឺ​ពួកគេ​បាន​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ ជាមួយ​សមត្ថកិច្ច​រួច​ហើយ ទើប​ចេញដំណើរ​បាន​ដោយ​រលូន និង​មាន​សមត្ថកិច្ច​មួយចំនួន​តូច​ក៏​បាន​ជិះ​រថយន្ត​រ៉ុង​មើលផ្លូវ​ទៀតផង​។​ប្រជាពលរដ្ឋ​និយាយ​រិះគន់​ចំៗ​ថា​យូៗ​ទើប​ចាប់បាន​ម្ដងនោះ គឺ​មិន​មាន​អ្វី​ចម្លែក​នោះទេ គឺ មក​ពី​ចរចា​មិន​ត្រូវ​លុយ​គ្នា ។​

​សូមបញ្ជាក់​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​អាណាចក្រ​ខេត្ត​ពៅធិសាត់​របស់​លោក​ម៉ៅ​ធនិន​គឺ​គ្មាន​ធ្លាក់​ថយ​អី​ទេ​បើទោះជា​មាន​បទបញ្ជារ​ឲ្យ​បង្ក្រាប​ពី​នាយក​រដ្ឋមន្ត្រី​ក៏ដោយ​។​បើ​យោង​តាម​សេចក្ដី​រា​ការណ៍​ព័ត៌មាន​ពី​ខេត្ត​ពោធិ៍សាត់​បាន​បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉​ន្មា​ន​ខែ​ដើមឆ្នាំ​២០១៨​នេះ​ឈ្មួញ​ឈើ​ដែល​មាន​ងារ​ជា​ឧញ្ញ៉ា​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​តាំង អៀង​បាន​មក​រកស៊ី​ប្រ​ម៉ូ​ល​ទិញ​ដឹក​តាម​រថយន្ត​ឈើ​យី​ឌុប​នៅ​អាណាចក្រ​ខេត្ត​ពោធិ៍សាត់ ពិសេស​នៅក្នុង​ទឹកដី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ​។​

​ការប្រមូលទិញ​ឈើ​នេះ​គឺ​គេ​បាន​ប្រើល្បិច ជួល​ក្រុម​ម៉ូតូ​អោយ​ឌុប​ឈើ​ពី​ចំណុច​ចាប់​ពី​ស្ទឹង​ថ្មី ជើងភ្នំ​ចិន​យំ គឺ​ចំណុច​ច្រក​ព្រាល តក់​ឡក់ អូ​ដេកា អូ​លាក់​មាស ពង​ពង់​ក្នុងភូមិ​ស្ទឹង​ថ្មី ឃំ​ុ​ប្រ​ម៉ោយ ស្រុក​វាលវែង និង​ចំណុច​ស្ដុក​ត្នោត វា​លអ​ន្ទ្រី​និង​ចំណុច​ខ្សាច់​ពូក ក្នុងស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិសាត់ ដោយ​អោយ​ក្រុម​ម៉ូតូឌុប​ទាំងនោះ​ដឹកជញ្ជូន​ឈើប្រណឹ​តចូល​ស្នាក់ការ​ក្រុមហ៊ុ​នទ្រី ភាព​ដែល​មាន​ទីតាំង​នៅ​ដំណាក់​ឈើ​ក្រម​និង​ដាក់​នៅ​ឃុំ​ផ្ទះរ​ង់​ស្រុក​ភ្នំក្រវាញ​រួច​លើក​ឡើង​ឡាន​យី​ឌុប​កាត់​(PC)​ចេញពី​រដ្ឋា​ល​ព្រៃឈើ​ហើយ​គ្រប​តង់​ជិត​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រំភើយ​។​

​សេចក្ដីរាយការណ៍​ខាងលើ​បានអោយ​ដឹង​ផង​ដែរ​ថា មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ខាងលើ​គេ​អាច​រកស៊ី​បាន​យ៉ាង​រលូន​ដោយ​មាន​ការឃុបឃិត​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចាប់តាំងពី មន្ត្រី​ជំនាញ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ ប៉ូលីស ប៉េអឹម និង​អាជ្ញាធរ​ថ្នាក់​ស្រុក​រហូត​ថ្នាក់​ខេត្ត​ផងដែរ ហើយ​ការដឹក​ជ​ញ្ជ្ជូ​ន​ឈើប្រណឹត​សព្វថ្ងៃ​អត់​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​ទេ បើសិនជា​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចាប់​ត្រូវ​លោក​អភិបាលខេត្ត​អន្តរា​គន៍​បញ្ជា​អោយ​ដោះលែង​វិញ​ផងដែរ​។​

​បើ​មាន​ក្រុម​អ្នក​សារ​ព័រ​មាន​និង​អង្ការ​សង្គម​ស៊ីវិល​ណា​ចុះ​ទៅ​យក​ព័ត៌មាន​ជួប​អ្នករកស៊ី​បប​ល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​និង​រឿង​លុយកាក់ ភាគច្រើ​តែង​ទទួលរង​នូវ​ការឃា​ត់ខ្លួន​តាម​បញ្ជា​ពី​ថ្នាក់លើ​អោយ​ចាប់​ដាក់គុក​ភ្លាម​ដែរ​ព្រោះ​អ្នក​រកស៊ី​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់​ភាគច្រើន​សុទ្ធតែ​មាន​លេខ​ទូរស័ព្ទ​លោក​អភិបាលខេត្តស្ទើ​គ្រប់​គ្នា​នៅ​ពេល​ក្រុមការ​ងារ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​និង​អង្ការ​សង្គម​ស៊ីវិល​ទាំង​នោះ​ពាក់ព័ន្ធ​រឿង​លុយកាក់​គឺ​ពួកគេ​ផ្ដល់​ព័ត៌មាន​ទៅ​ថ្នាក់​ហើយ​ត្រូវ​គេ​បញ្ជា​អោត​ចាប់ ដោយ​ចោទ​ពី​បទ​ជំរិត​ទា​ប្រាក់​ឬ​(​កំហែង​យក​)​ដែល​ជា​បទ​ព្រហ្មទណ្ឌ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់