សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​ឧត្តមសេនីយ៍ហូ​ចំរើន​ត្រូវ​ឃុំ​ខ្លួន​ព្រោះ​រឿង​បាញ់បោះ​សេរី​ពេល​ស្រុក​មាន​សន្តិភាព​!

ឧកញ៉ា​ឧត្តមសេនីយ៍ហូ​ចំរើន​ត្រូវ​ឃុំ​ខ្លួន​ព្រោះ​រឿង​បាញ់បោះ​សេរី​ពេល​ស្រុក​មាន​សន្តិភាព​!

​ភ្នំពេញៈ មន្ត្រី​តុលាការក្រុង​ភ្នំពេញ បានឲ្យដឹងថា ៖​ឧកញ៉ា​ហូ ចំរើន ឧត្តមសេនីយ៍​ផ្កាយ​៣ យោធា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែ​ឧសភា​នេះ ត្រូវបាន​លោក សៀង សុខ ព្រះរាជ​អាជា្ញរង​អមសាលា​ដំបូង​រាជធា​នី​ភ្នំពេញ ចោទប្រកាន់​ពីបទ គំរាមកំហែង​ថា​នឹង​សម្លាប់ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ក៏​បញ្ជូន​សំណុំរឿង​នេះ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។ នៅ​ល្ងាច​ឡើង ចៅក្រម​ស៊ើបសួរ លោក​កូយ សៅ បាន​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ហូ ចំរើន ឧត្តមសេនីយ៍​ផ្កាយ​៣ បណ្ដោះអាសន្ន នៅ​គុក ហៅ​ព្រៃ​ស ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។​

​ករណី​ស្រដៀង​គ្នា​នេះ ជាមួយ​ក្មួយ​នាយក​រដ្ឋមន្ត្រី​គឺ​ឧកញ៉ា​ឧត្តមសេនីយ៍ឯកនគ​រ​បាល លោក ហ៊ុន ជា ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​១៨​ខែ បន្ទាប់​ពី​ព្រះរាជ​អាជា្ញរង ហ៊ឹ​ង ប៊ុនថន ចោទប្រកាន់​ចំនួន​២​បទល្មើស ទី​១ បទ “​គំរាមកំហែង​ថា​នឹង​សម្លាប់​“ និង​ទី​២ បទ​“​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​“ តាម​មាត្រា​២៣៣ និង​មាត្រា​៤១០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន បាន​ប្រាប់​អង្គភាព​សារព័ត៌មាន កាលពីពេល​កន្លង​ទៅ ។​

​សូមបញ្ជាក់​ថា ឧកញ៉ា​ផ្កាយ​៣​ហូ​ចំរើន ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួង​មហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨ ពាក់​ពន្ធ​ករណី​បាញ់បោះ​គំរាម​ភរិយា និង​ឪពុក​ម្ដាយក្មេក កាលពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​ទៅ​នៅក្នុង​ផ្ទះ​។ ការឃាត់ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល និង​សេដ្ឋកិច្ច​រូបនេះ​ត្រូវបាន​គេ​និយាយថា គឺ​ធ្វើឡើង​ដោយ​មាន​បញ្ជារ​ពី​ព្រះឥន្ទ​ដូច​ករណីយ៍​លោក​ហ៊ុន​ជា​ផងដែរ​។​

​គួររំឭកថា​៖ មន្ត្រី​ជាន់ខ្ពស់​យោធា ថ្នាក់​ឧត្តមសេនីយ៍​ផ្កាយ​៣ ហូ ចំរើន បាន​បើក​ការបាញ់បោះ​គំរាម​ក្រុម​គ្រួសារ​ចំនួន​ប្រហែល​៦-៧​គ្រាប់ កាលពី​វេលា​ម៉ោង​៣៖៣៥​នាទី​រសៀល ថ្ងៃ​សៅរ៍ ៧​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ពុទ្ធ​សករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​បង្ក​ការបាញ់បោះ​ខាងលើ មានឈ្មោះ ហូ ចំរើន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ទីតាំង​កើតហេតុ មុខរបរ​ជា​មន្ត្រី​យោធា ឋានៈ​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣)​។ ចំណែក ជនរងគ្រោះ​មាន​គ្នា​៣​នាក់ រួមមាន ១-​ឈ្មោះ យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក​, ទី​២-​ឈ្មោះ ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ម្ដាយក្មេក និង​ទី​៣-​ឈ្មោះ គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជា​ភរិយា​។ ជនរងគ្រោះ​ទាំង​៣ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ដូចគ្នា​។​

​ក្រោយពេល​កើតហេតុ ដែល​បាន​បង្ក​ជា​ការភ្ញាក់ផ្អើល​ស្ទើរ​ពេញ​ក្រុងភ្នំពេញ​ហើយ​នោះ សមត្ថកិច្ច​ដែល​បាន​ត្រឹម​មក​ពទ្ធ័​ផ្ទះ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​បាញ់​បោះ​សេរី​នេះ បណ្ដាល​មក​ពី​ទំនាស់​ក្នុង​គ្រួសារ ប៉ុន្តែ​មិន​បណ្ដាលឲ្យ​ជនរងគ្រោះ​ទាំង​៣ រងរបួស ឬ​បាត់បង់​ជីវិត​ឡើយ​។​កាលនោះ​លោក​ហូ​ចំរើន​បំភ្លៃ​ថា​អង្គរក្ស័​លោក​ជា​អ្នកបាញ់​ហើយ​រឿង​ហ្នឹង​ក៏​ស្ងាត់​ទៅ​ប្រជាពលរដ្ឋ​ស្មានថា​តា​ភ្លេច​បាត់​ហើយ​!!​។ មានពតិ​មានថា មន្ត្រី​ថ្នាក់​លើ​កំពុង​រៀបចំ​ឯកសា​ទូល​សុំ​ព្រះមហាក្សត្រ​ដក់​គោ​រម្យ​ងារ​ឧកញ៉ា​ផងដែរ​។​

​សូមបញ្ជាក់​ថា ៖ មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា បានចែង​ថា ការគំរាមកំហែង​ថា នឹង​សម្លាប់ កាល​បើ​ការគំរាមកំហែង​នេះ ធ្វើឡើង​ម្តង​ហើយ​ម្តងទៀត ឬ​សម្តែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល ៕

Filed in: ព័ត៌មានជាតិ