សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ត្រី​ក្រក្រី​ឆ្លងទន្លេរ​ពេទ្យ​ស្រុក​បរិបូរណ៍​មិន​យកចិត្តទុកដាក់​ទទួល​បាន​ការឧត្ថម្ភ​ពី​សប្បុ​រ​សជន​

ស្ត្រី​ក្រក្រី​ឆ្លងទន្លេរ​ពេទ្យ​ស្រុក​បរិបូរណ៍​មិន​យកចិត្តទុកដាក់​ទទួល​បាន​ការឧត្ថម្ភ​ពី​សប្បុ​រ​សជន​

​កំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ហើយ​ប្ដី​របស់​គាត់​បាន​ជួល​ម៉ូតូ​ដឹក​យក​មក​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍​ប៉ុន្តែ​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍​ប្រាប់ថា​កូន​របស់​គាត់​ទាល់តែ​ទៅ​ឆ្លង​ទន្លេ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ទើប​បាន​ប៉ុន្តែ​ទាល់តែ​មាន​១០​ម៉ឺន​រៀល​សម្រាប់​ថ្លៃ​រថយន្ត​មន្ទីរពេទ្យបង្អែក​ស្រុក​ទើបបាន​។​ប្អូនស្រី​អ្នកមាន​ផ្ទៃពោះ បាន​ប្រាប់​ទៅ​អ្នក​គ្រូពេទ្យ​វិញ​ថា​ប្ដី​គាត់​មាន​លុយ​ត្រឹមតែ​១០​ម៉ឺន​រៀល​អោយ​ថ្លៃ​ម៉ូតូ​កង់​៣​ដឹក​ពី​ជើង​កំពង់​ឆ្នុកទ្រូ​មក​មន្ទី​ពេទ្យ​ស្រុក​បរិបូរណ៍​អស់​១​ម៉ឺន​រៀល​ហើយ នៅ​ទៅ​សម្រាក​ហូបចុក​ក្នុង​មន្ទី​ពេទ្យ​ទៀតផង​នោះ​តើ​អោយ​ខ្ញុំ​មាន​មាន​លុយ​ឯណា​?​។​

​ពេល​នោះ​ពេទ្យ​ប្រាប់​អោយ​គាត់​ទៅ​ឈរ​ចាំ​កាក់​ឡាន​ឈ្នួល​ទៅ​។​គាត់​ក៏​ទៅ​ឈរ​ចាំ​កាក់​ឡា​ឈ្នួល​តាម​ពេទ្យ​ប្រាប់​ប៉ុន្តែ​មិន​មាន​ឡាន​ទេ​។ ដោយ​សភា​ព​កូន​ក្នុង​ផ្ទៃ​ធ្វើ​ទុក​ខ្លាំងពេក​ក៏​សម្រេចចិត្ត​ជួល​ម៉ូតូ​កង់​៣​ដឹក​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់​តែ​ម្ដង​ក្នុង​តម្លៃ​៤០០០០​រៀល​។​

​ដំណឹង​នេះ​ក៏​បាន​បែកធ្លាយ​លេចឮ​ដល់​លោក​ឃួន សៅរ៍​រ៉ំ​អភិបាលស្រុក​បរិបូរ​ណ៍ហើយ​លោ​ក៏​បាន​បញ្ជា​អោយ​ខាង​មន្ទី​ពេទ្យ​ស្រុក​បរិបូរណ៍​យក​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​ស្រុក​ចេញ​ទៅ​តាម​ម៉ូតូ​កង់​៣​ដែល​ដឹក​ស្ត្រី​ទៅ​សម្រាលកូន​ទាំងយប់​នៅ​មន្ទីរពេទ្យ​ខេត្ត​នោះ​ភ្លាម ហើយក៏​បាន​ទៅ​ទាន់​នៅ​ចំណុច​ស្ពាន​សាប​អង្កាម​ព្រំប្រទល់​ស្រុក​បរិបូរណ៍ និង​ស្រុក​រលាប្អៀរ​ហើយក៏​បាន​លើក​ស្ត្រី​នោះ​ដាក់​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែម្ដង​។​

-​ប្អូនស្រី​បាន​បញ្ជាក់ថា គាត់​មាន​ឈ្មោះ ផឹម គីម​លី អាយុ ២១​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉ក់ ត​ក់ អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​កោះ​មនោរ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។ ឆ្លង​ទន្លេ​លើ​នេះ​ជា​កូន​ទី​២ ហើយ រូបគាត់​បាន​បញ្ជាក់ថា គ្រួសារ​របស់គាត់​មាន​លុយ​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​បាន​ជួល​ម៉ូតូ​កង់​បី ជិះ​ពី​ផ្ទះ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍ ថ្លៃឈ្នួល​១០០០០​រៀល ពេលមកដល់​ពេទ្យ​បង្អែក​ស្រុក ពេទ្យ​ប្រាប់ថា កូន​របស់​គាត់​ទាល់តែ​ឆ្លង​ទន្លេរ​នៅ​មន្ទី​ពេទ្យ​.​ខេត្ត ហើយ​បាន​ប្រាប់​គាត់​ថា ទាល់តែ​មាន​លុយ​១០​ម៉ឺន​រៀល ទើប​អាច​រថយន្ត​ពេទ្យ​ស្រុក​ជូន​ទៅ​បាន គាត់​ប្រាប់​វិញ​ថា គាត់​មិន​មាន​លុយ​ទេ ខាង​មន្ត្រី​ពេទ្យ​បាន​ប្រាប់​គាត់​អោយ​ឈរ​ចាប់​កាក់​ហៅ​រថយន្ត​ឈ្នួល​តាមផ្លូវ រូបគាត់​បាន​មក​ឈរ​នៅ​ផ្លូវ​ដើម្បី​ហៅ​រថយន្ត​ឈ្នួល តែ​ហៅ​មិនបាន ដោយ​អាការ​: កូន​ក្នុង​ផ្ទៃ​ធ្វើ​ទុក​ខ្លាំង គាត់​បាន​សម្រេចចិត្ត​ហៅ​ជួល​ម៉ូតូ​កង់​៣​ជូន​គាត់​មក​ពេទ្យ​ខេត្ត​ទាំងយប់ ។ នៅ​ល្ងាច​ថ្ងៃ​នេះ​ស្ត្រី​រូបនេះ​បាន​ឆ្លងទន្លេរ​ប្រកបដោយ​សុវត្ថិភាព ទាំង​ម្តាយ​និង​កូន (​កូនប្រុស​)​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ស្ដីពី​ស្ត្រី​ម្នាក់​ឆ្លងទន្លេ​ខាងលើ​ដែល​ពេទ្យ​ស្រុក​បរិបូរណ៍​មិនបាន​យកចិត្តទុកដាក់​យក​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​ដោយ​សារ​គ្មាន​លុយ​១០​ម៉ឺន​អោយ អោយ​ថ្លៃ​រថយន្ត​ហយ​ត្រូវ​បង្ខំចិត្ត​ជួល​ម៉ូតូ​កង់​បី​ដឹក​ប្រពន្ធ​យក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ទាំង​យប់​នោះ​មក​ក៏​មាន​សប្បុរសជន​ជាច្រើន​បាន (Comment) ចូល​មក​ជួយ​ឧបត្ថម​ជា​ថវិកា​មួយ​ចំនួន​សម្រាប់​ជួយ​ដល់​ស្ត្រី​ឆ្លងទន្លេ​ខាងលើ​នោះ​ផងដែរ ។​

​ក្នុងនោះ​មាន​៖១-/​លោក​ផែង វណ្ណៈ​បាន​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ឆ្លងទន្លេ​ខាងលើ​នូវ​ថវិការ​ចំនួន​២០​ម៉ឺ​រៀល ។​២-/​ឯកឧត្តម​ឧ​កញ្ញ៉ា កុយ សុវណ្ណ​ប្រធា​សម្ព័ន​យុវជន​ស្រឡាញ់​សន្តិភាព បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​៣-/​លោក​ឃួន សៅរ៍ រ៉ំ​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បរិបូរណ៍​ឧបត្ថម្ភ​ថវិកា​ចំនួន​១៥​ម៉ឺន​រៀល​។​
៤-/​ស្នាក់​គណៈ​ប្រជាជន​ស្រុក​បរិបូរណ៍ ឧបត្ថម្ភ​ថវុកា​ចំនួន​៥​ម៉ឺន​រៀល​។​៥-/​លោក​គង់ ប៊ុន ធឿន​(​ហៅ​គី​រី ពេជ្រ​)​ឧ​ត្ថ​ម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​

-​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​លោក​សាំង គឹម​ស៊ន​មេឃំ​ុ​ឆ្នុកទ្រូ​មាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល និង​មាន​សប្បុរស់ជន​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​តាមរយៈ​លោក​ឃួន សៅរ៍ រ៉ំ​អភិបាលស្រុក​បរិបរ​ណ៍​នូវ​ទឹកប្រាក់​មួយ​ចំនួន​ទៀត​ផង​ដែរ​សម្រាប់​ជួយឧត្ថម្ភដ​ល់​ស្ត្រី​ឆ្លងទន្លេ​ខាងលើ​ដែល​កំពុង​ជួប​ការ​កង្វះខាត​នេះ​។​

​លោក ឃួន សៅរ៍ រ៉ំ បាន​ប្រាប់​អោយដឹងថា តួរ​លេខ​ថវិកា​ដែល​លោក​ទទួលបាន​ពី​សប្បុរសជន​បាន​កើនឡើង​ដល់​ជាង​៨០​ម៉ឺន​រៀល ហើយ​ពេលនេះ​នៅក្នុង​ដៃ​របស់​លោក​ដែល​ទទួលបាន​ពី​សប្បុរសជន​មាន​ចំនួន​៤៨​ម៉ឺន​រៀល​ហើយ​លោក​នឹង​យក​ទៅ​ឧបត្ថម្ភ​ដល់​ស្ត្រី​ដែល​ឆ្លង​ទ​ន្លនោះ​នៅ​មន្ទីរ​ព្យេ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ៕

 

Filed in: ព័ត៌មានជាតិ