សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ចំនួន ៣៧៦​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រាស នឹង​ទឹក​ព្រែក​ទេ​នៅ​ស្រុក​ចិត្រ​បុរី ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

ប្រជាពលរដ្ឋ​ចំនួន ៣៧៦​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រាស នឹង​ទឹក​ព្រែក​ទេ​នៅ​ស្រុក​ចិត្រ​បុរី ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី បាន​ផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣៧៦​គ្រួសារ ដែល​បាន​រងគ្រោះ​ដោយសារ​ពុល​ទឹក និង​ស្រាសរ​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត និង​ភូមិ​ទ្រា​ប ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​ក្នុងឱកាស​សំណេះសំណាល​នោះ ឯកឧត្ដម​វេជ្ជ​. អ៊ុយ សំអាត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​មក​ទទួល​អំណោយ សូម​គិតគូរ​ពី​សុខភាព​ជា​ចម្បង ដោយ​ត្រូវ​ពិសារ​ទឹក​ស្អាត និង​ត្រូវ​ដាំទឹក​ឱ្យបាន​ឆ្អិន​ល្អ មុន​នឹង​ពិសា ព្រមទាំង​ត្រូវ​ថែរក្សា​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត​។

​ឯកឧត្ដម មានប្រសាសន៍​បន្ថែម​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឱ្យ ឆ្លង​មេរោគ​អេដស៍ និង​ត្រូវ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​។

​ជា​ពិសេស​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ការប្រើប្រាស់ គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ដែលនាំឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ព្រមទាំង​ត្រូវ​គោរព​ច្បាប់ ចរាច​រណ៍ ដើម្បី​បង្កា​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​។ ជាងនេះទៅទៀត សូម​មាន​ស្មារតី ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​ទឹកជំនន់ ព្រោះ​រដូវ​នេះ ជា​រដូវវស្សា​។

​ក្នុង​ឪ​កាស​នោះដែរ លោក ប៉ែន លី​ណាត អភិបាលខេត្ត​ស្ដីទី ជំនួសមុខ​អោយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ផល បាន​សម្តែង​នូវ​ក្តីរំភើប​ឥតឧបមា និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់​ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ជានិច្ចកាល​យក​ព្រះទ័យ និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​មិន​រើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួល​បាន​រួម​មាន​៖ អង្គរ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន​។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​វេជ្ជ​. បាន​នាំយក​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា រួមមាន អង្ករ ១២០ គ​.​ក្រ​, សា​រ៉ុង ១, ភួយ ១, ក្រ​ម៉ា ១, មុង ១, មី ៥​កេះ​តូច​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេះ​, ទឹក​សុទ្ធ ៥​យួរ នឹង​ថវិកា ២.០០០.០០០ រៀល (​ពីរ​លាន​រៀល​) ចូល​បុណ្យ​សព​លោក ប៊ុត ទ្រេត អាយុ ៦០​ឆ្នាំ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ទឹក នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​ដោយឡែក ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០​គ្រួសារ នៅក្នុង​ភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី និង​មាន​អណ្តូ​ទឹក​ប្រើប្រាស់​ចំនួន ៧​គ្រឿង​នៅ​ក្នុង​ភូមិ ដើម្បី​បញ្ចៀស​ពី​ការប្រើប្រាស់​ទឹក​ព្រែក​ទេ​រ ដែល​អាជ្ញាធរ បាន​រកឃើញថា ទឹក​ព្រែក​នេះ មាន​សារធាតុពុល និង​ផ្ទុះ​បាតុភាព​ពុល​សម្លាប់​អ្នកភូមិ​យ៉ាងតិច ជាង​១០​នាក់​ឲ្យស្លាប់​៕
​ដោយ កិះ ខន​

 

Filed in: ព័ត៌មានជាតិ