សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពុទ្ធ​គិរី​កម្ពុជា គឺ​វត្ត​មួយ​ថ្មី​ដែល​ពុទ្ធ​បរិស័ទ្ធ ភ្ញៀវទេសចរ​កំពុង​ចាប់អារម្មណ៍ និង​ទៅ​ធ្វើបុណ្យ​ផង ទេសចរ​កំសាន្ត​នៅ​ទីនោះ​ផង​

​ពុទ្ធ​គិរី​កម្ពុជា គឺ​វត្ត​មួយ​ថ្មី​ដែល​ពុទ្ធ​បរិស័ទ្ធ ភ្ញៀវទេសចរ​កំពុង​ចាប់អារម្មណ៍ និង​ទៅ​ធ្វើបុណ្យ​ផង ទេសចរ​កំសាន្ត​នៅ​ទីនោះ​ផង​

​តាកែវ ៖ វត្ត​ពុទ្ធ​គិរី​កម្ពុជា គឺ​ជា​ទី​អារាម​ថ្មី​មួយ ថិ​ត​នៅលើ​ភ្នំ​មាន​ព្រះ​ពុទ្ធបដិមា​១​អង្គ​ធំ​គង់​នៅ​លើ​កំពូលភ្នំ​បែរ​ទៅ​ទិសខាងកើត និង​អម​ដោយ​ព្រះពុទ្ធ​បដិមាករ​តូច ចំនួន​៨៤០០០​អង្គ តម្រូវ​តាម​ព្រះ​ត្រ័យបិដក ៨៤០០០​ព្រះ​ធម្ម​ខ័ណ្ឌ នេះ​បើ​តាម​ការអះអាង​ពី លោកតា អាចារ្យ និង​គណៈកម្មាការ​វត្ត​អោយដឹង ។ វត្ត​ពុទ្ធ​គិរី​កម្ពុជា ស្ថិតក្នុង​ភូមិ​ត្រពាំង​ស្គារ ឃំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ចម្ងាយ​ប្រមាណ​ជាង ១០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​២​ឬ​លេខ​៣ កាត់​តាម​ផ្សារ​អង្គតាសោម រួច​បត់​ចូល​តាម​ផ្លូវ​ដី​គ្រួស​ក្រហម មាន​ចម្ងាយ​៣៨​គីឡូម៉ែត្រ ។​

​បើ​តាម​លោក​អាចារ្យ​នៅ​ទីនោះ បានអោយដឹងថា ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ធម្មការ កិច្ចការ​សាសន​ខេត្តតាកែវ ព្រមទាំង​គណៈកម្មការ​កសាង​មាន​គំរោង​កសាង​ជណ្តើរ​ឡើង​លើ​កំពូលភ្នំ​គិរី​នេះ​ទាំង​៤​ទិស​ជុំវិញ​តួ​ភ្នំ​តែម្តង​គឺ មាន​ទិស​ត្បូង ជើង លិច និង ខាងកើត ហើយ​អមដោយ​ដាក់​ត​ម្រៀម​ព្រះពុទ្ធ​រូបអង្គ​តូចៗ​អង្គុយ​លើ​បល្ល័ង្គ និង​អង្គ​រាង​ធំ​កណ្តាល​ឈរ​អម​ជណ្តើរ ។​

​ប៉ុន្តែ​បច្ចុប្បន្ន​ទើបតែ​កសាង​បាន​ជណ្តើរ​ឡើង​នៅ​ទិស​ខាងកើត​តែ​១​ទេ ដែលមាន កាំជណ្តើរ​ចំនួន​១៩៩​កាំ អម​ដោយ​ព្រះពុទ្ធ​រូបអង្គ​តូច​ដាក់ តម្រៀប​គ្នា​ជា​ជួរៗ​តាំង​ពីក្រោម​ដល់​លើ ។ សូមញ្ជាក់​ថា ព្រះពុទ្ធ​រូបអង្គ​តូចៗ​ទាំងនោះ​គឺ ជា​ការចូលរួម​ចំណែក​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា​របស់​ពុទ្ធ​បរិស័ទ្ធ​កម្ពុជា ដែល​ស្មគ្រចិត្ត ជាវ​(​ទិញ​) ព្រះពុទ្ធ​រូប​ក្នុង​១​អង្គ​តូចៗ​តម្លៃ​20$ (​ម្ភៃ​ដុល្លារ​) បើ​ព្រះពុទ្ធ​រូបអង្គ​ធំ​ឈរ​តម្លៃ​80$(​ប៉ែតសិប​ដុល្លារ​) ខាង​គណៈកម្មការ​វត្ត​នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី និង​ឆ្លាក់​ឈ្មោះ​ពុទ្ធ បរិស័ទ្ធ​នៅ​ខាង​ក្រោមព្រះ​ភ្នែន​ព្រះ​ពុទ្ធរូប​(​បល្ល័ង្គ​) នី​មួយៗ​ដែល​បាន​ជាវ ទុក​ជា​កេរតំណែល​ត​ទៅ​មុខ​ទៀត ។​

​បើតាម ចម្លាក់​ឈ្មោះ​អ្នក​ផ្តួចផ្តើម​កសាង​ទី​អារាម​ពុទ្ធ​គិរី​កម្ពុជា​ធំជាងគេ គឺ ឯកឧត្តម ហុក​ឡង់ឌី (​ស្លាប់​) និង​លោកជំទាវ ព្រមទាំង​ឯ​.​ឧ អស់លោក លោកជំទាវ​ផ្សេងៗ​ទៀត​ជាច្រើន​នាក់ ។ ប៉ុន្តែ​ទើប​តែ​ឃើញ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាពលរដ្ឋ ពុទ្ធបរុស័ទ្ធ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គាប់​ជួន​នឹង​ថ្ងៃ​ព្រះរាជ​ពិធី បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​ព្រះមហាក្សត្រ ដែល​ជា​ថ្ងៃ​ឈប់សំរាក ពី​ការងារ មានេយៈ​ពេល​៣​ថ្ងៃ​ទាំង​មន្ត្រីរាជការ និង​កម្មករ ទើប ពួកគាត់​មាន​ឱកាស​ដឹកនាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើបុណ្យ​ទាន​ផង និង​ទេសចរណ៍​កំសាន្ត​ព្រៃ​ភ្នំ​ធម្មជាតិ នុង​យក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ទីនោះ​ផងដែរ ។ ប៉ុន្ត​ពួកគាត់​សំ​ពូ​ម​ពរ​ដល់​អាជ្ញាធរ ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទីនោះ​ដែល​មាន ចម្ងាយ​៣៨​គីឡូម៉ត្រ ចាក់​កៅស៊ូ ឬ​បេតុង​ទៅ ព្រោះ​ផ្លូវ​ដី​គ្រ​លុក និង​ហុយ​ខ្លាំងណាស់ ។

​តែ​បើ​អ្នក​បាន​ទៅលេង​ទីនោះ​ហើយ​កុំ​ភ្លេច​ទៅ​សំរាក​កំសាន្ត សប្បាយ​នៅ​រមណីយដ្ឋាន ទំនប់​បឹង​ម្លេច ថិ​ត​ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ព្រោះ​មាន​បរិស្ថាន និង​កញ្ចុះ​ស្បូវ ទឹក​បឹង​ហែល លេង ម្ហូបអាហារ​ក៏​មាន​តម្លៃ​សមរម្យ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ