សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​ឈ្មោះ​សូ ឆ​ង​មន្ត្រី​យោធា ស័ក្ដិ​៤​កន្លះ​នៅ​អង្គភាព​គីមី​សាស្ត្រ បើក​បន​ល្បែង​ជល់​មាន់ បៀ​រ អាប៉ោង​យកលុយ​ជួយ​បក្ស ខេត្ត​កំពង់ឆ្នាំង​

បែកធ្លាយ​ឈ្មោះ​សូ ឆ​ង​មន្ត្រី​យោធា ស័ក្ដិ​៤​កន្លះ​នៅ​អង្គភាព​គីមី​សាស្ត្រ បើក​បន​ល្បែង​ជល់​មាន់ បៀ​រ អាប៉ោង​យកលុយ​ជួយ​បក្ស ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ ប្រភព​ពី​មន្ត្រី​ក្នុង​ជួ​គណបក្ស​CPP​បាន​ទម្លាយ​សម្លេង​រិះគន់​ចេញពី​ក្រុមការងារ​មន្ត្រី​ជួរ​បក្ស​ថ្នាក់​ខេត្ត​កំពង់ឆ្នាំង អោយ​អ្នកយកព័ត៌មាន​យើង ដឹងថា ៖​សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​ល្បែង​ប្រជល់មាន់​បៀរ​អាប៉ោង​ក៏ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុងបើក​ដំណើរការ​លេង​ជា​យូរ​ខែ​ណាស់​មក​ហើយ​គេ​មិនដែល​ឃើញ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចេញ​មក​បង្ក្រាប​ឡើយ​។​

​បើទោះបីជា​មាន​បទបញ្ជា​ដ៏​ហ្មឺង​ម៉ាត់​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​បញ្ជា​អោយ​លោកស្នងការ​នគរបាល​ខេត្ត​គ្រប់​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​មួយ​នេះ​អោយបាន​ជា​ដាច់ខាត​យ៉ាងណាក៏ដោយ​។​

​ទីតាំង​ល្បែងស៊ីសង​ខាងលើ​ស្ថិតនៅ​(​ទួល​ឥន្ទ្រី​)(​រណ្ដៅ​ដី​)(​និង​ទួល​ដើម​ឈើទាល​)​ស្រុក​កំពង់ត្រឡាច​និង​ស្រុក​សាមគ្គី​មានជ័យ​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​មេខ្លោង​គ្រប់គ្រង​និង​កាង​បន​ល្បែង​ឈ្មោះ​សូ ឆ​ង​ជា​មន្ត្រី​យោធា​ផ្នែក​គីមី​សាស្ត្រ​ពាក់​សក្តិ​បួន​កន្លះ​និង​មាន​មេការ​ម្នាក់ទៀត​ឈ្មោះ​ប្លង់​ជា​អ្នក​ប្រមូល​លុយ​.​។​សេចក្ដី​រាយ​កាណ៍​បានអោយ​ដឹង​ផង​ដែរ​ថា ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​១​នេះ​កំពុង​លេង​ដោយ​មាន​មនុស្ស​ច្រើន​សន្ធឹកសន្ធាប់ ចូល​ទៅ​លេង និង​ហ៊ោ​កញ្ជៀវ​យ៉ាង​កងរំពង ដោយ​មិន​ខ្លាច ញញើត​អ្វី និង​មិន​រំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រជាពលរដ្ឋ​និយាយ​ថា​វង់​ល្បែងស៊ីសង​នេះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទើប​អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន​បែបនេះ​។​

​បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​យ៉ាងហោចណាស់​ក៏​មានម​ន្ត្រី​នគរបាល​និង​មន្ត្រី​អាវុធហត្ថ​មួយចំនួន​ក្លាយជា​ឆ្មាំ​ការពារ​និង​ជា​អ្នកកាង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​មួយ​កន្លែង​នេះ​មិន​អោយ​អ្នកកាសែត​ចូលទៅ​ថត​រូបភាព​បានទេ​។​

​សព្វថ្ងៃ​នេះ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ់​កំពុងតែ​ធ្វើ​សកម្មភាព​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​មាន​ក្រុម​បងតូច​បងធំ​សុទ្ធតែ​ជើង​ខ្លាំង​យាម​និង​ការពារ​យ៉ាង​តឹងរឹង​បំផុត​ហើយ​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ក្បែរ​ឡើយ​ខណ​:​ពួក​គេ​ប្រើ​ពាក្យ​គំរាម​មកលើ​អ្នកសារព័ត៌មាន​សំរាប់​កាង​វង់ល្បែង​នេះ​ដោយ​ពួក​គេ​បើក​អោយ​លេង​ជា​ចំហរ​ដែល​ធ្វើអោយ​ម្ចាស់​បន​ល្បែង​រក​ចំណូល​ពី​អ្នក​ចូល​លេង​មិន​ក្រោម​៧.៨​ពាន់​ដុល្លារ​ទៅ​១​ម៉ឺន​ដុល្លារ​ឡើយ​ក្នុង​មួយខែៗ បើ​គេ​ប្រៀបធៀប​លេង​នៅ​ក្នុង​កាស៊ីណូ ដោយ​គេ​យក​លុយ​តង់​ពី​អ្នក​ជល់​មាន់​ក្នុង​១​គូរៗ​ចាប់ពី ១០​ម៉ឺន​រៀល​ឡើង​ទៅ​ដែល ១​ថ្ងៃ ៗ​មាន​មាន់​ទៅ​ជល់​មិន​ក្រោម​ពី ២០​គូរ​នោះឡើយ មិនតែប៉ុណ្ណោះ​មេ​សង្វៀន​តម្រូវ​អោយ​អ្នក​លក់​ឥ​វ៉ាន់ ទំនិញ​ម្ហូបអាហារ​បង់លុយ​អោយ​រាប់ម៉ឺន​រៀល​ក្នុង​១​ថ្ងៃៗ​ទៀ​ផង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់