សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្តក្រចេះ​ប្រារព្ធ​ពិធី​ថ្វាយព្រះពរ ជ័យ​សិរី​មង្គល ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តារៈដ៏​ខ្ពង់ខ្ពស់

ខេត្តក្រចេះ​ប្រារព្ធ​ពិធី​ថ្វាយព្រះពរ ជ័យ​សិរី​មង្គល ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តារៈដ៏​ខ្ពង់ខ្ពស់

​ក្រចេះ​៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨ អភិបាល​ខេត្ត​ក្រចេះ បាន​រៀបចំ​ពិធី​ថ្វាយព្រះព​រ ជ័យ​សិរី​មង្គល ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៥​ព្រះវស្សា យាង​ចូល ៦៦​ព្រះវស្សា អង្គ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តារៈដ៏​ខ្ពង់ខ្ពស់ នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ​។​

​ប្រព្រិត្តទៅ​ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ត​ម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​វត្តមាន​ចូលរួម​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទូទាំង​ខេត្ត​ក្រចេះ និង​មាន​ការ​និមន្ត​ព្រះសង្ឃ​ចំនួន​៩​អង្គ និង​តាជី យាយជី ដើម្បី​ប្រារព្ធ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្តម វ៉ា ថន បាន​អាន​លិខិត​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បញ្ជាក់ ថ្ងៃទី​១៣-១៤-១៥ ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ចាត់ទុក​ជា​ទិវា​ដ៏​វិសេស​មួយ ដែល​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា កំណត់​ក្នុង​ប្រតិទិន ជា​ទិវា​ចម្រើន​ព្រះជន្ម ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ដោត​ទង់ជាតិ ទង់​ជ្វាលា ព្រមទាំង អនុញ្ញាត្ត​ឲ្យ​ឈប់​សម្រាក ចំនួន ០៣​ថ្ងៃ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​នេះ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ