សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជធានី​ភ្នំពេញ មាន ប្រព័ន្ធ Wi-Fi សាធារណៈ ដែលជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​អត់​បង់ប្រាក់​

​រាជធានី​ភ្នំពេញ មាន ប្រព័ន្ធ Wi-Fi សាធារណៈ ដែលជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ​ដាក់​អោយ​ពលរដ្ឋ​ប្រើប្រាស់​ដោយ​អត់​បង់ប្រាក់​

រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​សេវា Wi-Fi សាធារណៈ ដែលជា​កិច្ចសហប្រតិបត្តិកា​ររ​វាង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT)​។ ពិធី​នេះ​មានការ​អញ្ចើញ​ចូលរួម​ពី ឯកឧត្ដម Oh Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Hyeon-Mo KU ប្រធាន និង​ជា​នាយក​ផែនការ​យុទ្ធសាស្ត្រ​នៃ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ឯកឧត្ដម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំង​លោក លោកស្រី ជា​មន្ត្រីរាជការ បុគ្គលិក និយោជិក​ក្រសួង ប​.​ទ​.​និង​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ភ្ញៀវកិត្តិយស រួម​ទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្ដម សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទូរគមនាគមន៍​កម្ពុជា បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន និង​កំពុង​អនុវត្តន៍​គម្រោង​ចំនួន ០២​គឺ ១.​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ Wi-Fi សាធារណៈ ឬ​Public Wi-Fi Project និង ២.​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន (Digital Connectivity for School)​។ គម្រោង​ទាំង​ពីរ​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) ជូន​រាជរដ្ឋាភិបាល​កម្ពុជា រួម​មាន​សម្ភារៈ​បរិក្ខា​រ អ្នកជំនាញ​បច្ចេកទេស ព្រមទាំង​ការបណ្ដុះបណ្ដាល​វិស្វករ​ជំនាញ​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ទូរគមនាគមន៍​កម្ពុជា ។ ចំណែកឯ​ការចំណាយ​លើ​សេវា​អ៊ីនធឺណិត​ប្រចាំឆ្នាំ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ កម្លាំង​ពលកម្ម​ក្នុងស្រុក ការថែទាំ ព្រម​ទាំង​ការចំណាយ​ផ្សេងៗ​សម្រាប់​ទ្រទ្រង់​ដំណើរការ​អនុវត្ត​ន៍​គម្រោង​នេះ​ជា​បន្ទុក​របស់​ទូរគមនាគមន៍​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សំដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះ​ដែល​កើតឡើង​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ទូរគមនាគម​ន៍​កម្ពុជា​ក្នុងបេសក​កម្មអភិវឌ្ឍ​ន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​កូរ៉េ ជាពិសេស​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ (KT) ដែល​បាន​ផ្ដល់​នូវ​ការឧបត្ថម្ភ​ដល់​កម្ពុជា​ក្នុង​កិច្ច​សហ​ប្រត្តិ​ការ​លើ​វិស័យ​នានា ជាពិសេស​វិស័យ​ទូរគមនាគមន៍ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង Wi-Fi សាធារណៈ និង​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន ឲ្យបាន​ប្រសើរ​និង​រឹងមាំ​ដូច​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​តំបន់​។​

​ឯកឧត្ដម ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើឲ្យ​កម្ពុជា​មាន​សុខសន្តិភាព និង​មាន​ការរីកចម្រើន​ទៅមុខ​ឥតឈប់ឈរ​ក្នុងការ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​រស់នៅ​របស់​ប្រជាជន ការសិក្សា ការអនុវត្ត​ការងារ និង​ការធ្វើ​អន្តរ​កម្ម​របស់​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​។ សំខាន់​ជាងនេះទៅទៀត វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) បាន​ជួយ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគ្រាស ក្រុមហ៊ុន និង​សហគមន៍ ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ទំនុកចិត្ត​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បន្ថែមទៀតថា គោលបំណង​ចំបង​នៃ​គម្រោង​ត​ភា្ជ​ប់​ប្រព័ន្ធ Wi-Fi សាធារណៈ និង​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន (Digital Connectivity for School) គឺ​ផ្ដល់​ភាពងាយស្រួល​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុង​ការប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិ​ត​ក្នុង​អំឡុងពេល​ស្នាក់នៅ​លំហែកាយ​នៅ​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ និង​ពង្រីក​សក្កា​នុព​ល​នៃ​ការប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណិតឲ្យ​បាន​ទូលំទូលាយ និង​ផ្ដល់​ភាពងាយស្រួល​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​ការសិក្សា​មេរៀន​ថ្មីៗ​នៅនឹងកន្លែង​ឲ្យបាន​ទាន់​ពេលវេលា ងាយស្រួល​ធ្វើ​បច្ចុប្បន្នភាព​មេរៀន ការផ្សព្វផ្សាយ ការសិក្សា​ស្រាវជ្រាវ កាត់បន្ថយ​ចំណាយ​អាណា​ព្យាបាល​សិស្សានុសិស្ស ហើយ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​មាន​សមត្ថភាព​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​យ៉ាង​មុតមាំ​ថា តាមរយៈ​ពិធី​សម្ពោធ និង​ការចូលរួម​របស់ ឯកឧត្ដម លោកជំទាវ លោក​ឧកញា លោក លោកស្រី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុង​ពេល​នេះ​នឹង​ផ្ដល់​ការលើកទឹកចិត្ត​ក៏ដូចជា​ការគាំទ្រ​ដល់​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​គម្រោង​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរ​ប្រកបដោយ​ភាពជោគជ័យ​។​

​គួរ​រំ​ឮ​ក​ផងដែរ​ថា​៖
-​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​សេវា Wi-Fi សាធារណៈ ឬ​Public Wi-Fi Project ត្រូវបាន​តម្លើង​នៅ​ទីតាំង​ចំនួន​០២ នៅ​រាជធានី​ភ្នំពេញ​គឺ
១/.​ស្ថិត​នៅ​សួនច្បារ​សម្តេច​ហ៊ុន​សែន និង
២/.​ស្ថិត​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដែល​មាន​លទ្ធភាព​ផ្ដល់​សេវា​អ៊ិន​ធឺ​ណិ​ត​អតិ​ប​មា ១.០០០Mbps នៅតាម Access Point (AP) នី​មួយៗ​។​
-​គម្រោង​ការតភ្ជាប់​ប្រព័ន្ធ​ឌីជីថល​ទំនាក់ទំនង​គ្នា​សម្រាប់​សាលារៀន (Digital Connectivity for School) ត្រូវបាន​តម្លើង​នៅ​ទីតាំង​ចំនួន​
០៣ គឺ ១/.​វិទ្យាល័យ​ហ៊ុន​សែន​កំពង់លែង ស្ថិតនៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ២/.​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់ ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង ៣/.​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្ថិតនៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​៕
​​

Filed in: ព័ត៌មានជាតិ