សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល​២​នាក់ ករណី​រថយន្ត​ដឹក​សំរាម​បុក​ម៉ូតូ​ពីក្រោយ​

​ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល​២​នាក់ ករណី​រថយន្ត​ដឹក​សំរាម​បុក​ម៉ូតូ​ពីក្រោយ​

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច​ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៦​និង​៤០​នាទី លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ស្ថិតនៅក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ត​ដឹក​សំរាម​បើក​បុក​ម៉ូតូ​ពីក្រោយ​។

​រថយន្ត​ដឹក​សំរាម ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ខៀវ គ្មាន​ផ្លាកលេខ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន WASTE អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ​បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​1F-7232 បើកបរ​ដោយ​ឈ្មោះ ណេន វិជ្ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់​៖ ទី​១-​ឈ្មោះ ម៉ី វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២-​ឈ្មោះ ម៉ៅ ទិ​ត្យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧ​កញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា​។​

​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​៖១-​ឈ្មោះ ណេន វិជ្ជា ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ២-​ឈ្មោះ ម៉ី វិចិត្រ រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព ។ ៣-​ឈ្មោះ ម៉ៅ ទិ​ត្យ រង​របួសស្រាល ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភូមិ ។ រី​ឯ​វត្ថុតាង​រថយន្ត និង ម៉ូតូ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍