សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ក្រុម​ចោរ​អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​៣​នាក់​ទៅ​តុលាការ

បញ្ជូន​ក្រុម​ចោរ​អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​៣​នាក់​ទៅ​តុលាការ

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ដែល​ដើរ​អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រោយចង្វា​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ចាប់​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​កាលពី​ម្សិលមិញ​។​

​សមត្ថកិច្ច​ឲ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​៖ ទី​១៖ ឈ្មោះ ឯល រី​សាត ហៅ អែល រី​សាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ទី​២៖ ឈ្មោះ ឡា​ប រ៉ូ​ស្សេត ហៅ ខុង​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៣៖ ឈ្មោះ រ័ត្ន វណ្ណ​ដេត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ប្រភព​បញ្ជាក់ថា ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារប​ស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ​១៩​អេ​ហ្វ ផ្លូវ​ទន្លេសាប ភូមិ​៣ ក្រុម​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បញ្ជាក់ថា ដោយមាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បាន​បើក​ការស្រាវជ្រាវ​រហូត​ឈាន​ដល់​ការចាប់ខ្លួន ក្រុម​ជនសង្ស័យ​បាន​៣​នាក់ កាលពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លងទៅ​។​

​យោងតាម​លិខិត​ពី​ពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វា ប្តឹង​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បាន​ថា​សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប បាន​អះអាង​ថា ក្រុម​ជនសង្ស័យ តែងតែ​ធ្វើ​សកម្មភាព អុកឡុក និង​លួច​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ ក្នុង​ទឹកដី​សង្កាត់​ជ្រោយចង្វារ រៀងរាល់ថ្ងៃ ដោយ​មិន​រើសមុខ គឺ​លួ​យ​របស់របរ​គ្រប់​ប្រភេទ សូម្បី​តែ​ថូ​ជ័រ​ដាំ​ផ្កា លំអ​ផ្ទះ ស្បែកជើង ខោអាវ និង​ហ៊ាន​ឈាន​ដល់​គាស់​ទ្វា​ផ្ទះ​ពលរដ្ឋ​ថែមទៀត​ផង​។​

​ពលរដ្ឋ​បន្ដថា ពួកគាត់​ធ្លាប់បាន​ប្តឹងទៅ សមត្ថកិច្ច​មូលដ្ឋាន​ជាច្រើនលើក ប៉ុន្តែ​ហាក់​គ្មាន​អើពើ​បង្ក្រាប​នោះទេ បាន​ត្រឹម​តែ​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ ដោយ​មិន​ចាត់ការ​វិធានការ​ផ្លូវច្បាប់ ចាប់​ក្រុម​ជនសង្ស័យ​ឡើយ បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ជនសង្ស័យ បង្ក​ភាពអសន្តិសុខ ដល់​ពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ជ្រោយចង្វារ បាន​សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ដែល​បាន​ជួយ​ដក​បន្លា​ពី​ក្នុង​ទ្រូង របស់​ពួកគាត់​នាពេលនេះ​។​

​ពលរដ្ឋ​សង្ឃឹមថា តុលាការ​នឹង​មាន​ចំណាត់កា​រលើ​ក្រុមចោរ​ទាំងអស់នេះ ឲ្យបាន​ធ្ងន់ធ្ងរ​តាមច្បាប់ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ