សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គណបក្សកាន់អំណាច​៦០​ឆ្នាំ​នៅ​ម៉ាឡេស៊ី​ចាញ់ឆ្នោត​!

គណបក្សកាន់អំណាច​៦០​ឆ្នាំ​នៅ​ម៉ាឡេស៊ី​ចាញ់ឆ្នោត​!

ម៉ាឡេ​ស៊ី ៖ ទីបំផុត​គណបក្ស​ដែល​មាន​ប្រវត្តិ​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​៦០​ឆ្នាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាញ់​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​៩​ឧសភា​ឆ្នាំ​២០១៨​។​

​ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន​បាន​ធ្វើ​សេចក្ដីសម្រេច ជា​ប្រវត្តិសាស្ត្រ​ជា ដោយ​ជ្រើសរើស​បក្សនយោបាយ​ថ្មី អោយ​ដឹកនាំ​រដ្ឋាភិបាល​ជំនួស​គណបក្ស BN ឬ​អង្គការ​UMNO ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ណា​ជិព រ៉ា​ហ្សាក់ ដែល​មាន​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ជិត ៧០០ លាន​ដុល្លារ​ផ្អើល​ពិភពលោក​។​

​នៅ​ថ្ងៃ​ទី​១០​ឧសភា​នេះ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត​បានឲ្យ​ដឹង​ពី លទ្ធផល​ជា​បណ្ដោះអាសន្ន ថា បក្សប្រឆាំង​រួបរួម KPR ដឹកនាំ​ដោយ មហា​ធា មហា​ម៉ា​ត​អាយុ​៩២​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី ដណ្ដើម​អាសនៈ​បាន ១១៥ អាសនៈ​។ ឯ​បក្ស​កាន់​អំណាច BN​របស់​លោក​ណា​ជិព​រ៉ា​ហ្សាក់ ទទួលបាន ៧៩ អាសនៈ​។ តាម​លទ្ធផល​នេះ បក្ស​ប្រឆាំង​របស់​អតីត​អ្នកទោស នយោបាយ អាន់​វ៉ា អ៊ី​ប្រា​ហ៊ិ​ម ដែល​កំពុង​ឃុំខ្លួន មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល ដោយ​ឯកតោភាគី ។​

ប្រទេស​ម៉ាឡេស៊ី មាន​អាសនៈ​សភា​សរុប ២២២ ហើយ​បើ​បក្ស​ណា​ដណ្ដើមបាន ១១២​អាសនៈ​ឡើងទៅ គឺ​បក្ស​នោះ មាន​សិទ្ធិ​អំណាច​បង្កើត​រដ្ឋាភិបាល​។​​​នៅក្នុង​ការបោះឆ្នោត​សភា​នីតិកាល​ទី​១៤ កាលពី​ថ្ងៃ​ទី ៩ ឧសភា ប្រជាជន​ជិត ១៥ លាន​នាក់​មាន​ឈ្មោះ​បោះឆ្នោត ។ តាម​​គណៈកម្មាការ​រៀបចំ​កា​រ​បោះឆ្នោត ប្រជាជន​ចេញទៅ​បោះឆ្នោត​ប្រហែល ៨០​ភាគរយ​។ នៅក្នុង​ការបោះឆ្នោត​សភា​ឆ្នាំ ២០១៣ បក្ស​កាន់អំណាច​របស់​លោក ណា​ជិព បានឈ្នះ ១៣៣ អាសនៈ តែ​អាណត្តិ​ទី ១២ បក្ស​នេះ​ទទួលបាន ១៤០​អាសនៈ ។​

​គេ​រំពឹងថា លោក អាន់​វ៉ា ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី ៨ ដឹកនាំ​រដ្ឋាភិបាល​ចំរុះ​នៅ​ក្នុង​រាជាណាចក្រ​ឥស្លាម​មួយ​នេះ​។ សម្រាប់​អន្តរកាល​លោក មហា​ធា មហា​ម៉ា​ត ដែល​ជា​មេស​បក្សប្រឆាំង​រួបរួម KPR ជំនួស​លោក អាន់​វ៉ា នឹង​កាន់តំណែង​តែ​នេះ រហូត​មាន​ការលើកលែង​ទោស លោក អាន់​វ៉ា ជា​ផ្លូវការ​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​។ លោក អាន់​វ៉ា នឹង​ចេញពី​ពន្ធនាគារ​នៅ​ដើមខែ មិថុនា ឆ្នាំ​២០១៨​នេះ​។​បើ​តាម​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី បក្ស​ណា​ដែល​អាច​ដណ្ដើមបាន​អាសនៈ​ចាប់ពី ១១២​ឡើង ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះឆ្នោត​ហើយ​មាន​សិទ្ធិ​រៀបចំ​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​បាន​។​

លោកនាយក​រដ្ឋមន្ដ្រី ណា​ជីព រ៉ា​ហ្សាក់​ដែល​បាន​ប្រើ​គ្រប់​វិធី​ទាំង​តុល​ការ​ទាំង​ធ្វើ​ច្បាប់​រាំងខ្ទប់​និង​ចាយ​លុយ​ទិញ​ទឹកចិត្ត​ផង បាន​ទទួលស្គាល់​ការបរាជ័យ​ដោយនិយាយ ថា លោក​គោរព​សាលក្រម​របស់​ប្រជាជន តែ​លោក​ថា ជនរួមជាតិ​ត្រូវ​រង់ចាំ​សេចក្ដីសម្រេច​របស់​ព្រះមហាក្សត្រ ថា​តើ​អ្នក​ន​យោ បាយ​ណា​ត្រូវ​ស្ដេច​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក​។​ទាំង​រូប​លោក និង​គណបក្ស BN សម្រេច​ទទួលស្គាល់​បរា​ជ័យ​របស់ខ្លួន ដោយ​ចាត់ទុក​នេះ​ជា​ឆន្ទៈ​របស់​ប្រជាជន​ក្នុងការ​ធ្វើ​សេចក្ដីសម្រេច​ជា​ប្រវត្តិសាស្ត្រ​។ តែ​បែប​នេះ​ក្ដី​លោក​ថា បក្សប្រឆាំង​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​មហា​ធា​មហា​ម៉ា​ត មិន​មាន​សំឡេង​រឹងមាំ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ដោយ​ឯកតោភាគី​នោះទេ​។​
​សូមបញ្ជាក់​ថា​៖​ការបោះឆ្នោត​នេះ ស្ថិតក្រោម​អ្នកសង្កេតការណ៍​បរទេស​ចំនួន ៩​ប្រទេស តែ​គ្មាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ចូលរួម​នោះ​ទេ​។​

គណៈកម្មាការ​រៀបចំ​កា​រ​បោះឆ្នោត ម៉ាឡេស៊ី​បានឲ្យដឹងថា ប្រទេស​ដែល​បញ្ជូន​អ្នកសង្កេតការណ៍ មាន​ប្រទេស Indonesia, Thailand, Cambodia, India, Pakistan, Maldives, Azerbaijan, Kyrgyzstan និង Uzbekistan រួម​នឹង​អង្គការ​អន្តរជាតិ​ចំនួន ២៥ ៕
ប្រភពៈ CNN, CNA , និង The Guardian

 

Filed in: អន្តរជាតិ