សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គោយន្ត​កន្ត្រៃ​ដឹកឈើ​បើក​លឿន​ចាប់​ហ្វ្រាំង​មិន​ជាប់​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​គោយន្ត​កន្ត្រៃ​ដឹកឈើ​បើក​លឿន​ចាប់​ហ្វ្រាំង​មិន​ជាប់​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

​ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភា្ល​មៗ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​គោយន្ត​ដឹក​ឈើ​បើក​លឿន​ចាប់​ហ្វ្រាំង​មិន​ជាប់​ជ្រុកបុក និង​កិន​ម៉ូតូ​។ ហេតុការណ៍​នេះ​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៥.៧៦ ស្ថ​តិនៅភូមិ​ផ្លោច ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នៅវេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៩​ខែ​ឧសភា ឆ្នាំ​២០១៨​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​មួយ​គ្រឿង​ដែរ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត (​ជា​ប់​កញ្ចាប់​) រួច​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH:0345 ទទួលរង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង ខណៈ​កំពុង​ធ្វើដំណើរ​ឌុប​គ្នា​ពី​កើត​មក​លិច​យ៉ាង​ពេញទំហឹង​។

​ប្រភព​បន្តថា ម្ចាស់​គោយន្ត​សមត្ថកិច្ច​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ម្ចាស់​បាន​នៅឡើយ​ទេ​។ ចំណែក​អ្នកបើកបរ​ឈ្មោះ ណាត លាង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ត្រូវបាន​គោយន្ត​បង្ក​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​) និង​អ្នករួមដំណើរ​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ឈ្មោះ ពក ដេត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទាំង​២​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍