រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនឹងបើកកិច្ចនៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា របៀបវារៈចំនួន៤នោះ រួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
២៖ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ
៣៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
៤៖ បញ្ហាផ្សេងៗ៖ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិកការព្រៃឈើអាស៊ី(AFoCO)»៕