សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​បាវិត​មាន​រោងចក្រ​តម្លើងរថយន្ត​កូរ៉េ !

នៅ​បាវិត​មាន​រោងចក្រ​តម្លើងរថយន្ត​កូរ៉េ !

ស្វាយរៀង ៖ ហ្វេ​សប៊ុក​របស់​ឈ្មោះ Polyva Toch បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ដំណើរការ​រោងចក្រ​តំឡើងរថយន្ត​កូរ៉េ នៅ​បាវិត ដោយ​អា​ខោ​ន​បានបញ្ជាក់​ថា​៖ “​នារី​២​នាក់​គាត់​ជា​អ្នក​រស់នៅ​ឃុំ​ត្រពាំង​ស្តៅ​ស្រុក​រមាសហែ​ក ធ្លាប់​តែ​ធ្វើ​ស្រែចំការ ឥឡូវ​គាត់​មានសំណាង​អាច​ធ្វើការ​នៅ​រោងចក្រ​តំឡើងរថយន្ត​កូរ៉េ នៅ​បាវិត​!​។​

​តាមរយៈ​គណនី​ដដែល​បង្ហើប​ឲ្យដឹងថា​ជា​រោងចក្រ​ដំឡើងរថយន្តរ​បស់​ក្រុមហ៊ុន​កូរ៉េ​ដែល​មានឈ្មោះ​ថា DAEHAN AUTO (CAMBODIA) CO.,LTD ហើយ​រថយន្ត​ដែល​ដំឡើង​នេះ​គឺ​សម្រាប់​លក់​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​។​
​កាលពី​ចុងឆ្នាំ ២០១៧ សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​ក្រុមហ៊ុនដេហា​ន​អូ​តូ​( DAEHAN AUTO )​នឹង​ចាប់ផ្ដើម​ដំណើរការ​ការដំឡើងរ​ថយ​ន្ត​នៅ​អំឡុង​ដើមឆ្នាំ ២០១៨ នេះ ដោយ​មាន​គោលដៅ​ថា​នឹង​ដំឡើងរថយន្ត​ឲ្យបាន ២ ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ ហើយ​នឹង​ផ្ដល់​ការងារ​រហូតដល់ ១ ម៉ឺន​កន្លែង​។​

​ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD ដែល​មាន​ទីតាំង​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រី ខម​ផ្លេ​កស៍ ស្ថិតនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ខេត្ត​ស្វាយរៀង​។ DAEHAN AUTO (CAMBODIA) CO.,LTD គឺជា​ក្រុមហ៊ុន​ធំ​ទី​២ ដែល​ទទួលបាន​ការអនុញ្ញាត ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​៕

Filed in: ព័ត៌មានជាតិ