សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សេ​វ៉ា​រត់​ឯកសារ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏ដោយ​!

សេ​វ៉ា​រត់​ឯកសារ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏ដោយ​!

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់ការ ទំនិញ​វិនិញបាន​ទម្លាយ​ឲ្យដឹងថា សេវា​រត់​ឯកសារ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​មិន​មាន​ការប្រែប្រួល​ទេ​តាំង​ពី​ស​ម៏​យ​លោក​ជា​ខៀវ​សំអាន​គយ​ដុះ​ស្លែ​ចូល​ដ​ល់ម័យ​លោក​ហី​វ​ធារិ​ទ្ធ​រហូត​ចូល​ដល់​មេគយ​ថ្មី​គឺ​លោក លាង ហៃ​មិន​មាន​ការផ្លាស់ប្តូរ​ថម​ថយ​ទេ​គឺ​មាន​តម្លៃ​ចាប់​យ៉ាងតិច​ចាប់ពី​៣៥​ដល់​៧៥ ​ដុល្លារ​អាមេរិក​ក្នុង​១​ឯកសារ​ទោះបី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​បន្ថែម​អភិក្រម​កែទម្រង់​រដ្ឋបាល​សាធារណៈ​មួយ​ទៀត​ដោយ​ប្រកាស់​ដាក់​កម្មវិធី​វះកាត់​មួយទៀត​ចូល​ក៏​ដោយ​។​សូមបញ្ជាក់​ថា​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​ដើម​អាណត្តិ​ទី​៥​តេជោ​ហ៊ុន​សែន​ពេល​ប្រកាស​ចូល​កាន់តំណែង​បាន​ដាក់​ចេញ​អភិក្រម​៣​មាន​ងូតទឹក​ឆ្លុះកញ្ចក់​ព្យាបាល​សម្រាប់​កម្មវិធី​កែ​តម្រង់​មន្ត្រីរាជការ​លុបបំបាត់​អំពើរ​ពុករលួយ​អសកម្ម​នានា​នា​។​

​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ត្រូវ​បាន​បង្គាប់​ឱ្យ​អ្នក បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង មួយ​ឯកសារៗ ចាប់ពី ៣៥​ដុល្លារ ទៅ ៧៥​ដុល្លារ អាំ​មេរិក​។​នេះ​គិត​សម្រាប់តែ ឯកសារ ដែល​គ្មាន​កំហុស ហើយ គេ​មិន​ទាន់​គិតដល់ ទំនិញ​មួយ ចំនួន​ឯកសារ​មាន​កំហុស​តិចតួច​លើ​ឯកសា​រកសារ ឬ​ទំនិញ​ដែល មានតម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល ឈ្មួញ​នាំ​ចូល​តាម​ច្រក​នេះ ឡើយ​។​សូម​បញ្ជាក់​ដែរ​ថា​៖​ចាប់តាំងពី​កាន់តំណែង​នេះ​មក គេ​មិន​ដែល​ឃើញ​លោក លាង ហៃ បង្ក្រាប​ទំនិញ​ខុស ច្បាប់​តាម​ច្រក​ព្រលានយន្តហោះ បាន មួយ​ករណី​នៅ​ឡើយ​នោះទេ​។​

មាន​ការបញ្ជាក់​ពី​អ្នក​រត់កា​រថា​៖ ការបង់​នៅ​ផ្នែក​នីមួយៗ ដូច ខាងក្រោម ៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ឈ្មោះ សា​រាន់ ។ ទី​៣​បង់​ប្រាក់​ចំនួន ១០​ដុល្លារ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់ មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯក សារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។​

ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ ឯកសារ ក៏​ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ​។ សង្កេត​ឃើញ ក្នុង​មួយ​ថ្ងៃៗ មាន ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ទារ​លុយ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​នេះ​។ ទាក់ទង​នឹង ករណី​នេះ​មាន​មន្ត្រី​នៅ​នគរបាល​ព្រលាន​និយាយ​លេង​ថា​គយ​បើ​មិន​ចង់​ទុក​សម្រាប់​រក​ចំណូឡ​បង់​ចូល​កាកបាទ​ក្រហម​ទេ​គឺ​សុំ​ឲ្យ​ឱ្យ ឯកឧត្តម គុណ ញឹម អគ្គនាយគ​យ ក៏ដូចជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ មេត្តា​ជួយ​ពិនិត្យ មើល​ប៉ុស្តិ៍​ខ្លាញ់ លេខ ១​នេះ​ផង​។​

ដោយឡែក លេខ​ទូរ​សព្ទ 092 900 700 ដែល​គេ​ថា លោក លាង ហៃ ប្រើ តេ​ទៅ​សុំ​ការពន្យល់​មិន​មាន​ការឆ្លើយតប​នោះ​ទេ ។​សូមបញ្ជាក់​ថា​បើ​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បទល្មើស​ស៊ីសំណូក​ចាប់ពី​៥​ដុល្លារ​ឬ​បទល្មើស​វិតិក្រម​(​ប្រើ​អំណាច​រដ្ឋ​គោះ​លុយ​)​សុទ្ធតែ​ជាប់គុក​ទាំងអស់​បើសិន​គេ​អនុវត្តន៍​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់