សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​ចិញ្ចឹម​កូន​ទុក​រំលោភ​ត្រូវ​ចាប់ខ្លួន​!

បុរស​ម្នាក់​ចិញ្ចឹម​កូន​ទុក​រំលោភ​ត្រូវ​ចាប់ខ្លួន​!

​ខេត្ត​កំពង់ចាម ៖ បុរស​ជា​ឪពុក ម្នាក់ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់​ពី បាន បំផ្លាញ ព្រហ្ម​ចារី យ៍ លើ កូនស្រី បង្កើត ចំនួន ២ នាក់ និង បម្រុង រំលោភ លើ កូនស្រី ម្នាក់ទៀត តែ នាង ស្រែក ឱ្យគេ ជួយ ទាន់ ។ បុរស ជា ឪពុក​ល្មោភកាម ឈ្មោះ យូ សាន អាយុ ៤៣ ឆ្នាំ មាន ទីលំនៅ ភូមិ ថ្មគោល ឃុំ រ​អាង ស្រុក កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ប្រភពពី អ្នកជិតខាង បាន ឲ្យ ដឹងថា បុរស ជា ឪពុក មាន ស្រុកកំណើត នៅ ខេត្ត​កំពង់ធំ ហើយ បាន យកប្រពន្ធ នៅ ខេត្ត​កំពង់ចាម គ្រួសារ មួយ នេះ បាន ទៅ រស់នៅ ស្រុកកំណើត ខាង ប្តី រហូត បាន​កូន ស្រី ៣ នាក់ ក្នុងនោះ កូនស្រី ច្បង មាន អាយុ ១៨ ឆ្នាំ និង កូនស្រី ពៅ អាយុ ៨ ឆ្នាំ និង កូនស្រី កណ្តាល អាយុ ១៥ ឆ្នាំ គិត ត្រឹម ឆ្នាំ ២០១៧ ត្រូវបាន រង នូវ ការរំលោភ សេពសន្ថវៈ សម្រេច ជាច្រើនលើក ច្រើនសារ រួចមកហើយ ។​
​សមត្តកិច្ច​នគរបាល​ស្រុក​កំពង់សៀ​មបាន​ឲ្យ​ដឹងថា​៖​កាល រស់ នៅឯ ខេត្ត​កំពង់ធំ ឪពុក បាន នាំ កូនស្រី ច្បង ទៅធ្វើ ចម្ការ ឆ្ងាយ ពី ផ្ទះ ហើយ ពេលខ្លះ បាន ដេក នៅក្នុង ខ្ទម ចាំចម្ការ ដែល​ធ្វើ ឲ្យ ឪពុក មាន តណ្ហា ហើយ ចាប់រំលោភ កូនស្រី ច្បង ជា ហូ ហែរ តែ កូនស្រី ច្បង មិន ហ៊ាន ប្រាប់ ម្តាយ ព្រោះ ខ្លា ចការ គំរាម របស់ ឪពុក ។ ក្រោយពី រំលោភ កូនស្រី ច្បង បានសម្រេច ឪពុក តិរច្ឆាន បាន នាំ កូនស្រី ពៅ ទៅ ចាំចម្ការ ដោយ ដេក នៅក្នុង ខ្ទម តែ ពីរ នាក់ ឪពុក និង កូនស្រី ។ លើក នេះ ក៏ ដូច លើក មុន ឪពុក បាន បំផ្លាញ ព្រហ្ម​ចារី យ៍ កូនស្រី បង្កើត បានសម្រេច ដូច បងស្រី ដែរ ។​

​ទង្វើ លាមក របស់ ឪពុក បង្កើត ទៅលើ កូនស្រី ទាំងពីរ បាន ធ្លាយ ដល់ ម្តាយ របស់ នាង ធ្វើ ឲ្យ ម្តាយ មានទុក្ខ លំបាក យ៉ាងខ្លាំង តែ មិន ហ៊ាន ប្តឹង ឬ ទម្លាយ អាថ៌កំបាំង នោះឡើយ ។ ប្រហែល ពីរ បី ឆ្នាំមុន ក្រុមគ្រួសារ នេះ បានមក រស់នៅ ស្រុកកំណើត ខាង ប្រពន្ធ វិញ ម្តង គឺ នៅ ភូមិ ថ្មគោល ឃុំ រ​អាង ស្រុក កំពង់សៀម ខេត្ត​កំពង់ចាម ។​ ដោយ ទ្រាំ នឹង ការឈឺចាប់ មិនបាន ធ្វើ ឲ្យ ភរិយា អ ភ័ ព្ទ ស្លាប់ចោល កូនស្រី ទាំង ៣ ឲ្យ រស់នៅ កំព្រា ឯកា ជាមួយនឹង ឪពុក ជា សត្វ តិរច្ឆាន ។ ក្រោយពី ប្រពន្ធ ស្លាប់ ប្រហែល ៦ ខែ បុរស ជា ឪពុក បាន បន្តសកម្មភាព រំលោភ កូនស្រី កណ្តាល ។ បន្ទាប់មក ឪពុក បាន ចាប់ កូនស្រី ទី ២ ប៉ុន្តែ ត្រូវ នាង ស្រែក ឲ្យ គេ ជួយ ផ្អើល ដល់ អ្នកជិតខាង ។​ តាម​ការ​ប្តឹង​ភ្លាម​នោះ កម្លាំង នគរបាល ស្រុក កំពង់សៀម ក៏បាន ចុះទៅ ដល់​ទី កើតហេតុ ។​

​នគរបាល ក៏បាន ឃាត់ខ្លួន បុរស ជាប់ សង្ស័យ ឈ្មោះ យូ សាន នាំមក អធិការដ្ឋាន នគរបាល ស្រុក ដើម្បី បំពេញ សំណុំ ឯកសារ តាម នីតិវិធី បញ្ជូនទៅ សាលាដំបូង ខេត្ត​កំពង់ចាម ចាត់ការ តាមច្បាប់ ៕

 

Filed in: សន្តិសុខសង្គម