សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយពី​ដូរ​ថៅកែ​ថ្មី​ដេញ និពន្ធ​នាយក​ភាសារ​ខ្មែរ​មួយ​ភ្លាម​!

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយពី​ដូរ​ថៅកែ​ថ្មី​ដេញ និពន្ធ​នាយក​ភាសារ​ខ្មែរ​មួយ​ភ្លាម​!

ភ្នំពេញ​៖ លោក កៃ គឹម​សុង និពន្ធ​នាយក​កាសែត ភ្នំពេញ​ប៉ុស្តិ៍ ផ្នែក​ភាសា​ខ្មែរ ត្រូវបាន​ថៅកែ​ថ្មី​ជាតិ​ម៉ាឡេស៊ី ដេញ​ចេញ​ពី​ការងារ​នៅថ្ងៃនេះ ក្រោម​លេស​ថា មាន​កំហុស​ក្នុង​ការ​ចេញ​ផ្សាយ​អំពី​ការដូរ​ម្ចាស់​ថ្មី​។​លោក កៃ គឹម​សុង បាន​ទទ​យល​ស្គាល់​ថា លោក​ពិតជា​ត្រូវបាន​បញ្ឃប់​ពី​ការងា​រមែន ដោយ​លោក ថា ការបណ្តេញ​ចេញ​នេះ​បាន​ធ្វើឲ្យ​អ្នក​រួម​ការងារ​នៅក្នុង​ស្ថាប័ន​នេះ មានប្រតិកម្ម​យ៉ាងខ្លាំង​។​

​លោក កៃ គឹម​សុង ដែល​ជា​ស្ថាបនិក​កាសែត​ភ្នំពេញ​ប៉ុស្តិ​បាន​បំពេញការងារ​បាន​១១​ឆ្នាំ​រួចមកហើយ​បន្ទាប់​ពី​ថៅកែ​ថ្មី​ជាតិ​អូស្ត្រាលី​ទិញ​បន្ត​ពី​ថៅកែ​ជាតិ​អាមេរិកាំង កាលពី​ឆ្នាំ​២០០៧ បានឲ្យដឹងថា ការ​បណ្ដេញ​លោក​ចេញ​តំណែង​ជា​និពន្ធ​នាយក​នេះ ដោយសារ​ម្ចាស់​ថ្មី​ចោទប្រកាន់​លោក​នូវ​កំហុស​មួយ បន្ទាប់ពី​បាន​អនុញ្ញាត​ឲ្យ​កាសែត​នេះ​ចេញផ្សាយ​អត្ថបទ ស្តី​ពី​ការដូរ​ម្ចាស់​ថ្មី​នៅ​លើ​ទំព័រមុខ​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​។​

​លោក​ប៊ីល​ក្លូហ​( Bill Clough) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ប៉ុស្តិ​មេ​ឌៀ​( Post Media Ltd) និង​ជា​ចាងហ្វាង​ការផ្សាយ​របស់​កាសែត Phnom Penh Post បានប្រកាស កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៨​ថា​លោក​បាន​លក់​កាសែត​នេះ​ទៅឲ្យ​ថៅកែ​ជាតិ​ម៉ាឡេស៊ី ប៉ុន្តែ​មិន​បាន​ទម្លាយ​ឲ្យដឹង​នូវ​ទំហំ​ទឹកប្រាក់​ឡើយ​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បាន​ជា​ថៅកែ​ចាស់​អាច​លក់​ពេល​កំពុង​មាន​ការប្តឹង​ផ្តល់​គ្នា​ជាមួយ​បុគ្គ​លឹក​ចាស់​មិនទាន់​ចប់​នោះ​ឡើយ​?​។​

​លោក Bill Clough បានបញ្ជាក់​ថា ថៅកែ​ថ្មី​ឈ្មោះ​Sivakumar G. ( Siva ) ដែល​បាន​ទិញ​យក​កាសែត Phnom Penh Post គឺជា​អ្នកសារព័ត៌មាន​ដ៏​ល្បីល្បាញ និង​ដ៏​មាន​បទពិសោធន៍ ហើយក៏​ជា​តំណាងឲ្យ​ក្រុមហ៊ុន​វិនិយោគទុនដ៏​ធំ​របស់​ម៉ាឡេស៊ី​។​

​លោក Bill Clough បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ដោះស្រាយ​រួចរាល់​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ពន្ធដារ ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កន្លងមក ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ចំណែក​ករណី​នៅ​តុលាការ ដែល​អតីត​បុគ្គ​លឹក​ជាន់ខ្ពស់​ជនជាតិ​បរទេស បាន​ប្តឹង​ទាំរ​សំណង​ការងារ​ជាង​២០​ម៉ឺន​ដុល្លារ​នោះ កំពុង​បន្ត​ដោះស្រាយ នៅ​តុលាការ ។​ក្រុមហ៊ុន​មុន បានបញ្ជាក់​ថា ការអនុវត្ត​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវបាន​ផ្អាក​រង់ចាំ​តុលាការ​កំពូល ជម្រះ​បណ្តឹងឧទ្ធរណ៍​។​គិត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ អស់​រយៈពេល ២៦ ឆ្នាំ​ហើយ សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចាប់តាំងពី​បង្កើត​ដំបូង​ដោយ​លោក​ម៉ៃ​ខឹល​ហេល​( Michael Hayes) នៅ​ឆ្នាំ​១៩៩២​។​

​នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន Post Media បាន​ទិញ​កាសែត​ភ្នំពេញ ពី​លោក​ម៉ៃ​ខឹល​ហេល​( Michael Hayes) ហើយ​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​នូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​នៅ​ឆ្នាំ​២០០៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​។​

​ជា​ប្រតិកម្ម​នឹង​ការបណ្ដេញ​លោក កៃ គឹម​សុង ពី​តួនាទី​និពន្ធ​នាយក កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បុគ្គលិក​បរទេស​មួយ​ចំនួន​បាន​លាឈប់​ពី​ការងារ ចំណែក​បុគ្គលិក​ខ្មែរ​វិញ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ថៅកែ​ថ្មី​។​គេ​មិនដឹងថា​តើ​កិច្ចសន្យា​កាសែត​ភ្នំពេញ​ប៉ុស្តិ​ជា​មួយ​លោក​កៃ​គឹម​សុង​មាន​អ្វី​ខ្លះ​នោះ​ទេ​។​តែ​ការ​បណ្តាញ​ចេញ​ចឹង​ដាច់ខាត​ត្រូវតែ​មាន​សំណង​!៕

 

Filed in: ព័ត៌មានជាតិ