សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ប៉េអឹម​ស្នាក់ការ​២២៥​ជា​មនុស្ស​រកលុយ​ពី​បទល្មើស​ព្រៃឈើ​មក​លេងល្បែង​!?

មេ​ប៉េអឹម​ស្នាក់ការ​២២៥​ជា​មនុស្ស​រកលុយ​ពី​បទល្មើស​ព្រៃឈើ​មក​លេងល្បែង​!?

កំពង់ធំ ៖ លោក រី​វណ្ណ​រិទ្ធ មេ​ស្នាក់ការ​សន្តិសុខ​២២៥​ត្រូវបាន​គេ​រកឃើញ​ថា​ជា​មនុស្ស​ញៀន​ល្បែងស៊ីសង​ជល់​មាន់​។​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ឆ្នាំ​២០១៨ កម្លាំង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ចុះ​បង្ក្រាប​វង់ ល្បែងស៊ីសង​ជល់​មាន់ បៀ អាប៉ោង​មួយកន្លែង នៅ​ចំណុច​ភូមិ​ខោស ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​រកឃើញ​ភស្តុតាង​ថា​លោក​រី​វណ្ណរិ​ទ្ធ​មេ​ស្នាក់ការ​សន្តិសុខ​២២៥​ក្នុងនាម​ជា​សមត្តកិច្ច​បាន​ឃុប​ឃឹត​ជាមួ​យវង់​ល្បែងស៊ីសង​។
ព្រោះ​នៅ​ក្នុង​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​រឹបអូស​យកបាន​ម៉ូតូ​ចំនួន​៦០ គ្រឿង​រថយន្ត​ពួក​ញៀន​ល្បែង​និង​ជា​មេបន​ចំនួន​៥​គ្រឿង ។​ក្នុង​នោះ​អ្វី​ដែល​ជា​ការភ្ញាក់ផ្អើល​គឺមាន​ឡាន​របស់​លោក​រី​វណ្ណ​រិទ្ធ​មួយគ្រឿង ម៉ាក​truper ពាក់​ស្លាក់​លេខ ខ ម ផងដែរ​។​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ធ​បានអោយដឹងថា​ដោយសារ​ចូលចិត្ត​ល្បែងស៊ីសង លោក​រី​វណ្ណ​រិទ្ធ ដែល​ជា​មេ​ប៉េអឹម​ស្នាក់ការ​២២៥ គាត់​បាន​អោយ​កូនចៅ​ដើរ​ទារលុយ​ពី​អ្នកប្រព្រឹត្ត​បទល្មើស​ដឹកឈើ​ដើម្បី​យក​មក​លេង​ល្បែងស៊ីសង​នេះ​តែម្ដង ។​ ដោយសារ​មាន​សម​ត្តិ​ច្ច​ញៀណ​ល្បែង​ចឹង ប្រជា​ពលរដ្ធ​ដែល​រស់​នៅ​មូលដ្ឋាន​នោះ​បានឲ្យដឹង​ថា​ពួកគាត់ មាន​ការព្រួយបារម្ភ​ពី បញ្ហា​អសន្តិសុខ ព្រោះ​អី​សមត្តកិច្ច​នៅ នៅ​មូលដ្ឋាន​គេ​រវល់​តែ​លេងល្បែង ។​មិនអាច​សុំ​ការពន្យល់​ពី​លោក​រី​វណ្ណរិ​ទ្ធ​មេ​ស្នាក់ការ​សន្តិសុខ​២២៥​ពី​សេចក្តី​រាយ​លា​រណ៍​បានឡើយ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ជាមិនខាន​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់