សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន ៖ ការអំពាវនាវ​របស់​លោក សម រង្ស៊ី ជា​អំពើ​ល្មើសច្បាប់ និង​រំលោភ​សិទ្ធិ​បោះឆ្នោត​

​សម្តេច ហ៊ុន សែន ៖ ការអំពាវនាវ​របស់​លោក សម រង្ស៊ី ជា​អំពើ​ល្មើសច្បាប់ និង​រំលោភ​សិទ្ធិ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​ថ្លែង​រិះគន់​ចំពោះ​លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ថា សកម្មភាព​នោះ​ជា​អំពើ​ល្មើសច្បាប់ និង​រំលោភ​លើ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​។ សម្តេច​ថ្លែង​សាធារណ​បែបនេះ ខណៈ​ដែល​សម្តេច​អញ្ជើញ​បើក​ការដ្ឋាន​ពង្រីក និង​លើក​កម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ​។​

​សម្តេច ហ៊ុន សែន បានលើកឡើង ផងដែរ នូវ​អ្វី​ដែល​លោក សម រង្ស៊ី និយាយថា ការបោះឆ្នោត​នៅ​កម្ពុជា​នឹង​ពុំ​មាន​ការគាំទ្រ​ពី សហគម៍​អន្តរជាតិ សំខាន់​អង្គការសហប្រជាជាតិ​នឹង​ព្យួរ​កៅអី​របស់​កម្ពុជា​នៅ​អង្គការ​សហ ប្រជាជាតិ​ថែមទៀត​។​

​សម្តេច​ឆ្លើយ​តប​ថា តើ​ស្អី​ទៅ​ជា​សហគមន៍​អន្តរជាតិ​, តើ​ការបោះឆ្នោត គ្រប់​ប្រទេស​ទាំងអស់​លើ​សកលលោក​នេះ ត្រូវតែ​មាន​ការគាំទ្រ​ពី​អន្តរជាតិ​មែនឬ​? តើ​អង្គការសហប្រជាជាតិ​ចេះ​តែ​ដក​កៅអី​ដោយ​ស្រួយៗ ឬ ខណ​ដែល​កម្ពុជា កំពុងតែ​មាន​សហ​ប្រតិ​បបត្តិការ​ជាមួយ​អន្តរជាតិ​ជាច្រើន​ប្រទេស​នោះ ។​

​សម្តេច​ថា ពួកគេ ពូកែ​តែ​រឿង​ភូតភរ​ប៉ុណ្ណោះ ទោះបីជា​បរាជ័យ​ជា​បន្តបន្ទាប់​ក៏​ដោយ រហូត​គេ​ភូត​ថា នឹង​មាន​ការចាប់ខ្លួន​សម្តេច​ថែម​ទៀត ។ ប៉ុន្តែ​សម្តេច​ថា ពុំ​មាន​អ្វី​កើតឡើង​ដូច ពួក​ភូតភរ​របស់​ក្រុមប្រឆាំង​នោះឡើយ ។ សម្តេច​បញ្ជាក់​ជា​ថ្មី​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ពុំ​មាន​ការកែប្រែ​នោះឡើយ ខណៈ​ដែល​គណបក្ស​នយោបាយ​កំពុង​ចុះ​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជា​បន្តបន្ទាប់​។​

​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន ក៏​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដល់​កងកម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់ រាល់​សកម្មភាព​គណបក្ស​នយោបាយ​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ។​

​សម្តេច​បញ្ជាក់ថា សកម្មភាព​របស់​គណ​បក្ស​នយោបាយ​ទាំង​នោះ​រួម​មាន​ការចុះ​ហត្ថ លេខា​លើ​លិខិតស្នាម​ផ្សេងៗ​របស់​គណបក្ស​នយោបាយ ការប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ផ្តិតមេដៃ លើ​ការបំពេញ​បែបបទ​គណ​បក្សនយោបាយ​, ការលើក​ស្លាក​គណបក្ស​នយោបាយ រួមទាំង សកម្មភាព​ឃោសនា អំឡុង​ពេល​ឃោសនាបោះឆ្នោត​នាពេល​ខាងមុខ​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ