សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ មេឃុំ​គ្រាំង​ស្គារ​ចាស់​និង​ថ្មី​ឃុបឃិត​ជាមួយ ប្រជាជន​១១​គ្រួសារ​ទៀត​ក្លែង​ឯកសារ​លក់​ដី​រដ្ឋ​២១​ហិច​តា​អោយ​ក្រុមហ៊ុន​យក​លុយ​ចែកគ្នា​!!!

​បែកធ្លាយ មេឃុំ​គ្រាំង​ស្គារ​ចាស់​និង​ថ្មី​ឃុបឃិត​ជាមួយ ប្រជាជន​១១​គ្រួសារ​ទៀត​ក្លែង​ឯកសារ​លក់​ដី​រដ្ឋ​២១​ហិច​តា​អោយ​ក្រុមហ៊ុន​យក​លុយ​ចែកគ្នា​!!!

​កំពង់ឆ្នាំង ៖ ការណី​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ​នេះ​ដោយ​មាន​ប្រជាជន​ជាង​៨០​គ្រួសារ​ដំណាងអោយ​ប្រជាជន​ជាង​៣០០​គ្រួសារ​រស់នៅ​ក្នុង ភូមិ​ភ្នំ​តា​សាំ ឃុំ​គ្រាំង​ស្គា​រ ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង បាន​ជួបជុំគ្នា​ធ្វើការ​តវ៉ា​ទាមទារ​ដី​ចំនួន​២១​ហិច​តា​ដែល​លោក គង់ សំ​អ៊ី​ម អតីត​ជា​មេឃុំ​និង​បច្ចុប្បន្ន​ធ្លាក់​មក​ជា​ជំទប់​ទី​២​បាន​ឃុបឃិត​គ្នា​ ​ជាមួយ​លោក ប្រាក់ សុខឿន លោក​សៅ ខេ និង​មេឃុំ​គ្រាំ​ស្គា​បច្ចុប្បន្ន​គឺ​អ្នកស្រី កែវ យ៉ាន​ព្រមទាំង​ប្រជាពលរដ្ឋ​១១​គ្រួសារ​ទៀត​លួច​ក្លែង​ឯកសារ​លក់​ដី​រដ្ឋ​ចំនួន​២១​ហិកតា​ដែល​ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ចំណុច​អូរ​ក្រ​សា ឃុំ​គ្រាំង​ស្គារ​ទៅអោយ​ឈ្មួញ​កាលពី​ថ្ងៃ​ទី​១៤​មិនា​ឆ្នាំ​២០១៨​កន្លងទៅ​ដើម្បី​យកមក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​រួម​វិញ​។​

​លោក ចាន់ ក្រេត ដំណាង​ប្រជាជន បាន​រាបរាប់​ប្រាប់​អ្នក​យក​ពត៌យើង​ដឹងថា​៖​ដើមឡើយ​ដី​នៅ​ចំណុច​អូរ​ក្រសារ​នេះ​ជា​ដី​សហគមន៍​មាន​ចំនួន​៧៣០​ហិកតា​។​ក្រោយមក​នៅក្នុង​ឆ្នាំ​២០១៧​ដី​នេះ​ក៍​បាន​ប្រគល់​មក​អោយ​ប្រជ​ន​ជា​អ្នកកាន់កាប់​វិញ​។​ពេល​នោះ​ក្រុម​ប្រជាជន​ក៍​បាន​ធ្វើការ​វាស់វែង​ឃើញ​នៅសល់​ត្រឹមតែ​១៤២​ហិកតា​តែ​ប៉ុណ្ណោះ​។ ស្រាប់តែ​មាន​ប្រជាជន​១១​គ្រួសារ​បាន​អះអាង​ថា​៖​ក្នុង​ដី​១៤២​ហិកតា​នោះ​គឺ​មាន​ដី​២១​ហិកតា​ជា​របស់​ខ្លួន​ដែល​មាន​ប្លង់​ត្រឹមត្រូវ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​និង​ឃុំ​។​

​ពេលលឺ​ដូច​ច្នោះ​ប្រជាជន​ជាង​៣០០​គ្រួសារ​ក៍​បាន​ធ្វើ​ការទា​ម​ទារ​អោយ​អ្នក​ទាំង​១១​គ្រួសា​នោះ​ប្រគល់​ដី​ទាំង​២១​ហិកតា​នោះ​មក​ធ្វើ​ជា​សម្បត្តិ​រួម​វិញ​។​កា​និយាយ​ច​ចា​គ្នា​បាន​អូសបន្លាយ​ជា​យូ​ខែ​លុះ​រហូត​មកដល់​ម៉ោង​ប្រហែល​ជា​9​ព្រឹក​ថ្ងៃ​ទី​១៤​មិនា​២០១៨​ក្រុម​ប្រជាជន​ទាំង​១១​គ្រួសារ​ក៍​បាន​យល់ព្រម​ធ្វេី​កិច្ចសន្យា​ប្រគល់​ដី​២១​ហិច​តា​នោះ​មក​ជា​សម្បត្តិ​រួម​វិញ​ដែល​មាន​អាជ្ញាធរ​ភូមិ​និង​ឃុំ​ជួយ​ដឹងលឺ​ព្រមទាំង​មាន​ការឯកភាព ផង​។​

​លិខិត​ប្រគល់​ដី​ទាំង​២១​ហិច​តា​នោះ​ប្រជាជន​ទាំង​ជាង​៣០០​គ្រួសារ​មិន​បាន​ពិនិត្យ​ទេ​ដោយ​ជឿជាក់​លើ​អាជ្ញាធរ​ភូមិ​និង​ឃុំ​ជា​អ្នករៀបចំ​។ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង នៅ​ថ្ងៃ​ដដែល​នោះ​ស្រាប់តែ​បែកធ្លាយ​ឯកសារ​ថា​លោក គង់ សំ​អ៊ី​ម អតីតៈ​មេឃុំ​គ្រាំង​ស្គាតែ​បច្ចុប្បន្ន​ធ្លាក់​មក​ជំទប់ទី​2​និង​បក្សពួក​មាន​មេភូមិ​និង ឃុំ​បាន​ធ្វើលិខិត​លក់​ទិញ​ជាមួយ​ឈ្មួញ​ដែល​មាន​ចុះហត្ថលេខា​ពី​មេ​ភូមិ​នៅ​រសៀល​ថ្ងៃ​១៤​មិនា​២០១៨​ថ្ងៃ​ដដែល​និង​មេឃុំ​ស៊ីញ៉េ​នៅ​ថ្ងៃទី​១៥​មិនា​ឆ្នាំ​២០១៨​វាយ​ត្រា​ឡើង​ក្រហមឆ្អៅ​។​

​ពេល​ដឹង​ថា លោក​គង់ សំ​អ៊ី​ម និង​បក្សពួក​មាន​ភូមិ​ឃុំ​និង​ប្រជាជន​១១​គ្រួសារ​លេងល្បែង​ឆ្ពិន​ភ្នែក​ដាក់​ពួកគាត់​បែបនេះ ប្រជាជន​ទាំង​ជាង​៣០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​ភ្នំ​តា​សាំ​ឃុំ​គ្រាំង​ស្គារ​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​គឺ​កើតទុក្ខ​មិន​សុខចិត្ត​ទេ​គឺ​ពួកគាត់​ទាមទា​ដី​២១​ហិកតា​នោះ​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​រួម​វិញ​។​ករណី​នេះ​លោក គង់ សំ​អ៊ី​ម បាន​បំភ្លឺថា​ពិតជា​បាន​លក់​មែន​ដោយសារ​ប្រជាជន​ទាំង​១១​គ្រួសារ​ដែល​មាន​ប្លង់​កាន់កាប់​នោះ​បាន​ផ្តិតមេដៃ​ប្រគល់​សិទ្ធិ​ជូន​គាត់​សំរាប់​លក់​អោយ​ឈ្មួញ​ជំនួស ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់