សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លី​តុលា​ដោយសារ​មេគ​យ​ចល័ត​ម៉ា​ស្រុក​ខ្មែរ​កាន់ជើង​ហ៊ាន​គោះ​ផង​បាញ់​ផង​នៅ​រតនៈគីរី​!

លី​តុលា​ដោយសារ​មេគ​យ​ចល័ត​ម៉ា​ស្រុក​ខ្មែរ​កាន់ជើង​ហ៊ាន​គោះ​ផង​បាញ់​ផង​នៅ​រតនៈគីរី​!

ខេត្ត​រតនគីរី ៖ តើ​លោក​គុណ​ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​ដឹង​ពី​ទង្វើ មិន​ប្រក្រតី​របស់​លោក លី តុលា មន្ត្រី​គយ​ចល័ត​នៅ​ខេត្តរតនគិរី​ទេ​?​។​ថ្មីៗ​នេះ លោក​លី​តុលា​មន្ត្រី​គយ​ចល័ត​ដែល​ឈរជើង​ក្នុង​ខេត្ត​រតនគិរី​ដែល​ចាយលុយ​ដូច​ក្រដាស បាន​បាញ់បោះ​សេរី​ផ្អើល​អ្នកស្រុក ។​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា ថ្មីៗ​នេះ​ ​ក្រោយ​ពេល​លោក លី តុលា ប្រើ​កាំភ្លើង​បាញ់បោះ យ៉ាង​អនាធិបតេយ្យ ក៏​ត្រូវបាន​ឃាត់ខ្លួន​យកមក​ធ្វើ​កំណត់ហេតុ ប៉ុន្តែ​ត្រូវបាន​មេ​គយ​ចល័ត ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​អន្តរាគមន៍ ឲ្យ​រួចផុត​ពី​ការឃាត់ខ្លួន​។​

​លោក លី តុលា មន្ត្រី​គយ​ចល័ត​ខេត្តរតនគិរី គេ​ដឹងថា​:​មាន​អំណាច​យ៉ាង​ធំធេង ក្នុង​ការប្រមូល​លុយ ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ ទៅ​ស្រុក​យួន ក៏ដូចជា​ប្រមូល​លុយ​ពី​ឈ្មួញ ដែល​ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​ខុសច្បាប់ ពី​ទឹកដី​យួន​ចូល​ទឹក ដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

​តាមរយៈ​អំពើពុករលួយ​បែបនេះ ហើយ​ទើប​លោក លី តុលា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន ក្នុង​មួយ​ខែៗ​ហើយ​ជិះ​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​ល្អ តែ​បែរជា​មាន​ចរិត​មិនសូវ​ថ្លៃថ្នូរ​។​

​ដោយសារ​តែ​ប្រមូល​លុយ បាន​យ៉ាងច្រើន នៅលើ​ផ្លូវជាតិ​លេខ​៧៨ ទើប​លោក លី តុលា ផឹកស៊ី​អាវាសែ​ចាយលុយ ដូច​ក្រដាស​ដើម្បី​បង្ហាញ ពី​ភាព​ហ៊ី​ហា​របស់ខ្លួន​ដោយ​គ្មាន​គិតគូរ ពី​សេចក្ដី​អៀនខ្មាស​ឡើយ​។​

​ប្រការ​នេះ​បញ្ជាក់ថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក លី តុលា ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ប្រមូល​លុយ​តាម​ច្រើន​រូបភាព ដោយ​គ្មាន​ខ្លាច ក្រែង​អ្វី​ទាំងអស់ ហើយក៏​មិន​ខ្វល់​ពី​ការរិះគន់​ជុំ​ទិស​នោះទេ​។​

​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង​ព្រោះ​លោក លី តុលា មន្ត្រី​គយ​ចល័ត​ខេត្តរតនគិរី ឡើងដៃ​ណាស់​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី​បទល្មើស​ដែល​កើត ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧៨ យ៉ាង​គឃ្លើន ហើយ​ហ៊ាន​ប្រើ​កាំភ្លើង​បាញ់បោះ​សេរី អ​នា​ធិប តេ​យ្យ​បំផ្លាញ​សន្តិសុខ​សង្គម​និង​សន្តិភាព​តែ​បែ​ជា​អាច​គេចផុត​ពី​ការផ្ដន្ទាទោស​តាម​ច្បាប់​យ៉ាង​ក្រអឺត ក្រ​ទម ទៅវិញ​?៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់