សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អ៊ុក អៀង ក្រឡាបញ្ជី​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង និង លោក កឹក ហៃ ប្រធាន​សហគមន៍ ការពារ ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​ខ្លាំង​មែន​!

​លោក អ៊ុក អៀង ក្រឡាបញ្ជី​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង និង លោក កឹក ហៃ ប្រធាន​សហគមន៍ ការពារ ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​ខ្លាំង​មែន​!

ខេត្ត​កំពង់ឆ្នាំង : ដីព្រៃ​លិច​ទឹក​នៅ​ក្នុង​កន្លែង​អភិរក្ស ឡូត៍ លេខ (១០ A)​ដែល​ជា​ជំរក​ត្រី​រាប់រយ​ប្រភេទ​ពង​កូន​នា​រដូវ​ទឹក​ឡើង​កំពុង​ទទួល​រង​នូវ​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​ពី​សំណាក់​ជន​ខិលខូច​មាន​លុយ​ហើយ​មាន​អំណាច​មួយចំនួន​តូច​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ទន្ទ្រាន​យក​នៅលើ​ទឹកដី​ស្រុក​កំពង់លែង ដោយ​គ្មាន​ញញើត​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ស្រុក​កំពង់​លែង​មាន​កា​រិះគន់​ចំពោះ​សមត្ថកិច្ច​ជំនាញ​តាំង​ថ្នាក់​ស្រុក​រហូត​ដល់​ខេត្ត​ដែល​ពុំ​មាន​វិធានការ​ណាមួយ​ក្នុងកា​រទ​ប​ស្កាត់​និង​បង្ក្រាប​ជនខិលខូច​ដែល​ហ៊ាន​យក​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​រាប់សឹប​ហិកត្តា​ជា​រៀងរាល់​ឆ្នាំ​យក​ធ្វើ​ជាដី​កម្ម​សិទ្ធ​។​

​ប្រជាពលរដ្ឋ គាត់​ខ្លាចញញើត​និង​ច្បាប់​ស្តីពី​ជលផល​ពួកគាត់​បាន​ត្រឹម​តែ​ឈរ​មើល​គេ​ឈូសឆាយ​និង​សោកស្តាយ​ដីព្រៃ​ទាំងនោះ​ដែល​កំពង់​បាត់បង់​តែប៉ុណ្ណោះ​។​ប្រភព ព័ត៌មាន ពី សហគមន៍​តូចតាច​ដែល ឈរជើង​ការពារ​នៅក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ និង ប្រជា​ការពារ​ព្រៃ​អភិរក្ស​បានឲ្យ ដឹងថា សព្វថ្ងៃនេះ ទាំង​ព្រៃ​លិច​ទឹក​ទាំង​ត្រី​មេ​ពូជ កំពង់​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ព្រោះ​មាន​អ្នកប្រព្រឹត្ត ឈ្មោះ លោក អ៊ុក អៀង ជា​ក្រឡាបញ្ជី​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង លោក កឹក ហៃ ប្រធាន​សហគមន៍​នេសាទ​ដែល​គ្រប់គ្រង​ពីរ​ឃុំ គឺ ឃុំ ស្វាយ​រំពារ និង ឃុំ សំរោង​សែន ។​

​ដីព្រៃ​លិច​ទឹក​ទាំងនោះ​នៅ​ត្រង់​ចំណុច ( ពាម រះ​ធំ )​ចំណុច ខាងលិច​និង​ខាងជើង​ជាប់​មាត់​បឹង ( អន្ទិល​បាយ​ឡៅ ) ដែល​ស្ថិត​ក្នុង​ឃំ​ុ​ចំនួន​ពីរ គឺ ឃុំ ស្វាយ​រំពារ និង ឃុំ​សំរោង​សែន​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង ។​

​ប្រជាពលរដ្ឋ​និយាយថា​៖​លោក កឹក ហៃ ប្រធាន​សហគមន៍​ដែល​គ្រប់គ្រង​ចំនួន​ពីរ​ឃុំ​បាន ឃុបឃិត​គ្នា​បើកដៃ​ឲ្យ លោក អ៊ុក អៀង យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹកជា​រៀងរាល់ឆ្នាំ​ដើម្បី​ចែក​ប្រយោជន៍​គ្នា ។ លោក កឹក ហៃ អាង​ខ្លួន​ជា​ប្រធាន​សហគមន៍ ហ៊ាន​ប​បើកដៃ​ឲ្យ ក្រុម​ជនល្មើស​ចូល​អូស​អួន​ក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ជា​រៀងរាល់​យប់ ផ្គើន​និង​អនុសាសន៍ របស់ សម្តេច​ដែល​បាន​ដាក់ចេញ (៩ ចំណុច ) កន្លងមក កូនចៅ​សហគមន៍​និង​ប្រជា​ការពារ​ព្រៃ​លិច​ទឹក ធ្លាប់​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ក្នុង​មូលដ្ឋាន​ដែរ​តែ​គ្មាន​ប្រសិទ្ធិភាព​នោះឡើយ​។​

​សារព័ត៌មាន​យើង​បាន​ចេញ​ផ្សាយ​ម្តង​ហើយ​រឿង​បទល្មើស​ដែល​កើត​មាន​ទាំងអស់​នៅ​ចំណុច​ខាងលើនេះ តែ​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ទាំង​ចៅហ្វាយខេត្ត​និង​នាយក​មន្ទីរ​កសិកម្ម​ខេត្ត​ហាក់ដូចជា​មិន​អើពើ​ចាប់អារម្មណ៍​ឡើយ​មិនដឹងថា​ពួកគេ​ខ្លាច​លោក​អ៊ុក អៀង និង លោក កឹក ហៃ​ឬ​ចែក​ប្រយោជន៍​គ្នា​នោះ​ទេ​បាន​ជាចឹង​នោះ​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់