សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​វឹក​ពីសី​មេភូមិ​អូរ​ខ្លាឃ្មុំ បង្កើត​វត្ត សំរាប់ធ្វើ​អាជីវកម្ម​?

លោក​វឹក​ពីសី​មេភូមិ​អូរ​ខ្លាឃ្មុំ បង្កើត​វត្ត សំរាប់ធ្វើ​អាជីវកម្ម​?

ឧត្តរមានជ័យ ​៖ ​ជំនឿ​សាសនាព្រះពុទ្ធ​បាន​ធ្លាក់ចុះ ដោយសារ​លោក​វឹក​ពី​សី មេ​ភូមិ​អូរ​ខ្លា​ឃ្មុំ សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ខេត្តឩត្ដរមានជ័​យ ។​មាន​ប្រជាពលរដ្ឋ​៤​ទៅ​៥​នាក់ ឲ្យ​អដឹង​ថា វត្ត​សុវណ្ណ​គី​រី​សី​ម៉ារ ហៅ​វត្ត​អូរ​ខ្លាឃ្មុំ បាន​បង្កើត​ឡើង​ជិត​១០​ហើយ តែ​មិនឃើញ​រីកចម្រើន​អ្វី​ជា​ដុំកំភូន​អ្វី​សោះ ។ មូលហេតុ​ដោយសា​មេ​ភូមិ​ទៅ​និមន្ដ​លោក​ពី​ខេត្ត​ឆ្ងាយៗ​មក​គង់នៅ​ហើយ​ខ្លួន​គេ​ជា​មេភូមិ​តែងតាំង​ខ្លួនឯង​ជា​គណះកម្មការ គ្រប់គ្រង​ប្រាក់​ចំណូល​ទាំងអស់​ចាត់ចែង​តាម​អំពើ​ចិត្ត មិន​សួរនាំ​តាជី​យាយជី​ទេ ។​សព្វថ្ងៃ​លោក​សង្ឃ​គង់នៅ​មួយ​អង្គ​ឯង ម៉ង់ៗ​ក្នុង​វត្ត​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ដោយសារ​ព្រះសង្ឃ​ព្រះនាម ភាន់ មិន​មាន​ការ​ទំនាក់​នង​ល្អ​ជាមួយ​អ្នកស្រុក គួបផ្សំ​និង​គេ​ស្អប់​មេភូមិ​មិន​ចង់​ធ្វើ​បុណ្យ​ជាមួយ ។​

​វត្ត​កើត​ជិត​១០​ឆ្នាំ ដូរ​ព្រះគ្រូ ចៅអធិការ​ជិត​១០​អង្គ​ហើយ ដែរ​។​១ មក​គង់​នៅ​មុន​គេ​ព្រះនាម ឈាន ២​ព្រះនាម ដេត ៣​ព្រះ​អង្គ​និមន្ដ​មក​ពី​ប៉ោយប៉ែត ៤​ព្រះនាម ពូ​ល​ខ្លឹម ៥​ព្រះនាម ភាន់ ៦​ព្រះនាម រ៉ុល ៧ ព្រះនាម យ៉ាន ភាន់ គង់​នៅ​សព្វថ្ងៃ ។​

​សូមបញ្ជាក់​ថា ព្រះសង្ឃ​៧​អង្គ​លោក​វឹក​ពីសី​និមន្ដ​មកពី​ខេត្ត​ឆ្ងាយ ហើយ​លោក​ពីសី​តែងតាំង​ព្រះអង្គ ធ្វើ​ជា​ព្រះ​គ្រូ​ចៅអធិការ​តែ​ខ្លួនឯង លោក​វឹក​ពីសី​ប្រើ​ឥទ្ធិពល​គៀបសង្កត់​ព្រះសង្ឃ​ឲ្យធ្វើតាម​រូបគេ ព្រះសង្ឃ​គង់​នៅ​មិន​កើត​និមន្ដ​ចេញពី​វត្ត ។ ចំណែក​ព្រះអង្គ​ខ្លឹម និមន្ដ​មកពី​ខេត្ត​កំពង់ធំ ត្រូវ​ប៉ាក់​រ៉ា​ជិក មាន​ស្រី​ផឹកស្រា ជក់​ញៀន​ញៀន និង​លួច​បំបួស​សង្ឃ​មិនមាន​គ្រូឩប​ឈៀ ព្រះអង្គ​ខ្លឹម​ក៏ ត្រូវ​ប្រជាពលរដ្ឋ​បណ្តេញចេញ​ពី​វត្ត ។​

​ព្រះអង្គ​ពេជ្រ​បួ​យ ព្រះគ្រូ​ចៅអធិការ​វត្ត​គី​រី​មង្គល​អូ​ស្មាច់ និង​ជា​ព្រះ​បាឡាត់​គុណ​ខេត្ត មាន​សង្ឃដីការ វត្ត​ដែល​វេរ​ប្រគេន​ព្រះសង្ឃ​ហើយ​ជា​របស់​សង្ឃ មិនមែន​វត្ត​មេភូមិ​ទៀត​ទេ តែបើ​មេភូមិ​នៅ​ប្រកាន់​ថា​វត្ត ខ្លួន​ជា​អ្នក​កសាង ដូច្នេះ​វត្ត​ណឹងដាក់​ឈ្មោះ​មេ​ភូមិ​ទៅ ។​

​ព្រះអង្គ​សង្សី​ព្រះ​អនុគុណ​ក្រុង​សំរោង ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​ដែល​តែងតាំង សង្ឃ​អង្គ​ណាមួយ ធ្វើ​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​អូរ​ខ្លាឃ្មុំ​ឡើយ ព្រះអង្គ​ដឹង​ថា​វត្តណឹង​ព្រះសង្ឃ​គង់​នៅ​មិន​បាន ។​លោក​ហុង​សុផាត ប្រធាន​ធម្មការ​សាសនា​ក្រុង​សំរោង​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា លោក​ដឹង​វត្ត​អូរ​ខ្លាឃ្មុំ​មានរឿង​មិនចេះចប់​ទេ តែ​មិន​មាន​អាចា​រ​គណះកម្មការ មកប្ដឹង​ឫ​រាយ​ការ​ឡើយ ដូច្នេះ​លោក​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់ និង​ហៅ​មន្ត្រី​ពាក់ពាន់ ចុះ​ទៅ​ដោះស្រាយ ។​

​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូ​ស្មាច់ ឲ្យដឹងថា ចាំ​លោក​ហៅ​ភាគី​ពាក់ពាន់​មក​ប្រជុំ​ដោះស្រាយ ។​លោក​វឹក​ពីសី​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា គ​ណះកម្ម​អ្នកនិមន្ដ​ព្រះសង្ឃ​មក​គង់នៅ​ក្នុង​វត្ត ហើយ​ព្រះ​ស​ង្គ​នៅ​មិន​បាន​ដោយសារ លោកសង្ឃ​គ្នាន​វិន័យ ដើរ​បិណ្យបាត​តាមតែ​អំពើ​ចិត្ត ធ្វើឲ្យ​ខូច​វត្ត ហើយ​ក្នុង​វត្ត​អត់​សេរ​វា​ឥន​ធី​ណេត លេង​ហ្វេ​ក​ប៊ុកមិន​កើត ត្រឡប់​ទៅ​វិញ​មាន​អ្នកណា​ដេញ ឯ​ចំណែក​ព្រះសង្ឃ​ដែល​ល្អ​ត្រូវ​យាយ​តា​ទាំងអស់ណឹង​រក​រឿងលោក មិន​ឲ្យ​គង់​នៅ​កើត ។​

​លោក​ពីសី​បន្តថា លោក​ដកខ្លួន​ចេញពី​វត្ត​២​ឆ្នាំ​ហើយ តែ​បើ​ខ្ញុំ​មាន​ប្រាក់​នៅ​តែ​កសាង​វត្ត​ដែរ ។​ប្រជាពលរដ្ឋ​សុំ ទី​១​ឲ្យ​មេភូមិ​ឈប់​ត្រួតត្រា​វត្ត ។ ទី​២​សុំ​មន្ត្រី​សង្ឃ​តែងតាំង​ព្រះគ្រូ​ចៅអធិការ តាមច្បាប់ និង​បោះឆ្នោត​ជ្រើស​រើ​ក​អាចា​រ​គណះកម្មការ​សារជាថ្មី បើ​មិន​ដូច្នេះ​ទេ​ពួកគាត់​មិន​ចូល​វត្ត​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ