សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មនុស្ស​៥​នាក់​បាន​បាត់បង់​ជីវិត និង ២០​នាក់​ទៀត​កំពុង​សង្គ្រោះបន្ទាន់ សង្ស័យ​មក​ពី​ទឹក​

​មនុស្ស​៥​នាក់​បាន​បាត់បង់​ជីវិត និង ២០​នាក់​ទៀត​កំពុង​សង្គ្រោះបន្ទាន់ សង្ស័យ​មក​ពី​ទឹក​

ក្រចេះ ៖ ហេតុការណ៍​គ្រោះថ្នាក់​សង្គម​មួយ​បាន​កើតឡើង បណ្ដាលឲ្យ​មនុស្ស​ចំនួន ៥ នាក់ បាន​ស្លាប់​បាត់បង់​ជីវិត និង កំពុង​សង្គ្រោះបន្ទាន់ ចំនួន​ជាង​២០​នាក់​កំពុង​សម្រាក​ព្យាបាល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​អាកា​រះ​ធ្ងន់ធ្ងរ ខាង​សុខាភិបាល​សង្ស័យ​មកពី​ការប្រើ​ប្រា​សើ​ទឹក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៤​ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ហើយក៏​មាន​វត្តមាន លោក វ៉ា ថន អភិបាលខេត្ត​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​ជាក់ស្ដែង​ផងដែរ​។​

​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​បានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ម្សិល​រហូតដល់​ពេល​នេះ អ្នកស្លាប់​កើនឡើង​ដល់​ទៅ​៥​នាក់​ហើយ ចំណែក​អ្នករងគ្រោះ​ចំនួន​ជាង​២០​នាក់ តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ លោក​កំពុង​ចុះទៅ កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ ហេតុការណ៍​នេះ ហើយ​អ្នករងគ្រោះ​ទាំងនោះ​មាន​អាកា​រះ វិលមុខ ក្អួតចង្អោ ផ្សារ​ភ្នែក ថប់ដង្ហើម ។​

​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ឲ្យដឹងថា ករណី នេះ​ការសន្និដ្ឋាន​បឋម អាច​មក​ពី​ការប្រើប្រាស​ទឹក ព្រោះ​ពលរដ្ឋ​រស់នៅ​ម្ដុះនោះ​ប្រើប្រាស់​ទឹក អូរ ព្រែក អាច់មកពី​ការប្រើ​ថ្នាំ​បាញ់សម្លាប់​ស្មៅ ពេល​ភ្លៀង​មក​អាច​ជាតិ​ថ្នាំ​ហូរ​ចូក​ក្នុង​ទឹក​នោះ​។​

​លោក​បន្ត​ទៀត​ថា អ្នក​ដែល​រងគ្រោះ​ទាំងនោះ​និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នុំពេញ ដោយសារ​តែ​ជំងឺ​នេះ​មាន​អាកា​រះ​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន​ត្រូវ​បញ្ជូន​ទៅ​ភ្នុំពេញ ៕
​ដោយ កិះ ខន​

 

Filed in: ព័ត៌មានជាតិ