សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ប្រាជ្ញ ចន្ទ ឱ្យ​សមាជិក​សមាជិកា​យក​ចិត្ត​ទុក​ដាក់​មើលរ​បាយការណ៍ !

លោក ប្រាជ្ញ ចន្ទ ឱ្យ​សមាជិក​សមាជិកា​យក​ចិត្ត​ទុក​ដាក់​មើលរ​បាយការណ៍ !

ខេត្តបាត់ដំបង ៖ សន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ឆ្នាំសិក្សា ២០១៣ -២០១៤ ត្រូវបាន រៀប ចំពិធីបើកកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង ។

ក្នុងសុន្ទរកថា ស្វាគមន៍របស់លោក ងី សែន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថា សន្និបាតនាពេលនេះ គឺការបូកសរុបលទ្ធផលការបំពេញការងារលើវិស័យអប់រំក្នុងឆ្នាំសិក្សា២០១២-២០១៣ កន្លងមកនេះ នឹងលើកទិសដៅ អនុវត្តបន្ត ឆ្នាំ២០១៣-២០១៤ ដើម្បីឈានទៅសម្រេចផែនការយុទ្ធសាស្ត្រវិស័យ អប់រំឆ្នាំសិក្សា ២០១៤-២០១៨ បំណងធ្វើឱ្យបាន​សម្រេច ការអប់រំសម្រាប់ទាំងអស់នៅឆ្នាំ២០១៥ ។ លោក ងី សែន បានបញ្ជាក់ទៀតថា ក្នុងឆ្នាំសិក្សា២០១៣-២០១៤ នេះ សាលារៀន ចំណេះដឹងទូទៅសាធារណៈនៅទូទាំង ខេត្ត មាន ៩៨០ សាលាក្នុងនោះមត្តេយ្យសិក្សាសាធារណៈមាន ២៥៦ សាលាបឋម​សិក្សា​មាន ៦០៧ សាលា មាន ១៤៩គម្រោង ក្នុងនោះសាលារៀនចិន មាន ៧០សាលា ។ មធ្យមសិក្សាចំណេះ​ដឹងទូទៅ​សាធារណៈ​មានអនុវិទ្យា ល័យ ៩៤ សាលានឹងវិទ៉្យាល័យ ២៩សាខា ។ សាលារៀនចំណេះទូទៅសាធារណគ្រប់ភូមិសិកសាមានការកើន ឡើង​ជាឆ្នាំ សិក្សាមុន ។ សិស្សានុសិស្សគ្រប់ភូមិសិក្សាសរុប ២៣៧.១៣៨នាក់ ។

ខេត្តបាត់ដំបងមានគ្រឹះស្ថានបណ្តុះបណ្តាល ១កន្លែង គឺមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបង ដែលមានគរុសិស្ស ៥៤៧ នាក់ និងសាលាគរុកោសល្យវិក្រឹត្យការខេត្តមានគរុសិស្ស ២២៦នាក់ ។

ក្នុងនោះផងដែរ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តមានប្រសាសន៍ថា សន្និបាតអប់រំនាឆ្នាំនេះ គឺផ្តោតសំខាន់ ទៅលើការបង្ហាញ​ពី​លទ្ធផលការងារអប់រំក្នុងឆ្នាំ២០១២-២០១៣ និងបទបង្ហាញពីទិសដៅសម្រាប់អនុវត្តការងារ ឆ្នាំសិក្សាថ្មី ២០១៣-២០១៤ ដែល​ត្រូវដាក់ជូនសន្និបាតពិភាក្សាផ្លាស់ប្តូរយោបល់វាយតម្លៃឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់ទិសដៅ​វិធានការ​នឹងសកម្មភាព​ឱ្យបាន​សម​ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ នឹងរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ​ចតុកោណដំណាក់​កាលទី ៣ របស់រាជរដ្ឋាភិបាល ។ លោកបានផ្តាំ ផ្ញើដល់សមាជិក សមាជិកាទាំងអស់​មេត្តាយកចិត្តទុកដាក់​ចំពោះរបាយការណ៍ និងទិសដៅបន្តដែលថ្នាក់ដឹកនាំ មន្ទីរធ្វើបទបង្ហាញនាពេលនេះ  សូមឱ្យអង្គសន្និបាតទាំងមូលខិតខំរិះរកវិធានការបន្ត ៕

20131227dpn1

គណៈអធិបតី

20131227dpn1 (2)

លោក ងី សែន

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី