សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គំនរ​ឈើ​ជាង ២០០ កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ​ត្រូវបាន​បែកធ្លាយ​

គំនរ​ឈើ​ជាង ២០០ កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ​ត្រូវបាន​បែកធ្លាយ​

ខេត្ត​រតនគិរី​៖ គំនរ​ឈើ​សុ​ក្រំ​ជាច្រើន​កំណាត់ ត្រូវបាន​ក្រុម​ការងារ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ចុះមក​ផ្តិត​យក​រូបភាព​ឈើ​ជ្រុង​ប្រមាណ​ជាង​២០០​កំណាត់​ដែល​ក្រុមការងារ​អ្នកសារព័ត៌មាន ប្រទះ​ឃើញ​ឈើ ដែល​ឈ្មួញ​លាក់​ទុក​ពី​កន្លែង​ផ្សេង​គ្នា​នៅក្បែរ​អូរ ខាងក្រោយ​ប៉ុស្ពិ៍នគរបាល​រដ្ឋបាល​ឃុំ​សេដា កាលពី ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ។​

​តាម​ការ​ឲ្យដឹង​ពី​សមត្ថកិច្ច​សូម​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា ឈើប្រណិត​ទាំងអស់នេះ មាន​មុខកាត់​១៥​គុណ​១៥ និង​មាន​ប្រវែង​ចាប់ពី ២,៥០​ម៉ែត្រ ទៅ​៣,៥០​ម៉ែត្រ មាន​ចំនួន​ជាង​២០០​កំណាត់​ជា​ប្រភេទ​ឈើ​សុ​ក្រំ ដែល​ឈ្មួញ​បាន​ដឹក​ជញ្ជូន​យក​មក​លាក់ទុក​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​មក​ម្លេះ​ត្រូវបាន​បែកការ​។​

​ប្រភព​បន្តទៀតថា ឈើ​ទាំងអស់នេះ ត្រូវបាន​ក្រុម​ឈ្មួញ​មួយចំនួន​តូច​យក​មក​លាក់ទុក​ត្រៀម​ដឹកចេញទៅ​ប្រទេស​វៀតណាម​ដោយ​មាន​ការរាំងស្ទះ​ផុតកំណត់​កុំ​អី​ឈើ​ទាំងនេះ​ទៅ​ដល់​ប្រទេស​វៀតណាម​បាត់ទៅហើយ​។​

​ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណ​:​កម្ម​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ បញ្ជា​ឲ្យកម្លាំង​កងរាជអាវុធហត្ថ​ខេ​ត្ត​ចុះទៅ​ពិនិត្យ​ផងដែរ​។​

​បច្ចុប្បន្ន ឈើ​ទាំងអស់នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមូល​នឹង​ដឹកបញ្ជូន​ទៅ​ស្នាក់ការ​បរិស្ថាន​ស្រុក​លំផាត់​នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ច្បាប់​។​

​សូមបញ្ជាក់​ថា ចំនួន​ឈើ​ទាំងអស់​នោះ​នៅ​មិន​ទាន់​វាស់វែង​នៅឡើយ​ទេ ដោយសារ​សមត្ថកិច្ច​បា​ន​ប្រមូល​យក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​តែម្តង ៕
​ចាប សំអាន រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់