សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ

សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ

ក្រចេះ​៖ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដឹកនាំ​ដោយ​លោកជំទាវ យឹម ឆៃ​លីន ប្រធានកិត្តិយស សហកា​ជាមួយ​យុវជន ក ១៥៧ ដឹកនាំ​ដោយ​លោក មិត្ត ឆៃ​យុទ្ធ សហកា​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ក្រចេះ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។

​ដោយ​មាន​វត្តមាន​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​កុមារ ប្រមាណ​ជាង​១៥០០​នាក់ បាន​មក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជាង​១២​មុខ រួម​មាន​ជម្ងឺ​ទូទៅ​,​ជម្ងឺ​បេះដូង​និង​ជម្ងឺ​សរសៃឈាម​,​ជម្ងឺ​មនុស្ស​ចាស់​, ជម្ងឺ​ត្រចៀក ច្រមុះ​បំពង់ក​, ជម្ងឺ​ភ្នែក​, ជម្ងឺ​សើរ​ស្បែក​និង​កាមរោគ​, ជម្ងឺ​ផ្លូវចិត្ត​,​ជម្ងឺ​កុមារ​, ជម្ងឺ​សន្លាក់​និង​គីស​។​ល​។ ពី​ក្រុមគ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ខ្មែរ​ជំនាញៗ ព្រមទាំង​បរិក្ខារ​ពេទ្យ​ទំនើបៗ និង​ឱសថ​ល្អៗ​។

​លោក ហេង សុខ​គង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្នុង​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ មាន​វេជ្ជបណ្ឌិត គ្រូពេទ្យ​ខ្មែរ​ជំនាញៗ​និង​មាន​បទពិសោធន៍​ត្រឹមត្រូវ ហើយ​បំពាក់​ទៅ​ដោយ​បរិក្ខារ​ពេទ្យ​ទំនើបៗ ឱសថ​ល្អៗ​គុណភាព​ខ្ពស់​។​

​លោក​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​ថា​ក្រុម​គ្រូពេទ្យ​ទទួល​ការព្យាបាល​ជំងឺ​១២​មុខ ដែល​រួមមាន​ជំងឺ​ទូទៅ វះកាត់ ជំងឺ​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក សន្លាក់ ជំងឺ​កុមារ រោគ​ស្ត្រី និង​ពិនិត្យ​ផ្ទៃពោះ ជំងឺ​មាត់​ធ្មេញ ជំងឺ​ផ្លូវចិត្ត កាមរោគ និង​សើរ​ស្បែក ជំងឺ​ផ្លូវចិត្ត ពិនិត្យ​ឈាម ព្រមទាំង​ផ្តល់​ជូន​ថ្នាំពេទ្យ​ក្រោយ​ការព្យាបាល​។

​លោកជំទាវ យឹម ឆៃ​លីន បាន​មានប្រសាសន៍ថា ការចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ក្នុង​គោលបំណង ជួយ​លើកកម្ពស់​សុខភាព​ប្រជាជន ពិសេស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំណេញ​ពេលវេលា​ក្នុង​ការរក​ទទួលទាន និង​ធ្វើឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ​ជា​ប្រចាំ​ដោយ​មិន​ចាំបាច់​ចំណាយ​ទៅលើ​ការទិញ​ថ្នាំពេទ្យ និង​ទៅ​រក​គ្រូពេទ្យ និង​សន្សំសំចៃ​ថវិកា​បាន​ថែមទៀត​ផង​។
​លោកជំទាវ បាន​មានប្រសាសន៍​បន្ថែម​ថា ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្តល់​ក្តីស្រឡាញ់​ជូន​ដល់​កុមារ​កំព្រា​ដែល​ត្រូវ​ឪពុក​ម្តាយ​បោះបង់ចោល​។​

​លោកជំទាវ បាន​លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​។ ដោយឡែក ក្នុង​ភូមិសាស្ត្រ ខេត្ត​ក្រចេះ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​លើក​ទី​២ ហើយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៥០០​នាក់ បាន​មក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​សម្ព័ន្ធ​គ្រួ​ពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕
ដោយ ម៉ែន​បូរិទ្ធ​

Filed in: ព័ត៌មានជាតិ