សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​កាំ​កុងត្រួល​ត្រួតពិនិត្យ​វេច​ខ្ជប់​ស្រាប់ និង​ម្ហូបអាហារ​ផ្សារ​សែន​មនោ​រម្យ​

មន្ត្រី​កាំ​កុងត្រួល​ត្រួតពិនិត្យ​វេច​ខ្ជប់​ស្រាប់ និង​ម្ហូបអាហារ​ផ្សារ​សែន​មនោ​រម្យ​

ដើម្បី​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នកប្រើប្រាស់ លោក​ចាន់ វាសនា ប្រធាន សាខា​កាំ​កុងត្រួល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ត្រួត ពិនិត្យ​ផ្តោត​ទៅ លើ​ទំនិញ​វេច​ខ្ជប់​ស្រាប់ ទំនិញ​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ទំនិញ​គ្មាន អនាម័យ និង​ទំនិញ​គ្មាន​សុវត្ថិភាព ការត្រួតពិនិត្យ​នេះ បាន​ធ្វើឡើង​នៅ​ផ្សារ​សែន​មនោ​រម្យ ក្រុង​សែន មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភះ ឆ្នាំ​២០១៦​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នោះ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក ចាន់ វាសនា បានឲ្យដឹងថា គឺ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​វេច​ខ្ជប់​ស្រាប់ ទំនិញ​ហួស​កាលបរិច្ឆេត​ប្រើ ប្រា​ស់ ទទឹម​នឹង​នោះ​មន្ត្រី​កាំ​កុង​ត្រួលបាន​ធ្វើតេស្ត​បឋម​លើ​ស្ករត្នោត (Sodium Hydro Sulfitte ) និង​ធ្វើតេស្ត​លើ​បង្គារ ម៉ឹក សាច់ក្រក ត្រីងៀត ស​សៃ​គុយទាវ មី នំ​បញ្ចុក យី​ហ៊ឺ ក្រៀម មី​សួរ  ដើម្បី​រក​សារធាតុ​គីមី (Borax) ជា​លទ្ធផល​ពុំ​មាន​ទេ ហើយ​បាន​ធ្វើតេស្ត​រក ជាតិ Iodine នៅក្នុង​អំបិល​។

​បន្ទាប់មក​បាន​ពិនិត្យ​ទៅលើ​ទំនិញ​ហួស​កាលបរិច្ឆេទ​នៃ ប្រើប្រាស់​ហើយ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ពិនិត្យឃើញ​ប្រេងឆា​ម៉ាក Lim Soon ចំនុះ​១ លីត្រ ៣​ដប ទឹកត្រី​ចំណុះ​១​លីត្រ​ចំនួន​១​ដប ផ្សិត​កំប៉ុង​ម៉ាក Heng ចំនួន​១​កំប៉ុង ទឹកស៊ីអ៊ីវ ម៉ាក CHIN-SU ចំនួន​៣​ដប និងប័​រម៉ាក MARGARINE ចំនួន​២​កំប៉ុង ហួស​កាលបរិច្ឆេទ ត្រូវបាន​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សាទុក​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ដើម្បី​កំទេច​ចោល​នៅ​ពេល​ក្រោយ​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ផង​ដែរ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការណែនាំ ដល់​អាជីវករ ពា​ណិ ជ្ជ​ករ​ឲ្យ​យល់ដឹង និង មានការ​ប្រុងប្រយ័ត្ន ជៀសវាង​ក្នុង​ការ​ដាក់​តាំង​លក់ទំនិញ ហួស កាលបរិច្ឆេទ​ប្រើប្រាស់ ដូចជា កំប៉ុង​កំពិត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែល​សារធាតុ​គីមី ហាម ឃាត់ និង ការរៀបចំ​ទំនិញ​លក់ដូរ​ទុក ឲ្យមាន​សណ្តាប់ធ្នាប់​ទៅតាម​ប្រភេទ ទំនិញ ទំនិញ ហូបចុក​ទំនិញប្រើប្រាស់​ផ្សេងៗ​ដាច់ដោយឡែកៗ​ពីគ្នា និង​បាន​បិទ​រូបភាព ដែល រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល​ស្តីពី សូម​ពិចារណា​មុននឹង ជ្រើសរើស ផលិត ផល​ម្ហូប អារ​ហារ​ណាមួយ​យក​មក​បរិភោគ ជូន​ដល់​អ្នកលក់ដូរ និង អ្នកប្រើប្រាស់ អោយ បាន​យល់ ដឹង​ពី​រូបភាព​ជា​បឋម នូវ​ទំនិញ​ណា​ដែល​គួរប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ៕ ហ៊ិ​ន សុគ​ន់​

 

 

camcontrol20160225 (5)

camcontrol20160225 (1)

camcontrol20160225 (2)

camcontrol20160225 (3)

camcontrol20160225 (4)

Filed in: ព័ត៌មានជាតិ