សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​គិត្តិ​បរិ​រក្សបណ្ឌិត គាត ឈ​ន់ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ខកិច្ចជាតិ​​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ឧបដ្ឋានសាលា ក្នុង​ឃុំ​កំពុង​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

ឯកឧត្តម​គិត្តិ​បរិ​រក្សបណ្ឌិត គាត ឈ​ន់ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ខកិច្ចជាតិ​​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ឧបដ្ឋានសាលា ក្នុង​ឃុំ​កំពុង​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​

ឧបដ្ឋាន​សាលា​ទំហំ ២០ គុណ ៣០​មែត្រ ដែល​បម្រើ​ដល់​ពុទ្ធសាសនិក​ក្នុង​ការគោរព និង​ប្រណិន​ប័ត​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ក្រោម​អធិបតីភាព ឯកឧត្តម​គិត្តិ​បរិ​រក្សបណ្ឌិត គាត ឈ​ន់ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ខកិច្ចជាតិ និង​ពុទ្ធបរិស័ទ​ចំនួន​ប្រមាណ​ជាង ១​ពាន់​នាក់ ក្នុង​ភូមិ​វាល​កន្សែង ឃុំ​កំពុង​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២៧ មេសា ២០១៨ ។​

​លោក ធី​ម ស៊ា​ង​ឡេង អភិបាលរង​ស្រុក បាន​រាយ​ការ​ពី​ស្ថានភាព​ទូទៅ ពី​ការអភិវឌ្ឍន៍​រីកចម្រើន របស់​ស្រុក​ឆ្លូង ដោយ​បញ្ជាក់​ថា ៖ យើងទាំងអស់គ្នា ជា​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឆ្លូង​ទាំងមូល មាន​មោទនភាព​ក្រៃលែង ដែល​ទទួលបាន​នូវ​សមិទ្ធផល​ថ្មី​ថែម​ទៀត ក្នុង​វត្ត​ឧត្តម​សាមគ្គីវាល​កន្សែង ដែល​ជា​វត្ត​ថ្មីស្រឡាង ដែល​ចំណាយ​ថវិការ​អស់​ច​មំ​នួន ១២​ម៉ឺន​ដុល្លា​អាមេរិក ។​

​មានប្រសាសន៍​បន្ថែម ឯកឧត្តម​គិត្តិ​បរិ​រក្សបណ្ឌិត បានបញ្ជាក់​ថា ៖ ហេដ្ឋារចនាសម្ព័ន្ធ​រូប វ័ន្ត​នានា បាន​កសាង​ឡើង​ស្ទើរ​គ្រប់​តំបន់ មិន​ថា​នៅ​ទីប្រជុំជន ឬ​ទីជនបទ​នោះទេ ដែល​ទាំងនេះ​គឺ​មកពី​ស្រុកទេស​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​សង្គម មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​គិត្តិ​បណ្ឌិ​តរបស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ហើយ​ការរីកចម្រើន​ក្នុង​ផ្នែក​ពុទ្ធចក្រ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ភាពប្រាកដនិយម​របស់​ប្រជាជន​កម្ពុជា ដែល​គោរព​សិទ្ធិសេរីភាព ខាង​ជំនឿ​សាសនា លើ​ស្ទួយ​ព្រះពុទ្ធសាសនា ដោយ​ផ្អែក​លើ​មូលដ្ឋាន​ថែរក្សា​ប្រពៃណីជាតិ និង​លើ​កម្ពស់​តម្លៃ​សីលធម៌​សង្គម ។ និង​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ចូលរួម​កសាង និង​លើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​ការអភិវឌ្ឍន៍​រីកច​ម្រើ​ន សំដៅ​ជួយ​ថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌​ជាតិ និង​សូម​ឲ្យ​បន្ត​ថែរក្សា​ការពារ និង​អភិវឌ្ឍន៍​ទាំងអស់គ្នា ៕

 

Filed in: ព័ត៌មានជាតិ