សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមិទ្ធិផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​មន្ទីរ​សាធារណៈកា និង​ដឹកជញ្ជូន​ខេត្តក្រចេះ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧ និង​ក្នុង​ឆ្នាំ​២០១៨

​សមិទ្ធិផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​មន្ទីរ​សាធារណៈកា និង​ដឹកជញ្ជូន​ខេត្តក្រចេះ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧ និង​ក្នុង​ឆ្នាំ​២០១៨

ក្រចេះ​៖ លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈកា និង​ដក​ជញ្ជូន ខេត្ត​ក្រចេះ បានឲ្យដឹងថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែល​មន្ទីរ​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧ មានដូចជា សាងសង់​ស្ពាន​សរសៃដែក ២​កន្លែង ប្រវែង ៧៨​ម៉ែត្រ និង​ដាក់លូ ១​កន្លែង ប្រវែង ៨​ម៉ែត្រ ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ១០,១២​គីឡូម៉ែត្រ ជួសជុល​ស្ពាន​បេឡេត៍​ដោយ​ជើងទម្រ​បេតុង ចំនួន ៣​កន្លែង ប្រវែង​សរុប​៦៣​ម៉ែត្រ សាងសង់​រង្វង់​មូល​ក្នុង​ទីរួមស្រុក​ស្នួល និង​ការងារ​ថែទាំ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ក្នុង​ក្រុង ចំនួន​២៥​ខ្សែ ប្រវែង​សរុប ៤៦៦,៩១​គីឡូម៉ែត្រ និង​ការងារ​ផ្សេងៗ​ទៀត​ក្រោម​ឱវាទ​សាលាខេត្ត ដូចជា ជួសជុល​កែលំអរ​ការ៉ូ​ការី​ឡា តាម​ទីសាធារណៈ គូស​គំនូសចរាចណ៍​គ្រប់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង សាងសង់​លូ​ជុំវិញ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ក្រចេះ និង​ការងារ​បោសសំអាត​តាម​ទីសាធារណៈ​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​ទទួល​គម្រោង​ជួសជុល​ផ្លូវ​ប្រភេទ DBST ប្រវែង ២,២​គីឡូម៉ែត្រ ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង​១,១​គីឡូម៉ែត្រ និង​ថែទាំ​ផ្លូវ ២៥​ខ្សែ សរុប​ប្រវែង ៤៦៦,៩១​គីឡូម៉ែត្រ​។ ទន្ទឹមនឹងនោះ ខេត្ត​ក្រចេះ ទទួលបាន​គម្រោង​អន្តរជាតិ​ធំៗ​ដែល​ជួយ​លើកកម្ពស់​សោភ័ណ្ឌភាព និង​ការអភិវឌ្ឍ​ដូចជា គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រចេះ​/​ស្ទឹងត្រែង កម្រាល​បេតុ​កៅស៊ូ​AC និង​បំពាក់គ្រឿងសង្ហារឹម​គ្រប់​គ្រាន់​ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ និង​រង្វង់​មូល​ខ្លា​ស្ទុះ អនុវត្តន៍​ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​របស់​ប្រទេស​ចិន ។ គម្រោង​លើ​កម្រិត​ផ្លូវជាតិ​លេខ​៧ ពី​ថ្នល់ទទឹង​មកដល់​ក្រុង​ក្រចេះ ជា​ប្រភេទ​AC ដោយ​គម្រោង​គ្រប់គ្រង​សម្បត្តិ៍​ផ្លូវថ្នល់​ទី​២ ក្រោម​ប្រាក់កម្ចី​របស់​ធនាគា​ពិភពលោក​។ គម្រោង​សាងសង់​ស្ពានបេតុ ៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ដែលជា​ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ។ គម្រោង​របៀង​ក្រុង​៤ អាង​ចម្រោះ​សម្អាត​ទឹក​កាក​សំណល់ និង​ផ្លូវ​វាង​ក្រុង​ក្រចេះ របស់​ធនាគា​អាស៊ី ADB ដែល​បាន​បញ្ចប់​កា​សិក្សា​រួចរាល់​។

​ដោយឡែក​ការងារ​ផ្ដល់​សេវា​លើ​វិស័យ​ដឹកជញ្ជូន លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថា មន្ទីរ​អនុវត្តន៍​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​មាន​ភាពងាយស្រួល និង​មាន​តម្លាភាព​សម្រេច​បាន​ការ​ចុះបញ្ជី​យានយន្ត​សរុប​បាន​ចំនួន ៥,២៦៨​គ្រឿង ក្នុង​នោះ​រថយន្ត​ចំនួន​១៨៤​គ្រឿង ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​សរុប ១,៧៣៥​គ្រឿង ផ្ដល់​លិខិត​អនុញ្ញាតិ​ឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​សរុប ១,១៨៣​គ្រឿង និង​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​សរុប​ចំនួន ៤,៦៥៨​ប័ណ្ណ​៕

 

Filed in: ព័ត៌មានជាតិ