សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ស៊ុន ចាន់ថុល​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​មិន​គោរព​ច្បាប់ អាច​ប្រឈម​នឹង​ការបិត​ក្រុមហ៊ុន​តែម្តង​

​ឯកឧត្តម ស៊ុន ចាន់ថុល​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​មិន​គោរព​ច្បាប់ អាច​ប្រឈម​នឹង​ការបិត​ក្រុមហ៊ុន​តែម្តង​

ក្រចេះ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​លើកឡើងថា ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​មិន​គោរព​ច្បាប់ អាច​ប្រឈម​នឹង​ការបិត​ក្រុមហ៊ុន​តែម្តង​។ ការបង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់ ដែល​បាន​កម្រិត​វា​មាន​លក្ខណៈ​ដូច​វែក​ចក ដើម្បី​កុំឱ្យ​ដូច​វែក​ចក គឺ​យើង​ត្រូវ​យក​ចក​ចេញ​ឱ្យអស់ ពោល គឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ រក​ប្រភព​ដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែង​បែបនេះ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ក្នុងឱកាស​ឯកឧត្តម​រួមជាមួយ​ឯកឧត្តម ធុន គ្រី អនុប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រី បុគ្គលិក និង​កម្មករ​ទាំងអស់ បំរើ​ការងារ​ក្នុង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ​។​

​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈកា និង​ដក​ជញ្ជូន​ខេត្ត​ក្រចេះ បានឲ្យដឹងថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែល​មន្ទីរ​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧ មានដូចជា សាងសង់​ស្ពាន​សរសៃដែក ២​កន្លែង ប្រវែង ៧៨​ម៉ែត្រ និង​ដាក់លូ ១​កន្លែង ប្រវែង ៨​ម៉ែត្រ ជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង ១០,១២​គីឡូម៉ែត្រ ជួសជុល​ស្ពាន​បេឡេត៍​ដោយ​ជើងទម្រ​បេតុង ចំនួន ៣​កន្លែង ប្រវែង​សរុប​៦៣​ម៉ែត្រ សាងសង់​រង្វង់​មូល​ក្នុង​ទីរួមស្រុក​ស្នួល និង​ការងារ​ថែទាំ​ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ក្នុង​ក្រុង ចំនួន​២៥​ខ្សែ ប្រវែង​សរុប ៤៦៦,៩១​គីឡូម៉ែត្រ និង​ការងារ​ផ្សេងៗ​ទៀត​ក្រោម​ឱវាទ​សាលាខេត្ត ដូចជា ជួសជុល​កែលំអរ​ការ៉ូ​ការី​ឡា តាម​ទីសាធារណៈ គូស​គំនូសចរាចណ៍​គ្រប់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង សាងសង់​លូ​ជុំវិញ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ក្រចេះ និង​ការងារ​បោសសំអាត​តាម​ទីសាធារណៈ​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​ទទួល​គម្រោង​ជួសជុល​ផ្លូវ​ប្រភេទ DBST ប្រវែង ២,២​គីឡូម៉ែត្រ ផ្លូវ​ក្រាល​គ្រួស​ក្រហម ប្រវែង​១,១​គីឡូម៉ែត្រ និង​ថែទាំ​ផ្លូវ ២៥​ខ្សែ សរុប​ប្រវែង ៤៦៦,៩១​គីឡូម៉ែត្រ​។ ទន្ទឹមនឹងនោះ ខេត្ត​ក្រចេះ ទទួលបាន​គម្រោង​អន្តរជាតិ​ធំៗ​ដែល​ជួយ​លើកកម្ពស់​សោភ័ណ្ឌភាព និង​ការអភិវឌ្ឍ​ដូចជា គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រចេះ​/​ស្ទឹងត្រែង កម្រាល​បេតុ​កៅស៊ូ​AC និង​បំពាក់គ្រឿងសង្ហារឹម​គ្រប់​គ្រាន់​ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ និង​រង្វង់​មូល​ខ្លា​ស្ទុះ អនុវត្តន៍​ដោយ​ក្រុមហ៊ុន​ស៊ា​ង​ហៃ​គ្រុប​របស់​ប្រទេស​ចិន ។ គម្រោង​លើ​កម្រិត​ផ្លូវជាតិ​លេខ​៧ ពី​ថ្នល់ទទឹង​មកដល់​ក្រុង​ក្រចេះ ជា​ប្រភេទ​AC ដោយ​គម្រោង​គ្រប់គ្រង​សម្បត្តិ៍​ផ្លូវថ្នល់​ទី​២ ក្រោម​ប្រាក់កម្ចី​របស់​ធនាគា​ពិភពលោក​។ គម្រោង​សាងសង់​ស្ពានបេតុ ៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ដែលជា​ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ។ គម្រោង​របៀង​ក្រុង​៤ អាង​ចម្រោះ​សម្អាត​ទឹក​កាក​សំណល់ និង​ផ្លូវ​វាង​ក្រុង​ក្រចេះ របស់​ធនាគា​អាស៊ី ADB ដែល​បាន​បញ្ចប់​កា​សិក្សា​រួចរាល់​។

​ដោយឡែក​ការងារ​ផ្ដល់​សេវា​លើ​វិស័យ​ដឹកជញ្ជូន លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថា មន្ទីរ​អនុវត្តន៍​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​មាន​ភាពងាយស្រួល និង​មាន​តម្លាភាព​សម្រេច​បាន​ការ​ចុះបញ្ជី​យានយន្ត​សរុប​បាន​ចំនួន ៥,២៦៨​គ្រឿង ក្នុង​នោះ​រថយន្ត​ចំនួន​១៨៤​គ្រឿង ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​សរុប ១,៧៣៥​គ្រឿង ផ្ដល់​លិខិត​អនុញ្ញាតិ​ឲ្យ​យានយន្ត​ធ្វើ​អាជីវកម្ម​សរុប ១,១៨៣​គ្រឿង និង​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​សរុប​ចំនួន ៤,៦៥៨​ប័ណ្ណ​។​

​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ បច្ចេកទេស​យានយន្ត ត្រូវតែ​បន្ត​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ និង​ម៉ឺងម៉ាត់​បំផុត​ព្រោះ​ថា​បើ​រថយន្ត​តែ​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់ កម្រិត​កំណត់​២០​តោន គឺ​ស្មើ​នឹង​រថយន្ត ១៦០ ០០០​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណី​នេះ​ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​ឡើង​វិញ​ក្នុង​មួយ​ឆ្នាំៗ​។​

​លើសពីនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បង្ហាញ​ពី​គម្រោង​ថ្មីៗ​ដែល​ត្រូវ​អនុវត្ត​បន្ត​រួម​មាន​៖ ការសាងសង់​ស្ពាន​បេតុង ៥​កន្លែង លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ការ​ពង្រី​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៣ ពី​២​គន្លង​ទៅ​៤​គន្លង ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ ការពង្រីក​ការដឹកជញ្ជូន​អ្នកដំណើរ តាម​ផ្លូវទឹក ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ជាតិ​ពី​បាត់ដំបង ទៅ​ខេត្ត​កោះកុង និង​គម្រោង​ផ្សេងៗ​ទៀត​ជាច្រើន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា សមិទ្ធផល​ដ៏​ឧត្ដុងឧត្ដម​ទាំងនេះកើត​ចេញពី​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​មន្ត្រី​ទាំងអស់​រួបរួម​សាគ្គី​សហការគ្នា​ឱ្យបាន​រឹងមាំ ហើយ​សូម​កុំឱ្យ​មាន​ការបែងចែក​ជា​ក្រុម ជា​បក្សពួក ពោល​គឺ​មាន​តែ​ក្រុម​មួយ​គត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុ​ភូម​របស់​យើង ឱ្យមាន​ការរីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕

 

Filed in: ព័ត៌មានជាតិ