សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ប្រាំ​បី​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ប្រាំ​បី​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

ខេត្ត​រតនគិរី ៖ កម្លាំង​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តរតនគិរី​កាលពី​ថ្ងៃ​ចន្ទ​២៣​ខែ​មេសា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល​ស្ថិតនៅ​ចំណុច​ចំការ​ស្វាយចន្ទី​ក្រោយ​វត្តភ្នំ​ស្វាយ​ក្នុងភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​។

​លោក​វរសេនីយ៍ទោ លាង អ៊ី​ម ប្រធានការិយាល័យ​គ្រឿងញៀន​បានអោយ​ភ្នាក់ងារ​ទូ​រ​ទស្សន៌​ព្រះ​នរាយណ៍​ដឹងថា : ការចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​បាន​ប្រើ​វិធានការណ៌​ញុះ​ញ៉​ង់​លក់ ដូរ​អោយ ដោយ​ខុសច្បាប់​ទើប​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​៨​នាក់​ភ្លាមៗ​លោក​ថា​:​ជនសង្ស័យ​ទាំង​8​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​រួមមាន​ឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ ញ៉ែម សុផល​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​ស្រុកកំណើត​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ក្រឡា​ស្រុក​កំពុងសៀម​ខេត្ត​កំពុងចាម រស់នៅ ប​ច្ច​ប្បន្ន​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ជួញដូរ​)​។​
២-​ឈ្មោះ វុន លីហ្សា​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​អ៊ុតសក់​ស្រុកកំណើត​ភូមិ​ភូមិ​អូរ​ឬ​ស្សី​១​សង្កាត់​អូរ​ឬ​ស្សី​១​ខណ្ឌ័​៧​កម​រា រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ភូមិ​អូរ​កន្ទិល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ប្រើប្រាស់​)​។​
៣-​ហ៊ឹម ប៊ុនធឿន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ជយ័ជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី បច្ចុប្បន្ន​ភូមិ​ជយ័ជំនះ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ប្រើប្រាស់​)​។​
៤-​ឈ្មោះ ជន វណ្ណា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​បើកបរ​មានស្រុក​កំណើត​ភូមិ ស្រី​ដូង​ឃុំ​ថ្ម​អណ្តើក​ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ បច្ចុប្បន្ន​ភូមិ​អូរ​កន្ទិល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ប្រើប្រាស់​)​។​
៥-​ឈ្មោះ ជា វ៉ាន់ ឌី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​បើកបរ​មានស្រុក​កំណើត​ភូមិ​គីឡូម៉ែត្រ​លេខ​៦​សង្កាត់​ច្រាំង​ចំរេះ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ភូមិ​ជយ័ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​(​បទល្មើស​ប្រើប្រាស់​)​។​
៦-​ឈ្មោះ វ៉ាន់ ម៉ាត់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​លាង​ឡាន ស្រុកកំណើត​ភូមិ​១​ឃុំ​ពុង​ស្វាយ​ស្រុក​សេរី​សោ​ភ​ណ្ឌ័​ខេត្ត​បន្ទាយមានជ័យ ប​ច្ច​ប្បន្ន​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក ក្រង​បាន​លុង​ខេត្តរតនគិរី (​បទល្មើស​ប្រើប្រាស់​)​។​
៧-​ឈ្មោះ អន ឡី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ឡាវ​មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​បាន​ហ្វាំង​ឃុំ​បាន​ប៉ុង​ស្រុក​វើន​សៃ​ខេត្តរតនគិរី បច្ចុប្បន្ន​ភូមិ​តា​វែង​ឃុំ​តា​វែង​លើ​ស្រុក​តា​វែង​ខេត្ត​រតនគិរី (​បទល្មើស​ប្រើប្រាស់​) ។ និង​ទី​
៨-​ឈ្មោះ ជា ណា​រម្យ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​បើក​បរមា​ន​ស្រុកកំណើត​ភូមិ​ជយ័ជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី បច្ចុប្បន្ន​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរ​ត​គិរី (​បទល្មើស​ប្រើប្រាស់​) ។​

​ជនសង្ស័យ​ទាំង​០៨​នាក់​ខាងលើ​បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ទផល វេជ្ជ​មាន​(+)​ទាំង​០៨​នាក់​។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​3​ថង់​(​ថង់​ធំ​១​និង​ថង់​តូច​២)
២.​ទូរ​សព្ទ​ដៃ​៤​គ្រឿង​
៣.​ម៉ូតូ​ចំនួន​១​គ្រឿង​(waVe)​ពណ៌​ក្រហម​។​
៤ .​ដាវ​សាំ​ម៉ា​រៃ​ចំនួន​៣ កាំបិត​ស្នៀត​២​ពូថៅ​១​និង​កាំបិត​ខ្វែវ​១
៥.​សម្ភា​រះ​សែ​ប​មួយចំនួន​(​ដប​ទឹក​សុ​ទ្ទត​ភ្ជាប់​ទុយ​យោ​ចំនួន​២​ដែកកេះ​ចំនួន​៥)​។​លោក វ​រះ​សេ​នីយ៌ទោបាន​បន្តទៀតថា​: ជនសង្ស័យ ទាំង​០៨​នាក់​កម្លាំង​ជំនាញ​បាន​បំពេញ​សំណុំ​បែបបទ​និង​បញ្ជូន​ទៅ​អយ្យការ​សាលាតំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មេសា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៩,៣០​នាទី នេះ​ដើម្បី​បន្ត​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់ ៕
​ដោយ ៖ ចាប សំអាន រាយ​ការណ៌​ពី​ខេត្ត​រតនគិរី​

 

Filed in: សន្តិសុខសង្គម