សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​ផ្កាយ​៣​ឧកញ៉ា ហូ ចំរើន បាញ់​ផ្អើល​មេឃ​គម្រាម​ប្រពន្ធ​និង​ម៉ែក្មេក​សមត្តកិច្ចអ​ត់​ហ៊ាន​ក្អក​!

ឯកឧត្តម​ផ្កាយ​៣​ឧកញ៉ា ហូ ចំរើន បាញ់​ផ្អើល​មេឃ​គម្រាម​ប្រពន្ធ​និង​ម៉ែក្មេក​សមត្តកិច្ចអ​ត់​ហ៊ាន​ក្អក​!

ភ្នំពេញ ​៖​ មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប​គឺ លោក​ឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែល​ព្រះមហាក្សត្រ​ទើប​នឹង​តែងតាំង​ជា​ឧកញ៉ា មិន​ដល់ ១០ ថ្ងៃ​ផង បាន​បាញ់បោះ​អាណាធិបតេយ្យ ៦-៧ គ្រាប់ ថ្ងៃ​សៅរ៍ ៧​កើត ឆ្នាំ​រកា សំរិទ្ធ​ស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥:៣៥​នាទី នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ផ្អើល​គេឯង​សមត្តកិច្ច​ចុះ​ទៅ​ពិនិត្យ​តែ​ស្ងាត់ឈឹង​មកដល់ពេលនេះ ។ ប្រភព​ពី​សមត្តកិច្ច​ត្រឹមតែ​បាន​ឲ្យដឹងថា​វាជំ​នាស់​ក្នុងគ្រួសារ​ហើយ​ប្រហែល​ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ឧកញ៉ាវ័​ក្មេង​រូប​នេះ​បាញ់​គម្រាម​!​។​ជនរងគ្រោះ​នៃ​ការបាញ់​គម្រាម​នោះ​រួមមាន​៖១​ជំទាវ​គា​រសុខ​គាង​អាយុ​១៩​ឆ្នាំ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​ត្រូវ​ជា​ភរិយា​។​ក្រៅពីនេះ​មាន​ឈ្មោះ​យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​២-​ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​

​ក្នុងករណី​នេះ​មិន​បណ្តាល​អោយ​ជនរងគ្រោះ​ខាងលើ​រង​បួស​រឺ​បាត់បង​ជីវិត​ឡើយ ក្រោយមក​ទៀត​ជន​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​ករណី​បាញ់​បោះ​សេរី​បើទោះបី​ខ្លួន​មាន​តួនាទី​ជា​នាយ​ទា​ហ៊ាន​ក៏​ដោយ​នោះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ព្រោះ​មកទល់នឹង​ម៉ោង​០៧:០០​នាទី​យប់​ថ្ងៃ​ដដែល​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ត្រឹម​ក​ដាក់​ប្រចាំការ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​នៅ​ជុំវិញ​ភូមិគ្រឹះ​របស់​លោក​ឧកញ៉ា​វ័យក្មេង​នោះ នៅឡើយ​។​សូម្បី​អ្នក​នាំ​ពាក្យ​យោធា ថោង សូលី​ម៉ូ ទៅណា​អត់​ឃើញ​ចេញ​មុខ​មក ប្រកាស​ព័ត៌មាន​ឲ្យដឹងថា​វា​ល្ម៉េ​ច​នោះ​ផងដែរ​។​

​សូមបញ្ជាក់​ថា ឯកឧត្តម​ឧត្តមសេនី​យ៍​ឯកឧកញ៉ា ហូ ចំរើន និង​ជំទាវ​វ័យក្មេង​ឈ្មោះ គារ សុខ​គាង​នេះ​ទើតែ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដោយ​សារ​ធ្វើ​ពិធី​ឡើងផ្ទះ​និង​ខួប​រៀបការ​កាលពី​ថ្ងៃ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​កន្លងទៅ​នេះ​ដោយ​គេ​ប៉ាន់ស្មាន​ថា​ចំណាយ​មិន​តិច​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​នោះឡើយ​។​

​តាមរយៈ​ឃ្លិប​វីដេអូ​ដ៏​អស្ចារ្យ​ដែល​គេ​បង្ហោះ​ជុំវិញ​ពិធី​ឡើង​ផ្ទះ​និង​ខួប​រៀបការ​នេះ​ជា​ផ្លូវការ​នេះ​គ្រាន់តែ​នៅ​ខាង​មុខ​ផ្ទះ​មាន​តាំង​សុទ្ធតែ​ស្ដេច​រថយន្ត​ថ្លៃៗ​តម្លៃ​រាប់សែន​ដុល្លារ​ច្រើន​គ្រឿង ដោយ​សូម្បី​តែ​ការចាត់ចែង​ទាំង​ក្នុង​និង​ក្រៅ​ឆាក ដោយ​ក្រៅពី​រៀប ចំ​យ៉ាង​ឥតខ្ចោះ​លើ​ផ្នែក​ពិធីករ និង​ដេគ័រ ក៏មាន រៀបចំ​កង ទាហាន​ជា​ជួរ អោយ ឈរ​រាំ រែក​យ៉ាង រស់ រវើក ធ្វើអោយ ពិធី ទាំងមូល​ពោរពេញ ដោយ​សិល្បៈ​ឡើង ផ្អើល ផងដែរ​។​

​តារា​ល្បីៗ​ជាច្រើន​រួមមាន លោក​ព្រាប សុវត្ថិ អ្នកនាង​ខាត់ សុ​ឃីម និង​កញ្ញា​មាស សុខ​សោភា ជាដើម សុទ្ធតែ​បាន​បង្ហាញខ្លួន ដោយ​ក្នុង​ពិធី​នោះ​។​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​គេ​រកស៊ី​ស្អី​បាន​មាន​សម្បើម​ម្លេះ​បើ​គិត​ត្រឹម​ប្រាក់ខែ​ផ្កាយ​បី​៣០​ឆ្នាំ​មិន​ទាន់​មាន​លុយ​សង់​ភូមិគ្រឺះ​ទិញ​ឡាន​ទំនើបៗ​រាប់​ឡូត៍​ចឹង​ឡើយ​!៕

 

Filed in: ព័ត៌មានជាតិ